សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សហភាព​អឺរ៉ុប​ដាក់​សម្ពាធ​តែ​ចិន​សន្យា​គាំទ្រ​ខ្មែរ​!

សហភាព​អឺរ៉ុប​ដាក់​សម្ពាធ​តែ​ចិន​សន្យា​គាំទ្រ​ខ្មែរ​!

បែ​ល​ហ្សិក ​៖ ​សមាជិក​សភា​អឺរ៉ុប​ចំនួន​១៨ រូប កាលពី​ថ្ងៃ​ទី ៤ ខែកក្កដា បាន​ផ្ញើ លិខិត​រួមមួយ​ទៅ​កាន់​គណៈកម្មការ​អឺរ៉ុប ដោយ​សម្តែង​ក្តីបារម្ភ​ជុំវិញ​ការវិវត្តិ​ចុងក្រោយ​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ការ​សង្កត់សង្កិន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​។ ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​ខែកក្កដា ខាងមុខ​នេះ​វិញ សមាជិក​នៃ​សភា​អឺរ៉ុប ចាត់ទុកជា​ការ​បោះឆ្នោត​ដែល​មិន​មាន​ភាពស្របច្បាប់​ដោយសារ​គ្មាន​វត្ត​មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ទន្ទឹម​នឹង​ការសម្តែង​នូវ​ក្តីបារម្ភ សមាជិក​សភា​អឺរ៉ុប ចំនួន ១៨ នាក់ ក៏​បាន​ជម្រុញ​ឱ្យ​សមាជិក​សភា​អឺរ៉ុប និង​ស្នងការ​សហភាព​អឺរ៉ុប សើរើ និង​ត្រួតពិនិត្យ​មើល​ឡើងវិញ ចំពោះ​កាតព្វកិច្ច​របស់​កម្ពុជា ក្រោម​អនុសញ្ញា នៃ​បទ​ប្បញ្ញត្តិ​ស្ដីពី​ការផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។​

​ការ​ជម្រុញ​របស់​សមាជិកសភា​អឺរ៉ុប​នាពេលនេះ ធ្វើឡើង​ខណៈ​គណៈប្រតិភូ​អឺរ៉ុប នឹង​មក​បំពេញ​ទស្សនកិច្ច ដើម្បី​ស្វែងយល់​ពី​ស្ថានការណ៍​ជាក់ស្ដែង​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ១១ ខែកក្កដា នេះ​។ ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​អឺរ៉ុប ធ្វើឡើង​ដើម្បី​ពិនិត្យមើល​ឡើងវិញ ចំពោះ​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​លើកលែងតែ​អាវុធ​។​

​រាជរដ្ឋាភិបាល បាន​បញ្ជូន​បេសកកម្ម​ពិសេស​មួយ​ដឹកនាំ​ដោយ​លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​ទៅកាន់​សហភាព​អឺរ៉ុប ដើម្បី​បញ្ចុះបញ្ចូល​និង ទប់ស្កាត់ វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខ​ទំនិញ​លើកលែង​គ្រឿង​ស​ញ្វ​វុ​ធ​» ពី​ប្រទេស​កម្ពុជា (EBA) ។ បេសកកម្ម​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៨ ខែមិថុនា ដល់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨​ដើម្បី​បំភ្លឺ​ជូន​មន្ត្រី​ជាន់ខ្ពស់​សំខាន់ៗ​របស់​គណៈកម្មការ​អឺរ៉ុប ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​អឺរ៉ុប និង​ឥស្សរជន​សំខាន់ៗ​ផ្សេងទៀត​។​

​តាមរយៈ​បេសកកម្ម​នេះ ក្រសួងការបរទេស​កម្ពុជា​ចង់​បង្ហាញ​ពី​សុឆ​ន្ទៈ ចង់​មាន​ការសន្ទនា​ត្រង់​ទៅ​ត្រង់​មក ពីព្រោះ​កម្ពុជា​ចាត់ទុក​សហភាព​អឺរ៉ុប ជា​ដៃគូ​ដ៏​សំខាន់​ដែល​មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​រឹងមាំ​ជាមួយ​កម្ពុជា​។​ប៉ុន្តែ​មិន​មានពតិ​មានណាមួយ​បង្ហាញ​ពី​ជោគជ័យឬ​បរាជ័យ​នោះឡើយ​។​

