សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចែក​អំណោយ​យ​ឲ្យ​កម្មករ​ស៊ិន​ទ្រី​និង​សុំឲ្យ​ទៅ​បោះឆ្នោត​!

​ចែក​អំណោយ​យ​ឲ្យ​កម្មករ​ស៊ិន​ទ្រី​និង​សុំឲ្យ​ទៅ​បោះឆ្នោត​!

​ភ្នំពេញ​៖ នៅ​សៀ​ល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិក្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ទៅ​ចែកជូន​ដល់​បុគ្គលិក កម្មករ កម្ម​ការី​នី ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន ទ្រី ចំនួន​១៧១១​នាក់ ដែល​ក្នុង​ម្នាក់ៗ ទទួលបាន មី​១​កេះ សារុង​១ និង​ថវិការ​ចំនួន​២​ម៉ឺន​រៀល​ផងដែរ​។​អ្វី​ដេល​លោក​អភិបាល​រាជធានី​សុំ​ពី​កម្មករ​ស៊ិន​ទ្រី​គឹ​ឲ្យ​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​!​។

​ក្នុង​ជំនួប​នៅ​វិមាន​ពិភពថ្មី​សែន​សុខ ស្ថិតក្នុង​សង្កាត់​ឪ​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​កោតសរសើរ​ដល់​កម្មករ បោស​សំរាម សំអាត​ដី តាម​ដងផ្លូវ មាន​ស្មារតី​យល់ដឹង​លែង​បោស​ដី ប្រមូល​សំរាម​ដាក់​មាត់​លូ​ដូច​មុន​ទៀត​។​

​លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​កម្មករ​-​កម្មការិនី ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត សូម​ត្រៀម​ឯកសារ​ឲ្យ​គ្រប់គ្រាន់ និង​នាំគ្នា​ទៅ​បោះឆ្នោត​នា​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខនេះ ឲ្យបាន​គ្រប់ៗ​គ្នា ខណៈ​អ្នក​ត្រូវ​ទៅ​បោះឆ្នោត នៅតាម​បណ្តាល​ខេត្ត​ឆ្ងាយៗ អាច​ឈប់សម្រាក​បាន​រយៈពេល​៣​ថ្ងៃ​។​

​ក្រុមហ៊ុន​ស៊ីន​ទ្រី មាន​បុគ្គលិក កម្មករ សរុប​ប្រមាណ​២០០០​នាក់ និង​មាន​រថយន្ត​ប្រមូល​សំរាម ជាង​៤០០​គ្រឿង សម្រាប់​ប្រតិបត្តិ​ការដឹកជញ្ជូន​សំរាម​ដឹក​ចេញ​ក្រៅ​ក្រុង​ឲ្យទាន់​ពេលវេលា ៕

 

Filed in: ព័ត៌មានជាតិ