សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តារាចម្រៀង​ទសវត្ស​ឆ្នាំ​២០០​លោក​ចាន់​សម័យ​ធ្លាក់​ខ្លួន​មក​ស្ទូចត្រី​ចិញ្ចឹម​កូន​៥​នាក់​!

​តារាចម្រៀង​ទសវត្ស​ឆ្នាំ​២០០​លោក​ចាន់​សម័យ​ធ្លាក់​ខ្លួន​មក​ស្ទូចត្រី​ចិញ្ចឹម​កូន​៥​នាក់​!

ភ្នំពេញ ៖ តារា​ចម្រៀង​ដែល​ធ្លាប់​ទទួលបាន​ប្រជាប្រិយភាព តាមរយៈ​បទ​ចម្រៀង​ជាច្រើន​បទ​កាលពី​ឆ្នាំ​២០០ គឺ លោក ចាន់ សម័យ ថ្មីៗ​នេះ​លោក​បាន​បង្ហាញខ្លួន គួឲ្យភ្ញាក់ផ្អើល​ជាខ្លាំង សម្រាប់​អ្នកលេង​បណ្តា្ញ​ញ​សង្គម​ហ្វេ​សប៊ុក​កាលពី​រសៀល​ថ្ងៃ​ទី ៤ ខែ កក្កដា ឆ្នាំ ២០១៨ គឺ​រូប​លោក​កំពុង​ឈរ​ស្ទូចត្រី​ធ្វើជា​ម្ហូបអាហារ នៅ​មាត់​ទន្លេរ​សម្រាប់​ចិញ្ចឹមជីវិត​! ។

​មូលហេតុ​ត្រូវបាន​សមាគម​សិល្បះករ​ខ្មែរ ឲ្យដឹងថា មូលហេតុ​ដែល​ម្ចាស់​បទ «​មិន​ស្រឡាញ់​អូន​មិនបាន​» បទ «​សុំ​មេមាន់​មួយ » លោក ចាន់ សម័យ ធ្លាក់ខ្លួន​ទៅ​ជា​បែបនេះ ដោយសារតែ​លោក​ធ្វើ​ជំនួញ​មិន​ទទួលបាន​ជោគជ័យ ពោល​គឺ​រកស៊ី​ខាត​អស់​ចុង​អស់​ដើម រហូត​លែង​មាន​មុខមាត់​វិល​ចូល​សិល្បៈ​វិញ ទើប​នាំ​ប្រពន្ធ​កូន​ទៅ​រស់នៅ​សំងំ​លាក់​អាត្មា ដោយ​គ្មាន​អ្នកណា​ដឹង​នោះទេ​។​

​ក្រោយ​ពី​បែក​រឿង​នេះ​តារាចម្រៀង ប្រចាំ​ផលិតកម្ម សាន់ដេ លោក មាស សាលី ក៍​បាន​ចុះ​ទៅដល់​ផ្ទះ នៅ​ព្រែកលៀប ដែល លោក​ចាន់ សម័យ ជូ​ល​នៅ ជាមួយ​ប្រពន្ធ នឹង​កូនៗ​។​លោក​ចាន់ សម័យ ហាក់​ខ្មាសអៀន មិន​ចង់​ឲ្យ​គ្រប់​គ្នា​ដឹង គាត់​គ្រាន់តែ​បង្ហើប នៅ​រឿងរ៉ាវ​ខ្លះៗ ដែល​បាន​ជួបប្រទះ ដែល​ធ្វើឲ្យ​លោក​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​នេះ គឺ​ធ្លាប់​រកស៊ី​បរាជ័យ និង​បាន​បាត់​លុយ​នៅ​ស្រុក​គេ​ថែមទៀត​ផង​។​សព្វថ្ងៃ​មាន​ជំងឺរបេង​ឆ្អឹង​ប្រចាំកាយ​ទៀត អ្វី​ដែល​សំខាន់​នោះ​គឺ​មាន​ការ​ភ្លេចភ្លាំង​ច្រើន ជាពិសេស​ប៉ា​រូ​ល​ចម្រៀង​តែម្ដង និង​ម្យ៉ាង​ខ្លាច​ទៅ​ច្រៀង​មិត្ត​ភ​ក្រ័​បង្ខំ​ឲ្យ​ផឹកស្រា​ផង​។​

​លោក មាស សាលី បាន​ប្រាប់ថា​ស្ថានភាព​បច្ចុប្បន្ន លោក ចាន់​សម័យ ក៍​មិន​ដល់​ថ្នាក់ ពិបាក​ដូច​ការផ្សាយ​មួយចំនួន​នោះ​ទេ គឺ​ស្ថិតក្នុង ស្ថានភាព​មធ្យម គ្រាន់តែ​រក​ទៅ​មិន​សល់ បានត្រឹមតែ​ចិញ្ចឹម​កូនៗ ។​លោក​មាស​សាលី​បញ្ជាក់ថា រូប​ដែល​គាត់​រកត្រី គឺ​គាត់​មិន​បាន​បង្ហោះ​ខ្លួនឯង​ទេ គឺ​មាន​មិត្ត​ភក្កិ​គាត់ បាន​យក​ទៅ​បង្ហោះ​ជំនួស ដោយ​ឃើញ​ពី​ការលំបាក របស់​សិល្បករ​ជើងចាស់​រូបនេះ​។​

​គួរបញ្ជាក់​ថា លោក ចាន់ សម័យ ក៏​ធ្លាប់​បាន​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក ជា​ញឹកញាប់​ផងដែរ តែ​មិន​នឹកស្មានថា តារា​ចម្រៀង​រូប​នេះ​ធ្លាក់ខ្លួន​ខ្លាំង នោះទេ​។​ក្រោយ​ពី​ឃើញ​ស្ថានភាព​លោក​ចាន់​សម័យ​តារា​ស៊ិច​ស៊ី​កញ្ញា​ដេននី​ក្វាន់ បាន​សរសេរ​រៀបរាប់​តាម​ហ្វេ​សប៊ុក​នាង​ថាថា​៖ «​តើ​មាន​នរណា​មាន​លេខ​ទូរ​សព្ទ័​គាត់​ទេ​??? ជួយ​ប្រាប់​ផង​ព្រោះ​ខ្ញុំ​ចង់​ជួយ​លុយ​គាត់​ខ្លះ​. ព្រោះ​ឃើញ​ហើយ​អាណិត​ណាស់​ជា​ពិសេស​ខ្ញុំ​ជា​Fan​របស់​គាត់​តាំង​ពី​ខ្ញុំ​នៅ​ក្មេងៗ​» ។
​ដូច្នេះ​បើ​មាន​បងប្អូន​ណា​ស្គាល់​សូមជួយ​ប្រាប់​ផង ! គួរបញ្ជាក់​ថា លោក ចាន់​សម័យ​មាន​វ័យ​ប្រមាណ​ជាង ៤០ ឆ្នាំ​។ លោក​មានកូន​ចំនួន ៥ នាក់ ប្រុស​២ ស្រី​៣ ដែល​ក្នុងនោះ ភរិយា​របស់​លោក​មាន​កូន ភ្លោះ​ចំនួន​ពីរដង​៕

 

Filed in: ព័ត៌មានជាតិ