សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រុក្ខទិវា​ឆ្នាំនេះ​ព្រះមហាក្សត្រ័ដាំ​កូនឈើ​បាន​៥០​ហិកតា​

​រុក្ខទិវា​ឆ្នាំនេះ​ព្រះមហាក្សត្រ័ដាំ​កូនឈើ​បាន​៥០​ហិកតា​

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា នេះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ការ​អម​ព្រះ​ដំណោះ​ពី​សម្តេច​ហេង​សំរិន​ប្រធានរដ្ឋសភា​បាន ស្តេច​យាង​ធ្វើជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី “​រុក្ខ​ទិវា​”​រៀបចំឡើង​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្ថិត​នៅលើ​ផ្ទៃដី​ជាង ៥០ ហិកតា នៅ​ក្នុង​ស្ថានីយ​ដាំ​កូន​ឈើ​ថ្ម​រូង ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត ។

​សូមបញ្ជាក់​ថា​៖ ពិធីបុណ្យ « រុក្ខ​ទិវា »​គឺជា​ចលនា​បំផុសបំផុល​ការដាំដុះ​ដើមឈើ​ដ៏​ធំ​មួយ និង​ជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ឧត្តុង្គឧត្តម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង តាំងពី « សម័យ​សង្គមរាស្ត្រនិយម » ដឹកនាំ​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។​

«​ពិធី​រុក្ខទិវា​» ដែល​បាន​កំណត់​ដោយ​ព្រះរាជកិច្ច លេខ​៧៣៨ នស​.​រកត ចុះ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​១៩៥២​។​ក្នុង​រាជាណាចក្រ​ទី​២ « រុក្ខ​ទិវា » ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ព្រៃឈើ នា​ឆ្នាំ​២០០២ ជំពូក​ទី​១២ មាត្រា​ទី​៦០ បានចែង​ថា​៖ ដើម្បី​ជម្រុញ​ការអប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពីសារ​សំខាន់​និង​ផលប្រយោជន៍​ព្រៃឈើ ទិវា​ពលកម្ម​ដាំ​កូនឈើ ជា​ប្រពៃណី​ជាតិ​ហៅថា «​រុក្ខ​ទិវា​» ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ៩ ខែកក្កដា ជា​រៀងរាល់ឆ្នាំ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ព្រះរាជតំណាង​។​

​ប្រជាពលរដ្ឋ​និយាយថា​៖​ទិវា​ដាំ​កូន​ឈើ​មាន​ហើយ​នៅសល់តែ​ទិវា​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​ច្បាប់​ព្រៃឈើ​តែប៉ុណ្ណោះ​ដែល​មិនទាន់​មាន​ភាព​ស្រោក​សស្រាំ​នៅឡើយ​!៕

 

Filed in: ព័ត៌មានជាតិ