សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ច្រកទ្វារ​ដូង ប្រមូល​លុយ​រាប់​សឹប​លាន​រៀល​ក្នុង​១​ថ្ងៃៗ​ពី​អាជីវករ​នាំ​ទំនិញ​គេច​ពន្ធ​ចូល​និង​ចេញ​?!

​មេ​ច្រកទ្វារ​ដូង ប្រមូល​លុយ​រាប់​សឹប​លាន​រៀល​ក្នុង​១​ថ្ងៃៗ​ពី​អាជីវករ​នាំ​ទំនិញ​គេច​ពន្ធ​ចូល​និង​ចេញ​?!

​ស្វាយរៀង​ ៖ ​ទំនិញ​យួន​គេច​ពន្ធ​ដូចជា​ជ្រូក​គ្រឿងទេស​ឈើ​ត្រុវបាន​នាំ​ចូល​និង​ចេញ តាម​ច្រកទ្វារ​តំបន់​ដូង ស្ថិតនៅ​ភូមិ​ដូង​ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដោយ​គ្រាន់តេ​បង់លុយ​ឲ្យ​មេ​ច្រក​ជាការ​ស្រេច​។ ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ត្អូញត្អែរ ថា​សព្វថ្ងៃ​នេះ​រកស៊ី​មិន​ចំណេញ​ទេ ព្រោះ​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​មួយ​នេះ​គោះ យក​លុយ​ច្រើនពេក ។

​កាលពី​ថ្ងៃ​ទី​១១​ខែកក្កដា​អាជីវករ​ដែល​ដឹក ធុង​ជ័រ​តាម​រ៉ឺម៉ក​ម៉ូតូ ពី​យួន​ចូល​មក​ខ្មែរ នេះ បាន​អះអាង​ថា ខ្លួន​ដឹក​មួយ​រ៉ឺម៉ក​គឺ​បង់​លុយ​ចូល​ហោ​ប៉ាវ​មន្ត្រី​ទាំងនោះ អស់​ចំនួន​១៣​ម៉ឺន​រៀល​ជា​កំហឹត គឺ​មិន​ដែល​មាន​ក្រដាស់​ស្នាម​បញ្ជាក់​អ្វី​ទេ​។​

​រីឯ​តៃកុង​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ ដឹក​ពូក​ចូល​តាម​ច្រក​នេះ​គឺ​ត្រូវ​បង់​លុយ​អស់​ចំនួន​១៥​ម៉ឺន​រៀល​ជា​កំហឹត ។ ទន្ទឹម​និង​នោះ រ៉ឺម៉ក​ម៉ូតូ​ដឹក​ពូក​ក៏​មន្ត្រី​នៅ​ទីនោះ​កំណត់​ឲ្យ​បង់​ចូល​ហោ​ប៉ាវ​ពួកខ្លួន​និង​បក្ខពួក​ចំនួន​៨​ម៉ឺន​រៀល​ផងដែរ ។ សេចក្ដីរាយការណ៍​បានឲ្យដឹង​ទៀត​ថា ចំពោះ​រថយន្ត​ដឹកទំនិញ​ជា​គ្រឿងទេស​គ្រឿង​ជ័រ កៅអី បន្លែ​ផ្លែឈើ​វិញ​ក្នុង​មួយ​រថយន្ត​បង់អស់​ចាប់ពី​១៥០,០០០​រៀល​ទៅ​៤០០,០០០​ទើប​ចេញ​ផុត​ច្រក​។​

​អាជីវករ​លើកឡើងថា រថយន្ត​ដឹក​ស្រូវ​ចេញ​ទៅ​លក់​ស្រុក​យួន តាម​ច្រកទ្វារ​នេះ​ក៏​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​ដែរ​។​

​ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​តូច​ធំ រ៉ឺម៉ក​ម៉ូតូ​គោយន្ត​កែច្នៃ មិន​ក្រោម​ពី​២០០​ទៅ​៣០០​គ្រឿង​ទេ ដែល​ដឹក​ទំនិញ​ចេញ​ចូល​ជា​ប្រចាំ​តាម​ច្រក​នេះ ។ ដោយឡែក ក្រុមកម្មករ​វៀតណាម បាន​លើកឡើង​ថា សព្វថ្ងៃ​ខ្លួន​លើក​ឈើ អាកាស្យា​ដាក់​លើ​គោយន្ត​រួច​ដឹក​ចេញ​ទៅ​វៀតណាម តាម​ច្រក​តំបន់​ដូង​ជាប្រចាំ ។​

​ករណីយ៍​បើក​ឲ្យមាន​ទំនិញ​ចេញ​ចូល​ជា​ថ្នូ​និង​យកលុយ​ដាក់​ហោប៉ៅ​ឬ​យក​ទៅ​ចែក​ថ្នាក់លើ​តាម​ដេល​ខ្មែរ​ហៅ​ថា​បាន​ពី​ក្អែក​ចែក​ឲ្យ​តា​វ៉ៅ​នេះ​លោក វណ្ណា នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន ដូង​ពេល​អ្នកកាសែត​ទូរ​សព្ទ​ចូល​និយាយ​យ៉ាងខ្លូ​ថា លោក​ជាប់រវល់​នៅ​ខេត្ត ស្អែក​ចាំ​ជួបគ្នា​?!​សូន្យ ។ គេ​មិនដឹងថា តើ​ខុទ្ទការលយ័​សាក​ខេត្ត​ស្វាយរៀង​នៃ​អាណាចក្រ​លោក ម៉ែន វិបុល និង​លោក កឹង ឃ​ន ស្នងការ​ខេត្ត​ស្វាយរៀង​ដែល​ជា​ថ្នាកលើ​ដឹង​ឬ​អត់​នោះ​ទេ អំពី​ករណី​មេ​ច្រក​ដូង​ប្រមូល​លុយ​រាប់​សឹប​លាន​រៀល​ក្នុង​១​ថ្ងៃៗ​ពី​អាជិ​វករ​នាំ​ទំនិញ​ចេញ​ចូល​នោះ​៕

 

Filed in: ព័ត៌មានជាតិ