សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នករកស៊ី​ថា​មេ​គយ​ច្រក​ដូង​យក​លុយ​ពន្ធ​មិន​ចេញ​វិក័យ​ប​ត្រ័ដែ​លអាច​ឲ្យគេ​ក្បៀ​សបាន​!?

អ្នករកស៊ី​ថា​មេ​គយ​ច្រក​ដូង​យក​លុយ​ពន្ធ​មិន​ចេញ​វិក័យ​ប​ត្រ័ដែ​លអាច​ឲ្យគេ​ក្បៀ​សបាន​!?

បាត់ដំបង​៖ លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង​ត្រូវបាន​អ្នករកស៊ី​កំប៉ិចកំប៉ុ​ក​និយាយ​ថា​បាននិងកំពុង ឃុបឃិត​គ្នា​កេង​ប្រាក់​ពន្ធ​តាមរយៈ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ បង់ពន្ធ​មិន​គ្រប់ ប្រទេស​ថៃ ចូល​មក​ខ្មែរ ដោយ​មិន​ខ្លាច​ច្បាប់​ប្រឆាំង​ពុករលួយ ។​

​សម្រាប់​អាជីវករ​និង​ឈ្មួញ​តូចតាច​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង វិញ​ត្រូវបាន​លោក អ៊ុំ ចាន់​រតនា និង​មន្ត្រីក្រោមឱវាទ​គាប​យក​លុយ​តាម​អំពើ​ចិត្ត​។

​បើ​តាម​អ្នករកស៊ី​ឲ្យដឹងថា​៖​រថយន្ត​ដឹក​ផ្លែឈើ​ចំណុះ​១​តោន​កន្លះ​ទៅ ២​តោន​កន្លះ ត្រូវ​បង់លុយ​ឲ្យ គយ​ច្រក​ដូង ចំនួន​២៥០,០០០​រៀល​ក្នុង​១​ជើង ជា​កំហឹត​ដោយ​ពុំ​មាន​វិក័យបត្រ័​អ្វី​ទេ​។​រថយន្ត​សាំ​យ៉ុង​ដឹក​បន្លែ​ពី​ថៃ តាម​ច្រក​នេះ​ក៏​ត្រូវ​បង់លុយ​ឲ្យ​គយ​ចំនួន​១០០,០០០​រៀល​ជា​កំហិត គឺ​មិន​មាន​ក្រដាស​ស្នាម​ដូចគ្នា​។​រីឯ​រថយន្ត​ធំៗ​ចំណុះ​ចាប់​៥​តោន​ឡើងទៅ បង់​ចាប់ពី​៥០​ម៉ឺន​រៀល​ទៅ​១​លាន​រៀល​ក្នុង​១​ជើង សម្រាប់​ទំនិញ​ធម្មតា​។

​ដោយឡែក​រថយន្ត​តុងតឺន័​រ រថយន្ត​យី​ឌុប​ដែល​ដឹក​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​មក​ខ្មែរ​តាម​ច្រក​នេះ ត្រូវបាន​គេ​សង្ស័យថា មានការ​បង់​លុយ​ដាក់​ខែ​ឲ្យ​គយ ខ្ទង់​៣០០០$​ក្នុង​១​ខែ​សម្រាប់​រថយន្ត​១​គ្រឿង​,​។​ឯ​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ភាគច្រើន​គឺ​បង់ពន្ធ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អ៊ុ ចាន់​រតនា បានឲ្យដឹងថា រយៈពេល​ប្រមាណ​៣​ខែ​ចុងក្រោយ​នេះ​លោក អ៊ុ ចាន់​រតនា កំពុង​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។
​លើស​នេះ​ទៅ​ទៀត​មាន​ប្រភព​ខ្លះ​បានឲ្យដឹង​ថា​លោក អ៊ុ ចាន់​រតនា ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​មួយចំនួន​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​ថ្នាក់លើ​របស់​គាត់​?!​។ សកម្មភាព​ឃុបឃិត​គ្នា​រវាង​ឈ្មួញ​និង​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង បែប​នេះ​ធ្វើឲ្យ​មាន​ការប្រៀបធៀប​ថា ទំនិញ​ដឹក​ចេញ​ចូល​យ៉ាងច្រើន​លើសលប់ ឯ​ចំណូល​ពន្ធ​ដែល​ប្រមូលបាន​គឺ​តិចតួច​បើទោះជា​អាច​គ្រប់​ផែនការ​ថ្នាក់​លើ​ក៏ដោយ​។​

​ការពិត​ត្រូវ​ទទួលស្គាល់ថា​ផែនការ​ដែល​ក្រសួង​សេដ្ឋកិច្ច​ដាក់​ឲ្យ​គយ​ប្រមូល​ចំណូល​ពន្ធ​ដាក់​ក្នុង​ច្បាប់​ថវិការ​ជាតិ​គឺ​គយ​ធ្វើ​គ្រប់​ផែនការ​ដូច​បក​ចេកចឹង​ព្រោះ​បើ​តាម​សេចក្តីរាយការណ៍​ពី​អ្នករកស៊ី​បង្ហាញ​ថា​សក្តានុពល​ចំណូល​ពន្ធគយ​នៅ​ច្រើន​ណាស់​បើ​តាម​កំណើត​សដ្ឋកិច្ច​។​នេះ​បើ​តាម​ការវាយតម្លៃ​ពី​អ្នកវិភាគ​។​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ដូង មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​០៨​ខែកក្កដា​ឆ្នាំ​២០១៨​នេះ ៕

 

Filed in: ព័ត៌មានសំខាន់