សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ភ្នាក់ងារ​កាសែត​មាតុភូមិ​សហការ​នាំយក​អំណោយ​ស​ប្បុរ​សជន​ជួយ​ស្រី​មេម៉ាយ​កូន​ប្រាំ​!

​ភ្នាក់ងារ​កាសែត​មាតុភូមិ​សហការ​នាំយក​អំណោយ​ស​ប្បុរ​សជន​ជួយ​ស្រី​មេម៉ាយ​កូន​ប្រាំ​!

កំពង់ឆ្នាំង​ ៖ ​នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ ក្រុមការងារ​អ្នកសារព័ត៌មាន​យើង​ដែល​មាន​ខ្ញំ​បាទគី​រី ពេជ្រ​រួម​ដំណើរ​ដោយ​លោក​កែវ ហួរ និង​លោក​ណាវ សារឿ​ន​បាន​ធ្វើដំណើរ​តាម​កាណូត​ដរ (​សាឡាង​)​នាំយក​អំណោយ​របស់​ក្រុមការងារ​អ្នកសារព័ត៌មាន​ទៅ​ឧបត្ថម្ភ​ស្ត្រី​មេម៉ាយ​ក្រីក្រ​ឈ្មោះ​គង់ អ៊ី​អាយុ​៤២​ឆ្នាំ​មានកូន​៥​នាក់​និង ស្ត្រី​ចំណាស់​ម្នាក់​ទៀត​ឈ្មោះ​កែវ ធី​ម​អាយុ​៧៤​ឆ្នាំ​ដែល​ជា​ស្ត្រី​មេម៉ាយ​កំព្រា​គ្មាន​កូន​រស់នៅ ​ម្នាក់ឯង​និង​មាន​ជំងឺ​ងងិត​ភ្នែក​ទាំសង​ខាង​ទៀតផង រស់នៅ​ភូមិ​ដំណាក់​កកោះ​ដូចគ្នា ស្ថិតក្នុង​ឃំ​ុ​ពោធិ៍ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​។​ស្ត្រី​ឈ្មោ​គង់ អ៊ី​ទទួលបាន​អំណោយ​មាន​អង្ករ​១​បេ ស្មើ​៥០​គីឡូក្រាម មី​១​កេស ទឹក​សុទ្ធ​២​យួរ ថវិការ​ចំនួន​២០​ម៉ឺន​រៀល ក្នុងនោះ​ថវិការ​របស់​ក្រុម​អ្នកសារព័ត៌មាន​ចំនួន​១០​ម៉ឺន​រៀល អង្ករ​១​បេ​៥០​គីឡូក្រាម មី ១​កេស​ទឹក​សុទ្ធ​២​យួរ​។ ​និង​ថវិការ​១០​ម៉ឺន​រៀល​ទៀត​ជា​អំណោយ​ឧបត្ថម្ភ​របស់​លោក​សំ ចាន់ថន​អភិបាលស្រុក​និង​លោក​ចេង ចាន់ដូណា​អភិបាលរង​ស្រុក​កំពង់លែ​ង​។​

​ចំណែក​ស្ត្រី​មេម៉ាយ​ចំណាស់​ឈ្មោះ​កែវ ធី​ម ងងិត​ភ្នែក​ទាំង​ខាង​ទទួលបា​ន​ថវិការ​ចំនួន​៤​ម៉ឺន​រៀល​ជា​អំណោយ​របស់​លោក​ម៉ុន បូ​ណា​និង​ភរិយា ដែល​បាន​ផ្ញើ ចូលរួម​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​យើង​។​

​ចំពោះ​ស្ត្រី​មេ​មា​យ​ឈ្មោះ​គង់ អ៊ី​នេះ​ក៏​បាន​ទទួល​អំណោយ​ឧបត្ថម្ភ​ពី​លោកជំទាវ កែវ​ច័ន្ទ​មុន្នី​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​ផងដែរ ដែល​មាន​អង្ក​១​បេ​៥០​គី​ឡូ មី​២​កេស ទឹកត្រី ទឹកស៊ីអ៊ីវ​និង​ថវិការ​ចំនួន​៦២​ម៉ឺន​រៀល​ផងដែរ​។​

​ចំណែក​ស្ត្រី​មេ​មា​យ​ចំណាស់​ឈ្មោះ​កែវ ធី​ម​អាយុ​៧៤​ឆ្នាំ​មាន​ជំងឺ​ងងិត​ភ្នែក​ទាំង​សងខាង​នេះ​មិនទាន់​មាន​សប្បុរសជន​ណា​ជួយ​ឧបត្ថម្ភ​ទេ ព្រោះ​អ្នកសារព័ត៌មាន​យើង​ទើបតែ​ទទួលបាន​ព័ត៌មាន​ក្នុង​ពេល​ថ្មីៗ​នេះ ដូចនេះ​បើ​ឯកឧត្តម លោកជំទាវ​អស់លោក លោកស្រី​ឬ​សប្បុរស​ជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មាន​បំណង​ចង់​ជួយឧត្ថម្ភ​សូម​មេត្ត​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​ខ្ញំ​បាទ​៖0979960366/0967602477/089274446
(​សូម​អគុណ​)

 

Filed in: ព័ត៌មានជាតិ