សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មានតែ​៣​គណបក្ស​ទេ​ដែល​ហែរ​បើកឆាក​ឃោសនា​ថ្ងៃ​ដំបូង​នៅ​ភ្នំពេញ​!

មានតែ​៣​គណបក្ស​ទេ​ដែល​ហែរ​បើកឆាក​ឃោសនា​ថ្ងៃ​ដំបូង​នៅ​ភ្នំពេញ​!

ភ្នំពេញ ៖ គណបក្ស​ចំនួន ៣​ក្នុងចំណោម​២០​បាន​ដាក់​ពាក្យសុំ​ធ្វើការ​ឃោសនា ស្វែង​សំឡេងឆ្នោត​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​អ្នក​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​ថ្ងៃ​ឃោសនា​ទី​១​។ នេះ​បើ​តាម​លោក លន់ ឆេង​កៃ ប្រធាន​គណៈ​កម្មា ធិកា​ររាជធានី​រៀបចំ​ការ​បោះឆ្នោត​បានឲ្យ ដឹងថា សម្រាប់​ការឃោសនាបោះឆ្នោត​ថ្ងៃ​ដំបូង​គឺ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ​មាន​គណបក្ស​ចំនួន​៣​ធ្វើ​សកម្មភាព​។

​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន ដាក់ពាក្យ​មុនគេ​ហើយ​នឹង​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​ទ្រង់ទ្រាយ​ធំ ជួប​គ្នា​នៅ​កោះ​ពេជ្រ ដោយ​មាន​សមាជិក​ចូលរួម​ប្រមាណ​៦​ម៉ឺន​នាក់ ហើយ​ហែរ​ក្បួន​ចេញពី​កោះ​ពេជ្រ​ទៅ​តាម​បណ្តា​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ​តែម្តង ។​

​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ យុទ្ធនាការ​ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ មាន​គណបក្ស​ហ្វុនស៊ិនប៉ិច​ក៏​នឹង​ហែរ​ក្បួន​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​ចេញដំណើរ​ពី​ទីស្នាក់ការ​គណបក្ស​ដែល​មាន​ទីតាំង​ស្ថិតនៅ​ត្រើយ​ខាងកើត​ទន្លេ​ក្នុង​ខណ្ឌ​ជ្រោយ ច​ង្វា ហើយ​មាន​សមាជិក​ចូលរួម​ប្រមាណ​២​ពាន់​នាក់ ។​

​គណបក្ស​ហ្វុនស៊ិនប៉ិច​នឹង​ទៅ​ឈប់​សម្រាក​ហូប​បាយ​នៅ​ផ្លូវ​៦០​ម៉ែត្រ​ស្ថិតនៅក្នុង​សង្កាត់​ចាក់អង្រែលើ​។ ឯ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ក៏​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​រាជធានី ភ្នំពេញ​ថ្ងៃ​ទី​១​ដែរ​តាម​គម្រោង​មាន​សមាជិក​ចូលរួម​១៥០០០​នាក់​ដោយ​ចេញ​ពី​ផ្លូវ​៦០​ម៉ែត្រ​ទៅ​បញ្ចប់​នៅ​មាត់ទន្លេ​ត្រើយម្ខាង​។​សម្តេចក្រុមព្រះ​នរោត្តម​រណ​រិទ្ធ​ប្រធាន​គណបក្ស​ដែល​រងរបួ​សពី​គ្រោះថ្នាក់​ចរាចរ​អាច​និង​មិន​មាន​វត្តមាន​ក្នុង​ក្បួន​ទេ​!​។

​លោក លន់ ឆេង​កៃ អះអាងថា លោក នឹង​ដាក់​លិខិត​ទៅ​កាន់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​ពិភាក្សាគ្នា​ក្នុង​ការរៀបចំ​កម្លាំង​ការពារ​សន្តិសុខ​ជូន គណបក្សនយោបាយ​ក្នុង​ការឃោសនាបោះឆ្នោត​ផងដែរ ៕

Filed in: ព័ត៌មានជាតិ