សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ ឈ្មោះ​លឹម សុ​ក្រិត​បង្ក​គ្រោះថ្នាក់​ចរាចរ​សម្លាប់​ម​នុស្សហើយ​ដាក់​មេ​ប្រូច​

នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ ឈ្មោះ​លឹម សុ​ក្រិត​បង្ក​គ្រោះថ្នាក់​ចរាចរ​សម្លាប់​ម​នុស្សហើយ​ដាក់​មេ​ប្រូច​

ខេត្ត​ពោធិសាត់ ៖ កាលពី​ម៉ោង ១១​និង​១៥​នាទី ពេល​យប់​ថ្ងៃ​ទី​១០ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កា​ម៉ា​រី​ឆ្លាម​ពណ៌​កណ្ដុល​ប្រមេះ​ដែល​គេ​ស្គាល​ថា​ជា​របស់​នាយ​សង្កាត់រដ្ឋបាល​ជលផល​ស្រុក​កណ្ដៀង​ឈ្មោះ​លឹម​សុ​ក្រិត​និង​ម៉ូតូ​បណ្តាល​ឲ្យ​អ្នកបើកបរ​និង​អ្នកជិះ​ពីរ​នាក់​បងប្អូន​ស្លាប់​មួយ​និង​របួសធ្ងន់​មួយ​។

​យោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​បានអោយដឹង​ថា​ឈ្មោះ​លឹម​សុ​ក្រិត​បាន បើ​បរ រថយន្ត​កាមរី​ឆ្លាម​ពាក់​ស្លាក​លេខ​ភ្នំពេញ​២i៤៦៨១​មក​បុក​យុវជន​ពីរ​នាក់​បងប្អូន​បង្កើត​ដែក​កំពុង​ជិះ​ម៉តូ​ឌុប​គ្នា​បណ្ដាលអោយ​ស្លាប់​បង ចំណែក​។​ប្អូន​រង​របួសធ្ងន់​នៅ​លើ​ស្ពានថ្ម​ខេត្តពោធិសាត់ ។ ក្រោយ​កើតហេតុ​គេ​បាន​ឃើញ​សម្លៀក​បំពាក់​ឯកសណ្ឋាន​ជលផល​ព្យួរ​ក្នុង​រថយន្ត​ផ្ទាល់ខ្លួន​របស់​នាយ​សង្កាត់​រដ្ឋបាល​ជលផ​ល​កណ្ដៀង​ពេលនោះ​ម្ចាស់​រថយន្ត​មាន​ឈ្មោះ​ដូច​ខាងលើ​បាន​រត់គេចខ្លួន​បាត់ ។​

​រថយន្ត​បង្ក​ខាងលើ​ត្រូវបាន​នគរបាល យកទៅ​រក្សាទុក​នៅ​អធិការ​នគរបាល​ក្រុង​ពោ​សាត់​។​ក្រុមគ្រួសារ​ជន​រងគ្រោ​៖​សូម​អំពាវនាវ​ទៅ​ដល់​លោកស្នងការ​នគ​បាល​ខេត្ត​ពោធិសាត់​លោក​សារុន​ច័ន្ធី​ត្តាជួ​យ​ចាត់វិធានការរ​កជ​ន​ប្បើរ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​និង បន្ត​តាម​និតិ​វិធី​តាមច្បាប់​ផង​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​០៥​ខែ​កក្ដ​ដា​ឆ្នាំ​២០១៨​វេលា​ម៉ោង​៥​ល្ងាច​ប្រជាពលរដ្ឋ​រស់នៅ ភូមិ កោះ​ក្អែក ឃុំ​រាំង​ទិល ស្រុក កណ្ដៀង ខេត្ត​ពោធិសាត់​ក៏​បាន​រាយការណ៍​មក​ថា​៖​លោកនាយ​សង្កាត់រដ្ឋបាល​ជលផល​កណ្ដៀង​ឈ្មោះ​លឹម​សុ​ក្រិត​បាន​ចាប់​ជនល្មើស​ឆក់​ត្រី​ជំរិត​ទា​ប្រាក់​បីរ​លាន​រៀល​ហើយ​ក៏​ដោះលែង​ជនល្មើស​វិញ​។​

​សូមបញ្ជាក់​ថា មន្ត្រី​រូប​នេះ​ទើបតែ​បាន​ឡើងកាន់តំណែង​ជា​នាយ​សង្កាត់​ថ្មីៗ​នេះ​សោះ​ហ៊ាន​ដល់​ម្លឹង​ហើយ​ដែល​ករណី​នេះ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ក្នុង​ខេត្តពោធិសាត់​រអ៊ូរទាំ​និង​អំពាវនាវ​ទៅ​ដល់​លោក​ប្រធាន​មន្ទី​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ខេត្ត លោក​ឡាយ​វិសិទ្ធ ពិសេស​ឯកឧត្តម​ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​គួរ​មាន​វិធានកា​រលើ​លោកនាយ​សង្កាត់​ខាង​លើ​ដែល​ទើប​ឡើង​ថ្មី​យក​មក​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ជា​បន្ទាន់​ផង​៕

 

Filed in: ព័ត៌មានជាតិ