ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។
ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បច្ចុប្បន្នជានាយសេនាធិការចំរុះកងទព័ស្តីទី ជំនួសនាយឧត្តមសេនីយ៍ គន់ គីម ដែលចេញមកឈរជាបេក្ខជនតំណាងរាស្ត្រ និងជាមេបញ្ជាការកងទ័ពជើងគោកស្តីទី ជំនួសលោកនាយឧត្តមសេនីយ៍មាសសុភាដែលចេញមកឈរជាបេក្ខជនតំណាងរាស្ត្រដូចគ្នាដែរ។
បើតាមតួនាទីលោកបណ្ឌឹតឧត្តមសេនីយ៍ហ៊ុនម៉ាណែតដែលបញ្ចប់កាសឹក្សាផ្នែកយោធាពីសាលាយោធអាមេរិកវ៉េសផញ(West Point)អាចឡើងបញ្ជាកងទព័ក្នុងនាមជាអគ្គមេបញ្ជារការជំនួសលោកនាយឧត្តមសេនីយ៍សៅសុខាដែលជាបច្ចុប្បន្នជាអគ្គបញ្ជាការស្តីទីពេលណាក៏បានឲ្យតែនាយករដ្ឋមន្ត្រីត្រូវការ!៕