សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេបក្ស​ពីរ​មួយ​ចាស់វស្សា​និង​មួយ​ទើប​កើត​ង៉ា​ចាប់ដៃ​គ្នា​ប្រយុទ្ធ​ពេល​បោះឆ្នោត​

​មេបក្ស​ពីរ​មួយ​ចាស់វស្សា​និង​មួយ​ទើប​កើត​ង៉ា​ចាប់ដៃ​គ្នា​ប្រយុទ្ធ​ពេល​បោះឆ្នោត​

​ភ្នំពេញ​៖ គណបក្សនយោបាយ ចំនួន​ពីរ ដែល​ទើបនឹង​រះ បាន​ចុះ​អនុស្សារណៈ ធ្វើ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​គ្នា និង​គ្នា មុន​ការឃោសនាបោះឆ្នោត​ថ្នាក់​ជាតិ​នា​ថ្ងៃទី​៧​ក្កដា​ឆ្នាំ​២០១៨ ។ មេបក្ស​ពីរ​នោះ​គឺ​
​គណបក្ស​ខ្មែរ​ក្រោក ដែល​មាន​លោក សុខ​សុវណ្ណ ស​ឌ្ឍ​នា សា​ប៊ុង​ដែល​គេ​ស្គាល​ថា​ឈ្មោះ​វិ​ល្លៀម​ក្នុង​ហ្វេ​សប៊ុក ជា​ប្រធាន បាន​ចុះ ហត្ថលេខា​ធ្វើ​កិច្ច​សហ​ប្រិបត្តិការ ជាមួយ​គណបក្ស​ធម្មាធិបតេយ្យ
​ដែល​មាន​លោកស្រី ពោធិ​តី សា​វត្ថី ជា​ប្រធាន នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សាន់វ៉េ​។​

​អនុស្សារណៈ ដែល​គណបក្ស​ទាំង​ពីរ​ចុះ​ជាមួយ​គ​ញ​នា មាន​ចំនួន​៥​ចំណុច រួមមាន​៖ ១.​ធ្វើ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក លើ​ការឃោសនា ដើម្បី​ចូលរួម​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ។ ២.​គណបក្ស​ទាំង​ពីរ នឹង​សហការ​រួមគ្នា ប្រសិនបើ​គណបក្ស​ទាំង​ពីរ ទទួល​បាន​អសនៈ ក្នុង​រដ្ឋសភាជាតិ ដោយ​ឈរ​លើ​គោលការណ៍​រួម ដើម្បី​បម្រើ​ជាតិ និង​មិន​យក​ខ្មែ​រណា ធ្វើ​ជា​សត្រូវ ។ ៣. គណបក្ស​ទាំង​ពីរ បានរួម​គ្នា​ឈរ លើ​គោលការណ៍​យោគយល់ និង​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​ករណី​គណបក្ស​ណាមួយ ឬ​ទទួល​បាន​គាំទ្រ និង​ទទួលបាន​អស​នៈ​ក្នុង​សភាជាតិ ។​

៤. គណបក្ស​ទាំង​ពីរ ឈរលើ​គោលការណ៍​មិន​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​គ្នា ទៅវិញទៅមក ប៉ុន្តែ​ជួយ​គ្នា​ស្វែងរក ដំណោះស្រាយ និង​ចូលរួម​ជួយ​ការពារ​គ្នា ទៅវិញទៅមក ក្នុង​ករណី​គណបក្ស​មួយ​មាន​បញ្ហា និង​ទី​៥. កិច្ចព្រមព្រៀង​នេះ មាន​សុពលភាព ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា និង​អាច​កែប្រែបាន​លុះត្រាតែ មាន​ការឯកភាព​គ្នា រវាង​ភាគី​ទាំងពីរ ។​សូមបញ្ជាក់​ថា​ការបោះឆ្នោត​ជាតិរ​កនាយ​ក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៦​នេះ​មាន​២០​គណបក្ស​ចូលរួម​ដែល​ក្នុងនោះ​មាន​គនបក្ស​ខ្លះ​កើត​ង៉ា​មក​ចូល​ប្រយុទ្ធ​ហ្ម៉ង​តើ​សង្ឃឹមអី​?!

 

Filed in: ព័ត៌មានជាតិ