សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាវុធ​ហត្ថ​​ខេត្ត​ក្រចេះ​បង្រ្គាប​ឈើ​ល្មើស​ច្បាប់​ចំនួន ៣ ទូក​​នៅ​​ស្រុក​​សំបូរ

អាវុធ​ហត្ថ​​ខេត្ត​ក្រចេះ​បង្រ្គាប​ឈើ​ល្មើស​ច្បាប់​ចំនួន ៣ ទូក​​នៅ​​ស្រុក​​សំបូរ

ក្រចេះ ៖ អាវុធ​ហត្ត​ខេត្ត​ក្រចេះ សហការ​ជាមួយ​អាវុធ​ហត្ថ​ស្រុក​សំបូរ ដឹកនាំ​ដោយ​លោក ឡុង យឹង ប្រធាន​មន្ទីរ​យុត្តិធម៌​ដឹក​នាំ​កម្លាំង​ចុះ​បង្រ្គាប​ឈើ​ល្មើស​ច្បាប់​ចំនួន ៣ ទូក​ជា​ច្រើន​មែត្រ​គូប កាលពី​សៀល​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅតាម​ច្រាំងទន្លេ​ចំនុច​ភូមិ​អន្លង់​ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ។

 

លោក ឡុង យឹង ប្រធាន​មន្ទីរ​យុ​​ត្តិធម៌​បាន​ដឹង​ថា ក្នុង​ចុះ​ប​ង្រ្គាប​នេះ ដោយ​មាន​ការ​ចង្អុល​បង្ហាញ និង​បទ​បញ្ជា​ដ៏​តឹងរឹង របស់​លោក​ឧត្តមសេនីយ៍ សាន្ដ ប៊ុនថាន មេបញ្ជាការ​អាវុធហត្ត​ខេត្ត​ក្រចេះ ទើបលោក​ឈាន​ដល់ការ​ឃាត់​ទូក​ផ្ទុក​ឈើ​ចំនួន ៣ គ្រឿង ជាប្រភេទ​ក្ដារ​ប្រមាណ​ជិ​ត​៤០​មែត្រ​គូប ប្រគល់​ឲ្យជំនាញ​រដ្ឋបាល​ព្រៃឈើ​ជាអ្នក​ចាត់​ចែង ។ ហើយ​ម្ចាស់​ទូក​មាន​គ្នា​ចំនួន​បីនាក់ ទី១.ឈ្មោះ ស៊ុល ហះ ភេទ​ប្រុស​ជន​ជាតិ​ខ្មែរ​ឥស្លាម​អាយុ៤៣​ឆ្នាំ ទី២.ឈ្មោះ សុះ ព្រែក ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ ជន​ជា​តិ​ខ្មែរ​ឥស្លាម ទី៣.ឈ្មោះ សាន់ ម៉ូត ភេ​ទ​ប្រុស​អាយុ​៤៥​ឆ្នាំ ជន​ជាតិ​ខ្មែរ​ឥស្លាម អ្នក​ទាំងបី​នាក់​រស់​នៅ​ភូមិជីនិក​ ឃុំជីនិក ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

 

លោក ឃ្លាំង រត័ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​វឌ្ឍនៈបាន​ឲ្យដឹង​ថា ឈើ​និង​ទូក​ទាំង​នេះ ត្រូវលោក​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​បញ្ជា​ឲ្យនាំ​យក​ទៅ​រក្សា​ទុក នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជ្រូយ​បន្ទាយ ព្រោះ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​វឌ្ឍនៈទីតាំង​តូច​ចង្អៀត​ពិបាក​និង​លើក​ឈើ​យក​ទៅ​​រក្សាទុក ចំណែក​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជ្រួយបន្ទាយ​ច្រាំង​ទន្លេ​រាងចំ​រាល​ងាយ​ស្រួល និង​លើក​ឈើ​ដើម្បី​ធ្វើការ​វាស់​វែង ៕

 

 

IMG_4015

IMG_4010

Filed in: ព័ត៌មានជាតិ