សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក អ៊ួជ សុខុម ហៅ វីរៈ ចាងហ្វាង​កាសែត​មហាហង្ស បដិសេធថា លោក​មិនមែន​ជា​ឈ្មួញ​ឈើ​នៅ​ខេត្ត​ស្ទឹងត្រែង ទេ​គ្រាន់តែ​ឈ្មួញ​ឈើ​ពឹង​ឲ្យ​រត់ការ​តែប៉ុណ្ណោះ​!?

​លោក អ៊ួជ សុខុម ហៅ វីរៈ ចាងហ្វាង​កាសែត​មហាហង្ស បដិសេធថា លោក​មិនមែន​ជា​ឈ្មួញ​ឈើ​នៅ​ខេត្ត​ស្ទឹងត្រែង ទេ​គ្រាន់តែ​ឈ្មួញ​ឈើ​ពឹង​ឲ្យ​រត់ការ​តែប៉ុណ្ណោះ​!?

​ភ្នំពេញ ៖ បន្ទាប់​ពី​ចេញផ្សាយ​នូវ​ធ​ត្ថ​បទ​មួយ ក្រោម​ចំណងជើង ” លោក ខៀវ កាញារីទ្ធ ក្រសួង​ព័ត៌មាន គួរតែ​ប្រកាស​ដក​ហូត​អាជ្ញាប័ណ្ណ កាសែត មហា​ហង្ស ព្រោះ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​ឈើ​ខុសច្បាប់ ” ដោយ​ដកស្រង់​ប្រភពពី ផេក​គេហទំព័រ​ដំណឹង​ក្នុងស្រុក ដែល​សរសេរ​ដោយ​ឈ្មោះ ម៉ី រដ្ឋា ដោយ​ចោទប្រកាន់​លោក អ៊ួច សុខុម ហៅ វីរៈ គឺជា​ឈ្មួញ ឈើ​ប្រណីត​នាំ​ទៅ​ស្រុក​យួន ។

​កាលពី​ល្ងាច​ថ្ងៃទី ៧ កក្កដា ២០១៨​លោក អ៊ួច សុខុម តាមរយៈ​ទូរស័ទ្ទ​លេខ 097 4444847 លោក​បាន បដិសេធ​ច្រានចោល​នូវព័​ត៌ដែល​ចោទប្រកាន់លើ រូបលោក ថា​ជា​ឈ្មួញ​ឈើ​ប្រណីត ដ៏​ល្បី​នៅ​ខេត្ត​ស្ទឹងត្រែង​នេះ​ទាំងស្រុង ។ លោក​ថា សូម​អោយ​កាសែត​ស៊ើ​សួរ​ពី​ប្រវត្តិ រូប​របស់​លោក​អោយ​ច្បាស់​ទៅ​ថា​ជា​មនុស្ស​បែប​ម៉េច ?​។ ចំពោះ អត្ថបទ ដកស្រង់​ពី​លោក ម៉ី រដ្ឋា នោះ​លោក អ៊ួជ សុខុម បញ្ជាក់ថា ករណី​កើតហេតុ​រវាង​ក្រុម​ឡាន​ដឹកឈើ និង​ក្រុម​អ្នកកាសែត​នៅ​យប់​នោះ គឺ​លោក​គ្រាន់តែ​ជា​អ្នក​ជួយ​សំរប សំរួល​ដោះស្រាយ ថ្លៃ​បាយ​ទឹក ឬ សាំង​ឡាន​ខ្លះ​ដល់​ក្រុម អ្នកកាសែត​ដែល​ចុះ​ទៅ​ទីនោះ ព្រោះ​ឈ្មួញ​អ្នករកស៊ី​ដឹក​ឈើ គេ​ស្គាល់​និង​ទុកចិត្ត​លើ​រូប​លោក​គេ​អោយ​ចេញ​មុខ​ជួយ​សំរួល ចែករំលែក​គ្នា​ខ្លះ​ទៅ ។​
​ប៉ុន្តែ​ករណី​កើតហេតុ​នៅ​យប់នោះ គឺ ខាង​ក្រុមអ្នកកាសែត​មាន​គ្នា​ចំនួន​ដល់​ទៅ​២៧​ឡាន​ឯណោះ ហើយ​ពួកគេ​បានទាមទារ​អោយ​លោក​ជួយ​លុយ​ក្នុង​១​ឡាន ចំនួន​២០០ ដុល្លារ​អាមេរិក ដល់​ពួកគេ ។
​តែ​លោក​បាន​ប្រាប់ ក្រុមអ្នកកាសែត​ទាំងនោះ​ថា ហួស​ពី​សមត្ថភាព​លោក ហើយ លោក​មិន​អាច​ជួយ​បានទេ ហើយ​រូបលោក​ក៏​ចាកចេញ​ទៅ​។​

​លោក អ៊ួជ សុខុម បញ្ជាក់ថា​៖ ក្រោយ​ឡើង​ក៏​កើត​ហេតុ​គ្រោះថ្នាក់​ចរាចរ​រវាង​ឡាន​ដឹក​ឈើ និង​ឡាន​ក្រុមអ្នកកាសែត ទើប​អ្នកកាសែត​ចោទថា ខ្ញុំ​បញ្ជា​ក្រុម​ឡាន​ឈើ អោយ​បើកបំ​បុកឡាន​ពួកគេ ។ ដែល​នេះ​គឺជា​រឿង​យល់ច្រឡំ និង​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ទៅ​លើ​រូប​លោក ។​

​នៅពេល ត្រូវ​សាកសួ​រថា តើ​ឈ្មួញ ឈើ​ឈ្មោះ​អី ដែល​ពឹងពាក់​លោក​អោយ​ចេញមុខ​ដោះស្រាយ បង់​លុយ​តាម​ផ្លូវ​ដល់​ពហុ​សមត្ថកិច្ច និង ក្រុម​អ្នកកាសែត​នោះ​? លោក អ៊ួជ សុខុម ថា លោក​មិន​អាច​ប្រាប់​ឈ្មោះ​អ្នក​រក ស៊ី​ឈើ​ទាំងនោះ​បាន​ទេ ។ លោក​គ្រាន់តែ​ថា នេះ​មក​ពី​គេ​ស្គាល់​ទុក​ចិត្ត​លោក​ទើប​គេ​អោយ​លោក​ចាត់ចែង ។​

​ទោះជា​យ៉ាងណា អ្នកកាសែត​ផ្សេងទៀត ដែល​នៅក្នុង​ហេតុការណ៍​ឡាន​ឈើ​បុក​រថយន្ត​ពួកគេ​នៅ​អូរ​ពងមាន់ ក៏​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​លោក អ៊ួច សុខុម ដែល​នា​យាយ​មាក់ងាយ​ពួកគេ​ផង​ដែរ​៕​

 

Filed in: ព័ត៌មានជាតិ