សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែក​រឿង​បំប៉ោង​ខ្ទង់ចំណាយ​លើ​ការទិញ​សម្ភារៈ​គ្រឿងចក្រ និង​ឧបករណ៍​ផ្សេងៗ​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​!

​បែក​រឿង​បំប៉ោង​ខ្ទង់ចំណាយ​លើ​ការទិញ​សម្ភារៈ​គ្រឿងចក្រ និង​ឧបករណ៍​ផ្សេងៗ​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​!

​ខេត្ត​ព្រះសីហនុ​៖ លោក សូរ សៀង នាយក​ផែនការ​ស្ដីពី​លទ្ធកម្ម​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រង​ការចោទប្រកាន់​ថា បាន​ក្លែង​បំប៉ោង​គម្រោង​ខ្ទង់ចំណាយ​ទៅលើ​ការទិញ​សម្ភារៈ​គ្រឿងចក្រ និង​ឧបករណ៍​ផ្សេងៗ នៅក្នុង​កំពង់ផែ​នេះ​មាន​តម្លៃ​កើនឡើង ១​គុណ ២០​ដង ប្រៀប​និង​តម្លៃ​លក់​នៅលើ​ទីផ្សារ​ធម្មតា​កាលពី​ឆ្នាំ​២០១៧..​។

​ប្រភព​ពី​បុគ្គ​លឹក​ផែ​បាន​និយាយថា ការ​បំប៉ោង​ខ្ទង់ចំណាយ​ទាំងនោះ​រួមមាន​៖ ចំណាយ​ទៅលើ​ការទិញ​សម្រង​ប្រេងម៉ាស៊ីន​គ្រឿងចក្រ ឬ​រថយន្ត គឺ​ក្នុង​១​ឆ្នាំៗ បាន​ចំណាយលុយ​ប្រមាណ ៩០០​លាន​រៀល​។ ចំណាយ​ទៅលើ​ការទិញ​សំបក​កង់​រថយន្ត​ក្នុង​១​ឆ្នាំៗ ក៏​ត្រូវ​ចំណាយ​ជាង​៩០០​លាន​រៀល និង​ការចំណាយ​ទៅលើ​ការទិញ​ប្រេង​រំ​អឹល ឬ​បេង​ម៉ាស៊ីន គឺ​ក្នុង​១​ឆ្នាំៗ ត្រូវ​ចំណាយ​ជាង ១,៣០០​លាន​រៀល​ឯណោះ​។​

​ភាពមិនប្រក្រតី​នៃ​ការឃុបឃឺត​គ្នា​ពុករលួយ​នេះ​មន្ត្រី​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មួយចំនួន បាន​ស្នើ​ដល់ ឯកឧត្តម ឱម យ៉ិនទៀង​ទេសរដ្ឋមន្ត្រី​និង​ជា ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​ក្រសួង​សាធារណៈ​ការជួយ​មាន​វិធានការ​ទប់ស្កាត់ និង​បញ្ជូន​មន្ត្រី​ចុះ​អង្កេត ទៅលើ​ភាពមិនប្រក្រតី នៃ​ការ​បំប៉ោង​ខ្ទង់ចំណាយ​ទិញ​សម្ភារៈ ឬ​ឧបករណ៍​ផ្សេង​ម របស់ លោក សូរ សៀង នាយក​ផែនការ​ស្ដីពី​លទ្ធកម្ម​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឲ្យបាន​ឆាប់ ដើម្បី​លាតត្រដាង​ការពិត​ផង​។​

​មន្ត្រី​បំរើ​ការងារ នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឲ្យដឹងថា កំពង់ផែ​នេះ បាន​ចំណាយ​ថវិកា​ខ្ទង់ ៣០០​ពាន់​លាន​រៀល​ក្នុង​១​ឆ្នាំៗ ។​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ រកចំណូលបាន​ចំនួន​សរុប​ប្រមាណ ២២៧​ពាន់​លាន​រៀល​។ ហើយ​បើ​គិត​ជា​ប្រាក់​ដុល្លារ គឺ​ក្នុង ១​ពាន់​លាន​រៀល ស្មើ​២៥​ម៉ឺន​ដុល្លារ​អាមេរិក​។ មិនទាន់​អាច​ទាក់ទង លោក សូរ សៀង នាយក​ផ្នែក​ផែនការ​ស្តីពី​លទ្ធកម្ម នៃ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ ដើម្បី​ស្នើ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ខាងលើ​បាន​ទ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​សង្ឃឹមថា​នឹង​មាន​ការ​បកស្រាយ​ជាំ​មិន​ខាន​។​ប្រភព​ពី​មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​អះអាង​ថា កន្លងមក​នេះ​គម្រោង​ចំណាយ ទៅលើ​ការប្តូរ​សម្ភារៈ​ផ្សេងៗ របស់​គ្រឿងចក្រ​នៅ​កំពង់ផែ​ខាងលើ គឺ​បាន​កើនឡើង​រាល់​ឆ្នាំ ៕

 

Filed in: ព័ត៌មានជាតិ