សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​ឃាត់ខ្លួន​មនុស្ស ៥​នាក់ និង​បង្ក្រាប​រថយន្ត​យី​ឌុប​ដឹក​ឈើប្រណិត ២​គ្រឿង នៅ​ស្រុក​ចិត្រ​បុរី​

កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​ឃាត់ខ្លួន​មនុស្ស ៥​នាក់ និង​បង្ក្រាប​រថយន្ត​យី​ឌុប​ដឹក​ឈើប្រណិត ២​គ្រឿង នៅ​ស្រុក​ចិត្រ​បុរី​

ក្រចេះ​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ដឹកនាំ​ដោយ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សាន ប៊ុន​ថា​ន មេបញ្ជាការ​កង​រាជ​អាវុ​ហត្ថ​ខេត្ត ចុះបង្ក្រាប់​ឃាត់​រថយន្ត​យី​ឌុប​ដឹក​ឈើប្រណិត​ចំនួន ២​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ៥​នាក់​។ ខណៈ​ដែល​រថយន្ត​ទាំង​នោះ​កំពុង​ធ្វើ​ចរាច​ដឹក​ជញ្ជូន​បម្រុង​លោត​ឆត្រ័​ពី​ខេត្ត​ស្ទឹងត្រែង​ឆ្លងកាត់​ខេត្ត​ក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ និង​ប្រទេស​វៀតណាម​។​

​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើនេះ គឺ​ត្រូវ​បាន​កម្លាំ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ធ្វើឡើង​កាលពី​វេលា​ម៉ោង យប់​ថ្ងៃ​ទី​២២​ខែ​ឧសភា ឆ្នាំ​២០១៦​នៅ​ចំណុច​ថ្មបាំង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧A ឋិត​ក្នុង​ភូមិ​បន្ទាយ ឃុំ​គោ​លា​ប់ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ រួច​ក៍​បាន​បញ្ចូនទៅ​បញ្ចា​ការដ្ឋាន​កងរាជអាវុតហត្ថ​ខេត្ត​។​

​លោក​វរសេនីយ៍ទោ ឡុង យឹង​ប្រធាន​មន្ទីរ​យុត្តិធម៌ បានឲ្យដឹងថា ដោយ​ទទួលបាន​បទបញ្ជា​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ក្រោម​ការដឹកនាំ​បញ្ជារ​ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សាន ប៊ុន​ថា​ន មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​កម្លាំង​អាវុធហត្ថ​ខេត្ត ក្រុង​ក្រចេះ​និង​កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប ចាប់​ឃាត់​រថយន្ដ​យី​ឌុប​ដឹកឈើ​ប្រណីត​ចំនួន ២​គ្រឿង និង​មនុស្ស​ចំនួន ៥​នាក់​។​

​លោក​វរសេនីយ៍ទោ ឡុង យឹ​ង បាន​បន្ត​ឲ្យដឹងថា ជនសង្ស័យ​ទាំង ៥​នាក់ គឺ​ជា​អ្នកបើកបរ និង​ព្រួ​រថយន្ត ក្នុង​មាន​ជនជាតិ​វៀតណាម​ម្នាក់ ដោយ​ទី​១,​ឈ្មោះ ប្រាជ្ញ ចាន់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​សូរ​សែន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ជា​អ្នកបើករថយន្ត ទី​២,​ឈ្មោះ ហេង ហ៊ាប ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​អំពិល​តាម​ពក ស្រុក​អូ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ ជា​អ្នកបើករថយន្ត ទី​៣,​ឈ្មោះ នី ដួង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​អំពិល​តាម​ពក ស្រុក​អូ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ ជា​ព្រូ​រថយន្ត ទី​៤, ឈ្មោះ ង៉ូ វ៉ាង​វី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម ជា​ព្រួ​រថយន្ត និង​ទី​៥, ឈ្មោះ វេង សា​វី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្វា​លើ ឃុំ​ស្ដៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម ជា​ព្រូ​រថយន្ត​។​

