សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទឹកស្ទឹង​សង្កែ​ឡើង​ខ្ពស់ រហូតដល់​១២​ម៉ែត្រ​ជិត​ប្រកាសអាសន្ន​ហើយ​!

​ទឹកស្ទឹង​សង្កែ​ឡើង​ខ្ពស់ រហូតដល់​១២​ម៉ែត្រ​ជិត​ប្រកាសអាសន្ន​ហើយ​!

បាត់ដំបង​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ទឹក​ជិត​ស្ថិតក្នុង​ភាព​ជិត​ប្រកាសអាសន្ន​។​នៅលើ​បណ្តាញ​សង្គម Facebook នៅ​ព្រឹក​ថ្ងៃទី​១២​កក្កដា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ថា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ នៅ​តំបន់​ព្រំដែន កម្ពុជា​-​ថៃ ក្នុង​ភូមិសាស្ត្រ ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​បង្ក​ឲ្យ​ទឹក​នៅ​ក្នុង​អាងទឹកព​ហុ​បំណង​បាត់ដំបង ក្នុង​ស្រុក​រតនមណ្ឌល កើនឡើង​យ៉ាង​គំហុក​នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨​ម្សិលមិញ​។

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​ទឹកស្ទឹង​សង្កែ​ខេត្ត​បាត់ដំបង បាន​ហក់​ឡើង​ខ្ពស់​រហូតដល់​១២​ម៉ែត្រ​ហើយ ។ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង បាន​និង​កំពុង​សហកា​រ​ជាមួយ​ក្រុមហ៊ុន​សាងសង់​របស់​ចិន ធ្វើការ​បើកទ្វារ​ទឹក​អាង​ទាំង​៧​ប្រឡោះ ដើម្បី​រំដោះ​ធារទឹក​មួយផ្នែក ទៅកាន់​ប្រព័ន្ធ ធារាសាស្ត្រ​កង្ហត សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ការងារ​បង្កបង្កើនផល​របស់​កសិករ និង​មួយ​ផ្នែក​ទៀត​ទម្លាក់​តាម​ស្ទឹង​សង្កែ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​បាត់ដំបង បាន​លើកឡើង​ថា ឥទ្ធិពល​អាកាសធាតុ​សំពាធ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បាន​បង្ក​ឲ្យ​ទឹកភ្លៀង​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់ នៅក្នុង​ខេត្ត​បាត់ដំបង និង​នៅ​តំបន់​ប៉ែក​ខាងលើ​ជាប់​ខេត្ត​បាត់ដំបង​ដូចជា នៅ​ប្រទេស​ថៃ តំបន់​ខេត្ត​ប៉ៃលិន និង​ស្រុក​សំឡូត​ជាដើម ជាហេតុ​រុញច្រាន​ទឹក​យ៉ាង​គំហុក​ចូលមក​ក្នុង​ស្ទឹង​សង្កែ​រហូត​កម្ពស់​១២​ម៉ែត្រ​។​រយ​:​ពេល​ទឹកភ្លៀង​ហក់​ឡើង​ខ្លាំង​នេះ​ចាប់​តាំងពី​ថ្ងៃ​ទី​៩ មកដល់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ទឹកស្ទឹង​បាន​ឡើង​ជា​បន្តបន្ទាប់​រហូតដល់​កម្ពស់​១២​ម៉ែត្រ ខណៈ​ពេល​មុន​ថ្មីៗ​នេះ ទឹកស្ទឹង​សង្កែ​មាន​កម្ពស់​ត្រឹម​បាត​ស្ទឹង​ប៉ុណ្ណោះ ៕

 

Filed in: ព័ត៌មានជាតិ