សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ស្រុក​ឆ្លូង​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ស្រុក​ឆ្លូង​

​ខេត្ត​ក្រចេះ ៖ កម្លាំង​ជំនាញ​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដំរី​ផុង​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ ដឺ​ក​នាំ​បញ្ជា​ដោយ​ផ្ទាល់​ដោយ​លោក​ឆុង តូ​រ៉ា​ន់ អធិការ​បាន​ចុះ​ប្រតិបត្តិការណ៏​បង្ក្រាប​មុខសញ្ញ​ជួញដូរ​ថ្នាំញៀ​ននឹង​ឃាត់​បាន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ នៅ​ចំណុច​អូ​ដង្ហិត​ស្ថិតក្នុង​ភូមិ​២៧​សែន​ជយ័ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​០៣​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។

​លោក ឆុង តូ​រ៉ា​ន់​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង​បាន​ប្រាប់ឲ្យដឹង​ថា​ជនសង្សយ័​ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​ឈ្មោះ​
១-​ឈ្មោះ ទិត ម៉ាត់ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ឥស្លាម ( ប្តី​)
២- ឈ្មោះ រឿន ស្រី​ណា ភេទ​ស្រី អាយុ ៣០​ឆ្នាំ ជាតិខ្មែរ ( ប្រពន្ធ )​។​

​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​មាន​ទីលំនៅ​ចំណុច​អូរ​ដង្ហិត​ស្ថិតក្នុង​ភូមិ​២៧​សែន​ជយ័ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ ។

​លោក​បាន​បន្តទៀតថា ការឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៍​ស​ជា គ្រឿងញៀន​ចំនួន ១៨ កញ្ចប់​តូច ១៧​កញ្ចប់ ធំ ០១ កញ្ចប់ ;​ទូរស័ព្ទដៃ​ចំនួន ០៣​គ្រឿ ;​កាបូប​ដាក់​លុយ ០១,​ដែកកេះ ០១, គំរប​ដប​មាន​ដោត​ទុយោ ០១​ថង់​សំ​រ៉ាប់​ច្រក​មួយចំនួន​។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ រួម​ទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​បន្ត​៕ ដោយ ម៉ែន បូរិទ្ធ

 

Filed in: គ្រឿងញៀន