​ចំណែក​ឯ​រថយន្ត​យី​ឌុប​ទាំង ២​គ្រឿង​នោះ មួយគ្រឿង ម៉ាក​នី​សាន់ ពណ៌​ខៀវ​ប្រាំ​ភ្លៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-0079 ដឹក​ឈើប្រណិត ប្រភេទ​ឈើ​ធ្នង់​ពេញប្រៀប និង​រថយន្ត​យី​ឌុប​មួយគ្រឿង​ទៀត ម៉ាក ហ៊ី​ណូ ពណ៌​ខៀវ​ប្រាំ​ភ្លៅ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8602 ដឹក​ឈើប្រណិត ប្រភេទ​ឈើ​ធ្នង់​ពេញប្រៀប​ដូចគ្នា​។

​តាម​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​របស់​សមត្ថកិច្ច បានឲ្យដឹងថា ឈើប្រណិត​ទាំង​ពីរ​រថយន្ត​នេះ មាន​ចំនួន​ប្រមាណ​ជា ៧០​ម៉ែត្រ​គូ​ម និង​សុទ្ធសឹងតែ​ជា​ប្រភេទ​ឈើ​ធ្នង់ នេះ​បើ​តាម​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​មិនទាន់បាន​រើ និង​វាស់វែង​។​យោងតាម​ចម្លើយសារភាព​របស់​អ្នកបើកបរ​រថយន្ត និង​ព្រួ​រថយន្តទាំង​៥​នាក់​នោះ បានឲ្យដឹងថា ឈើប្រណិត​ធ្នង់​ទាំងនោះ ជា​កម្ម​សិទ្ធ​របស់​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់ ឈ្មោះ ហេង សំនាង ហៅ យាយ​ព្រឿង ដែល​ជា​ជនជាតិ​វៀតណាម ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ និង​គ្រឿង​សង្ហា​រឹម​ដុះ​ស្លែរ​យូរ​ឆ្នាំ​មកហើយ​។​

​ជនសង្ស័យ និង​វត្ថុ​តាំង ត្រូវបាន​បញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំនុំរឿង​ប្រគល់ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់ ដោយ​មាន​ការចូលរួម​សម្របសម្រួល​ពី​លោក ប​ញ្ច សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ។​

​លោក ប៊ុយ រតនា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បានឲ្យដឹងថា ក្រោយពេល​ដែល​អាវុធហត្ថ​ខេត្ត​ធ្វើ​សំនុំរឿង​ប្រគល់​ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ហើយ រថយន្ត​ដឹកឈើ​ទាំង ២​គ្រឿង​នោះ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នឹង​នាំយក​ទៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សារ ដើម្បី​ធ្វើការ​រើ និង​វាស់វែង​។​
​លោក បន្តទៀតថា ចំណែង​ឯ​ជនសង្ស័យ​ទាំង ៥​នាក់​នោះ​វិញ ក្រោយពេល​ដែល​រកឃើញ​ចំនួន​ម៉ែត្រគូប​ឈើ​ហើយ​នោះ លោក​នឹង​មក​ធ្វើ​ការសាកសួរ​នាំ​ជនសង្ស័យ​បន្ថែមទៀត តាម​នីតិវិធី​ច្បាប់ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​បទល្មើស​មក​ផ្ដន្ទាទោស និង​កសាង​សំនុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង ៥​នាក់​នោះ ទៅកាន់​សាលា​ដំ​បូរ​ខេត្ត ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ដូចគ្នា​ផងដែរ​។​

​ប្រភព​ពត៌មាន បាន​រាយ​កាណ៍ឲ្យដឹងថា ខណៈ​ពេល​នេះ ឈ្មួញ​ឈើ​ឈ្មោះ ហេង សំនាង ហៅ យាយ ព្រឿង ដែល​ម្ចាស់​ឈើប្រណិត​ខុសច្បាប់​ទាំងនោះ បាន​រត់គេចខ្លួន​ទៅ​ប្រទេស​វៀតណាម​បាត់​ហើយ​៕ ដោយ​កិះ ខន​

 

IMG_4077 IMG_4078 IMG_4079 IMG_4082 IMG_4084 IMG_4067 IMG_4071

Filed in: ព័ត៌មានជាតិ