សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន​លឹម​ហេង​សង់​ផ្សារ​ក្បែរ​ព្រុំដែន​ភាគី​ថៃ​តវ៉ា​!

ក្រុមហ៊ុន​លឹម​ហេង​សង់​ផ្សារ​ក្បែរ​ព្រុំដែន​ភាគី​ថៃ​តវ៉ា​!

ឧត្តរមានជ័យ​៖ ភាគី​ថៃ បាន​ស្នើរ​សុំ ឲ្យ​ភាគី​កម្ពុជា​ធ្វើ​ការបញ្ឈប់​ការសាងសង់ សង​ផ្សារ​ម៉ា​ត​មួយកន្លែង របស់​ក្រុមហ៊ុន​លឹម​ហេង​គ្រុប ដែល​ស្ថិត​ក្នុង​ប្រវែង​ដី ចំងាយ​១៥០​ម៉ែត្រ ពី​ច្រកទ្វា​ព្រំដែន​ដោ​ភាគី​ថៃ​ថា​វា ធ្វើឲ្យ​ចង្អៀ​តដល់​មាត់​ច្រក ព្រោះ​ជិត​បើក​ច្រក​នេះ ជា​ច្រក​អន្តរជាតិ​ហើយ ។

​សំណើរ​ភាគី​ថៃ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​កិច្ចប្រជុំ​ពិភាគ្សា​រវាង​ភាគី​កម្ពុជា​-​ថៃ នៅ​មាត់​ច្រក​ជប់​គគីរ ស្ថិត​នៅ​ចំណុច​ភូមិ​ជប់​គគីរ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ (​ខាង​ថៃ​) ។​កិច្ចប្រជុំ​នេះ​-​ភាគី​កម្ពុជា​ចំនួន​០៨​នាក់ ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ត្រី កែវ ឋានៈ អុន​ប្រធានការិយាល័យ ទំនាក់ទំនង​កម្ពុជា​-​ថៃ​ប្រចាំ​ទិស​ថ្ម​ដូនតា​មាន់ ជប់​គគីរ និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ច្រក​ជប់​គគីរ ។​

-​ភាគី​ថៃ​ចំនួន​១៥​នាក់ ដឹកនាំ​ដោយ វរៈសេនីយ៍ឯក សរៈ​ឆាត់ សុន្ទិ​សុន មេបញ្ជាការរង​ទា​ហ៊ាន កងកំលាំង​សុ​រៈណា​រី ។​ចំពោះ​សំណើរ​នេះ​ភាគី​កម្ពុជា បាន​តប​ថា​៖ កា​ស្នើរ​សុំ​របស់​ថៃ​គឺ ភាគី​កម្ពុជា​មិន​អាច​សំរេច​បាន​ទេ គឺ​ទុកឲ្យ​គណៈកម្មាធិការ​ព្រំដែន ជា​អ្នកដោះស្រាយ ។​

​ក្រុមការងារ ក៏​បាន​ចុះទៅពិនិត្យ​មើល​ជាក់ស្ដែង​ហើយ​ភាគី​ថៃ​ថា​៖ ពួកគេ​និង​យក​រូបភាព​នេះ ធ្វើការ​រាយការន៍​ជូន​ថ្នាក់លើ​ពិនិត្យ​សិន​៕

 

Filed in: ព័ត៌មានជាតិ