សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រី​ម្នាក់​ត្រូវ​ឈ្មួញ​និង​អ្នកមានអំណាច​ខេត្ត​សៀមរា​បឃុប​ឃឹត​គ្នា​ប្លន់​ដីស្រែ​៣​ហិកតា​កន្លះ​តាំង​សម័យ​ចៅហ្វាយខេត្ត​សូ​ភិរិន្ទ​ដល់​សម័យ​ឃឹម​ប៊ុន​សុង​នៅ​តែ​រក​យុត្តិធមិ​មិនឃើញ​!

ស្រី​ម្នាក់​ត្រូវ​ឈ្មួញ​និង​អ្នកមានអំណាច​ខេត្ត​សៀមរា​បឃុប​ឃឹត​គ្នា​ប្លន់​ដីស្រែ​៣​ហិកតា​កន្លះ​តាំង​សម័យ​ចៅហ្វាយខេត្ត​សូ​ភិរិន្ទ​ដល់​សម័យ​ឃឹម​ប៊ុន​សុង​នៅ​តែ​រក​យុត្តិធមិ​មិនឃើញ​!

សៀមរាប ៖ គេ​ថា​អំពើរ​អ​យុត្តិធិ​បង្កឡើង​ដោយ​ពួក​អ្នក​មាន​លុយ​មាន​អំណាច​ច្រើន​តែ​ឈ្នះ​និង​ទទួលបាន​ផល​ល្អ​ក្នុង​សម័យ​ដុល្លា​រការ​នេះ​។​

​ជាក់ស្តែង​ដូច​ករណីយ៍​អ្នកស្រី​ឈឿន​នន់​អាយុ​៦០​ឆ្នាំ​បាន​ធ្លាក់ខ្លួន​ក្រីក្រ​រហូត​រស់នៅ​តាម​ចិញ្ចើមផ្លូវ​ដោយ​សា​តែ​រងគ្រោះ​ព្រោះ​អំពើ​ឆក់​ប្លន់​ដីស្រែ​ជា​កម្ម​សិទ្ធ​ស្ថិតនៅ​ភូមិ​ត្រពាំង​រុន្ធ​សង្កាត់​(​ក្រុង​)​សៀមរាប​ចំនួន​៣​ហិកតា​កន្លះ​បង្កឡើង​ដោយ​ឈ្មួញ​និង​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរា​បឃុប​ឃឹត​គ្នា​។​

​ពួក​ឈ្មួញ​មាន​លុយ​និង​អ្នកមានអំណាច​ដែ​លឃុប​ឃឹត​គ្នា​ប្លន់ដី​អ្នកស្រី​ឈឿនន​ន់យក​ធ្វើតា​រាងវាយ​ហ្គោល​គឺ​កើត​ឡើង​តាំងពី​ឆ្នាំ​២០០៧​មក​ម្លេះ​តែ​គ្មាន​អាជ្ញាធរ​ខេត្ត​សៀមរាប​ណា​ម្នាក់​ជួយ​ដោះស្រាយ​ឡើយ​រាប់​តាំង​ចៅហ្វាយខេត្ត​សម័យ​លោក​ស៊ូ​ភិរិន្ទ​ដែល​ជា​បក្ខពួក​រហូតដល់​សម័យ​លោក​ឃឹម​ប៊ុន​សុង​ឡើង​ថ្មី​បើ​ទោះបីជា​ដឹង​រឿង​ឆក់​ប្លន់​នេះ​ក៏​ដោយ​។​

​អ្នកស្រី​ឈឿន​ន​ន់​ជនរងគ្រោះ​គឺ​ជា​ប្រជាជន​មួយ​គ្រួសារ​ក្នុងចំណោម​១៣​គ្រួសារ​ដែល​មាន​ដីស្រែ​នៅ​ទីតាំង​ខាងលើ​។​នៅ​ឆ្នាំ​២០០៧​មាន​ឈ្មួញ​(​កូរ៉េ​និង​ខ្មែរ​)​និង​អាជ្ញាធរ​ឃុំ​ស្រុក​ប្រសាទ​បាគង​ខេត្ត​សៀមរាប​មក​សម្រប​សម្រួល​ដើម្បី​ទិញ​ដី​ខាងលើ​យក​ធ្វើ​តារាង​វាយកូនគោល​។​ប្រជាជន​១២​គ្រួសារ​និង​អ្នកស្រី​ឈឿន​ន​ន់​មិន​យល់ព្រម​លក់ ឡើយ​។​ក្រោយមក​ដោយ​ការ​បង្ខឹតបង្ខំ​និង​សម្លុត​រហូត​ដល់​ក្រ​សួង​មហាផ្ទៃ​ប្រជាជន​១២​គ្រួសារ​បាន​យលព្រម​ទទួលយក​លុយ​នៅ​តែ​គ្រួសារ​អ្នកស្រី​ឈឿន​ន់​មួយ​មិន​ព្រម​លក់​ដី​ចំណែក​គាត់​ដែល​ធំជាងគេ​(៣​ហិកតា​កន្លះ​)​នោះឡើយ​។​

 

Filed in: ព័ត៌មានជាតិ