ភ្នំពេញៈ កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនហុងដាសមត្តកិច្ចនគរបាល បានរកឃើញទីតាំងស្តុកម៉ូតូ របស់ក្រុមហ៊ុនចិន១កន្លែង យីហោ បូឌីង អ៊ីនវេសមិន ខូអិលធីឌី (BODING INVESTMENT Co.,Ltd.) ស្ថិតក្នុងភូមិត្រពាំងក្រសាំង ស.ក ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលក្លែងបន្លំម៉ាករបស់ក្រុមហ៊ុនហុងដា ដោយបានរកឃើញ ម៉ូតូចំនួនជាង៤០០គ្រឿងព្រមទាំងសម្ភារជាច្រើនទៀត ។
សមត្ថកិច្ចឲ្យដឹងថា ឃ្លាំងស្តុក និងតម្លើងម៉ូតូយីហោ បូឌីង អ៊ិនវេស មិខូ អិល ធី ឌី (BODING INVESTMENT Co.,Ltd.) នេះ មានម្ចាស់ទី១. ឈ្មោះ LUO YUN ភេទប្រុស ជនជាតិចិន អាយុ៤៥ឆ្នាំ ទី២.ឈ្មោះ GOU HUAJIN ភេទប្រុស ជនជាតិចិន អាយុ២០ឆ្នាំ ទី៣.ឈ្មោះ LI SHIHAI ភេទប្រុស ជនជាតិចិន អាយុ៦៧ឆ្នាំ និងទី៤.ឈ្មោះ YANH SHIFANG ភេទស្រី អាយុ៦៣ឆ្នាំ ក្នុងប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានរកឃើញម៉ូតូក្លែងបន្លំម៉ាក និងម៉ូឌែល ចំនួនជាង៤០០គ្រឿង ក្នុងនោះមានម៉ាក Zoomer-X ចំនួន២២៤គ្រឿង, ម៉ាក MSL-S1 ចំនួន១០០គ្រឿង, ម៉ាក Scoopy ចំនួន៣១គ្រឿង, ម៉ាក Ducati ចំនួន៣គ្រឿង, ម៉ាក Dream ចំនួន៣គ្រឿង, ម៉ូតូធំផ្សេងៗចំនួន២០គ្រឿង, តែម Zoomer-X -MSL-S1 -Scoopy -Ducati -Dream ចំនួន៤កេស, ប្រេងសម្រាប់លាយប្រេងម៉ាស៊ីន៣៦ប្រអប់ និងគ្រឿងបន្លាស់មួយចំនួន។
សមត្ថកិច្ច បានដកហូតម៉ូតូចំនួន ៤គ្រឿង បួនប្រភេទ យកទៅធ្វើតេស្ត និងហៅជនជាតិចិន២នាក់ ទៅសាកសួរនាំនៅនាយកដ្ឋានជំនាញក្រសួងមហាផ្ទៃនិងបានបិទឃ្លាំងខាងលើ ជាបណ្តោះអាសន្ន រង់ចាំស្រាវជ្រាវ និងធ្វើតេស្តផលិតផលបន្តទៀត។គេមិនដឹងថាហេតុអីបានពេលនេះទើបរកឃើញបើក្រុមហ៊ុនប៉ប៉ិនណាណីហើយហ្នឹង?៕