​ឯ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី ៣ ខែកក្កដា ក៏​បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​ប្រធានាធិបតីស្វីស ស្នើ​សុំ​កុំឲ្យ​ដាក់ទណ្ឌកម្ម​ណាមួយម​កលើប្រទេស​កម្ពុជា​។ លិខិត​ដដែល បាន​បង្ហាញ​ក្តីសង្ឃឹម​បន្ថែមថា ប្រទេស​ស្វីស​នឹង​គាំទ្រ​ដល់​កម្ពុជា​។ ហើយ​ថា កម្ពុជា នឹង​ទទួលរង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ប្រសិនបើ​ការដាក់ទណ្ឌកម្ម​ត្រូវ​ធ្វើឡើង​ដោយ​ស្វីស ហើយ​អ្នករងគ្រោះ​នឹង​ធ្លាក់​ទៅលើ​ពលរដ្ឋ​ក្រីក្រ ជាពិសេស​កម្មករ​និង​កសិករ​នៅ​កម្ពុជា​។​

​កាលពី​ចុងឆ្នាំ​២០១៧ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ផ្តល់​យោបល់​ដល់​លោកនាយក​រដ្ឋមន្ត្រី ឲ្យ​បញ្ជូន​គណៈប្រតិភូ​កម្ពុជា ទៅ​បញ្ចុះបញ្ចូល សហភាព​អឺរ៉ុប ម្តង​រួចមកហើយ កុំ​ឱ្យ​លុបចោល​ការនាំ​ចេញ​រួច​ពន្ធ​ដែល​ផ្តល់​ដល់​កម្ពុជា​។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម សង្កត់ធ្ងន់​ថា ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ នឹង​ធ្វើឱ្យ​កម្ពុជា ខាតបង់​ជាង ៦​រយ លាន​ដុល្លារ​។​

​ឯ លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានបញ្ជាក់​ថា ភាព​រីកចម្រើន​នៃ​វិស័យ​ការងារ​នៅ​កម្ពុជា គឺជា​រឿង​មួយ​ដែល​មិន​អាច​ប្រកែក​បាន ពិសេស​លើ​លក្ខខណ្ឌ​ការងារ និង​ការគោរព​សិទ្ធ​ការងារ​។

​លោក អាត់ ធន់​ប្រធាន​សហជីព បាន​សំដែង​ការព្រួយបារម្ភ ថា កម្ពុជា​អាច​នឹង​បាត់បង់​ទីផ្សារ​ដ៏​ធំ​នៅ​អឺរ៉ុប ប្រសិន​បើ​ពួកគេ​ផ្តាច់​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ ​ផ្ទុយទៅវិញ​ ​ប្រទេស​ចិន​កុ​ម្មុយ​និស្ត​បាន​ប្រកាស​គាំទ្រ​ជា​ថ្មី​ទៀត​ម្តងទៀត ចំពោះ​ដំណើរ​ការបោះឆ្នោត​ជាតិ នៅ​ចុងខែ​កក្កដា​នេះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ប្រទេស​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​៤ កក្កដា នេះ ឱ្យដឹងថា លោក ហ៊ូ ហ្សេ​ង​ហេ (Hu Zhenghue) អនុប្រធាន​សមាគម​កា​រ​ទូត​សាធារណៈ និង​ជា​អតីត​អនុ​រដ្ឋមន្ត្រីការបរទេស​ចិន បាន​ថ្លែង​ដែល​មក​ទស្សនៈគិច្ច​នៅ​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២​កក្កដា​ថា​៖ រដ្ឋាភិបាល​ចិន​គាំទ្រ​យ៉ាង​ពេញលេញ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា និង​បាន​ថ្លែង​កោតសរសើរ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដែល​របប​លោក ហ៊ុន សែន សម្រេចបាន​។ ការបញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​លោក ហ៊ូ ហ្សេ​ង​ហេ (Hu Zhenghue) កាលពី​រសៀល​ថ្ងៃ​ទី​២ កក្កដា កន្លងទៅ ៕​

 

Filed in: អន្តរជាតិ