សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្រូពេទ្យ​ម្នាក់​បើក​ឡាន​បុក​ម៉ូតូ​២​ដង​តាម​ផ្លូវ​ហើយ​ព្យាយាម​រត់​គេច​ចូល​ភោជនីយ៍ដ្ឋាន​បឹង​មាស​ជ្រោយចង្វារ​

គ្រូពេទ្យ​ម្នាក់​បើក​ឡាន​បុក​ម៉ូតូ​២​ដង​តាម​ផ្លូវ​ហើយ​ព្យាយាម​រត់​គេច​ចូល​ភោជនីយ៍ដ្ឋាន​បឹង​មាស​ជ្រោយចង្វារ​

ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​គ្រូពេទ្យ​បាន​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ច​រា ច​រណ៍​២​លើក​ទាំង​កណ្តាលអធ្រាត្រ​កាលពី​ម៉ោង​ប្រមាណ​១២​យប់ ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​មុខ​ផ្ទះសំណាក់​មហាលាភ ខណ្ឌ​ទួលគោក និង​មួយ​ចំណុច​ទៀត​នៅមុខ​សណ្ឋាគារ​វ៉ាស៊ីនតោន ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​ហើយ​ប្រុង​គេចខ្លួន​តែ​មិន​រួច ។

​តាម​អ្នកឃើញ​ហេតុការណ៍​និយាយថា​គ្រូពេទ្យ​រូបនោះ​បាន​បើកបរ រថយន្ត​ម៉ាក​តូយ៉ូតា​ហាយ​ឡែន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AR-6163 បុក​ម៉ូតូ​១​គ្រឿង បណ្ដាលឲ្យ​មាន​អ្នករង​របួស ម្នាក់ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​មហាលាភ ស្ថិតនៅ​ក្នុង​ខណ្ឌ​ទួលគោក តែ​មិន​ឈប់ ហើយ​ព្យាយាម​បើក​រត់គេច រហូត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី ស្មា​សរី​វ៉ូ ពាក់​ស្លាក​លេខ​ភ្នំពេញ​1Y-9478 នៅ​ផ្លូវ​ជាតិ​លេខ​៦ មុខ​សណ្ឋាគារ​វ៉ាស៊ីនតោន ក្នុង​ខណ្ឌ​ជ្រោយចង្វា បណ្តាលឲ្យ​រងរបួសម​នុស្ស​ម្នាក់ទៀត ។​

​សាក្សី​បន្ត​ថា នៅពេល​បើក​បុក​ម៉ូតូ​២​គ្រឿង​ឲ្យ​ខូចខាត និង​មនុស្ស​២​នាក់​ឲ្យ​រងរបួស មិន ព្រម​ឈប់​ដោះស្រាយ​ទេ​គាត់ បាន​ព្យាយាម​បើក​គេច​ចូលទៅ​ក្នុង​ភោជនីយដ្ឋាន​បឹង​មាស ស្ថិតនៅ​តាម​ផ្លូវជាតិ​លេខ​៦ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ហើយ​បាន​ទូរស័ព្ទ ហៅ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​លោក​ស​សង្ឃ​ឲ្យមក​ទទួល ក្នុង​គោលបំណង​គេច​ពី​ការ ទទួលខុសត្រូវ តែ​ត្រូវបាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ចាប់​ឃាត់​ទុក​ប្រគល់ឲ្យ សមត្ថកិច្ច ដោះស្រាយ​តាម​ច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