សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ឃួង​ស្រេងចែក​ប័ណ្ណកម្មសិទ្ធិ​ដី​ហ្វ្រី​ជូន​ប្រជាពលរដ្ឋ​សហគមន៍​គង្គា​ផុស​

​លោក​ឃួង​ស្រេងចែក​ប័ណ្ណកម្មសិទ្ធិ​ដី​ហ្វ្រី​ជូន​ប្រជាពលរដ្ឋ​សហគមន៍​គង្គា​ផុស​

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​គង្គា​ផុស ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ ចំនួន​ជាង​៤០០​គ្រួសារ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា តានរយៈ​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រទានកម្ម​ដីធ្លី​ជូន​ស្មើនឹង​៤០២​ក្បាល​ដី​កាលពី​រសៀល​ថ្ងៃ​ទី​០២ កក្កដា ២០១៨​ក្រោយ​ពី​រស់នៅ​គ្មាន​ប័ណ្ណកម្មសិទ្ធិ​ជិត​២០​ឆ្នាំ​កន្លងមកនេះ​។

​លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ បាន ឲ្យ​ដឹ​ថា ការប្រទាន​កម្មនេះ គឺ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន អោយ​ទាំងអស់​តែម្តង ពោល​គឺ​ទាំង​ប្រថាប់ត្រា បង់ពន្ធ​អន្តរក្រសួង និង​ការបង់​ព័ន្ធ​មួយ​ម៉ែត្រការ៉េ​ចំនួន​៥០០​រៀល ក៏​រដ្ឋ​ជា​អ្នក​បង់​ជូន​ផងដែរ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា យើង​មកនេះ គឺ​មក​ជួយ​ប្រជាពលរដ្ឋ​មិនមែន មក​បោកប្រាស់​ទេ ដោយ​ឃើញ​ការលំបាក​របស់​ប្រជាពលរដ្ឋ ទើប​សម្តេច សម្រេច​ប្រទានកម្ម​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​តែ​ម្តង លើ​ផ្ទៃដី​២​ហិកតា​កន្លះ នៅ​សហគមន៍​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២​នេះ​។ លោក​អភិបាល​ថា បុរី​ខ្លះ​បំបែក​ក្បាលដី ហើយ​មិន​ចែក​ទេ ទុក​នៅ​ធនាគារ ដោយ​មិន​បាន​ប្រគល់​មក​អោយ​បងប្អូន ដែល​ធ្វើអោយ​ការ​ស្នាក់នៅ មិន​ស្របច្បាប់ ដែល​បញ្ហា​នេះ មាន​ច្រើន​នៅតាម​បុរី ហើយ​បញ្ហា​នេះ​មួយ​ចំនួន ត្រូវ​បាន​រដ្ឋបាល​រាជធានី ដោះស្រាយ​បាន​មួយ​ចំនួន​ហើយ​។​

​គម្រោង​រៀបចំ​ដែនដី និង​រដ្ឋបាល​ដីធ្លី​រាជធានី​ភ្នំពេញ បានចាប់ផ្តើម នៅ​ខែ​តុលា​ឆ្នាំ​២០០៣ រហូតមកដល់​បច្ចុប្បន្ន​គម្រោង ចុះបញ្ជី​ដីធ្លី​បាន​៦០ សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ ។​នេះ​សុទ្ធតែ​ជា​សមិទ្ធផល របស់​សម្តេច​តេជោ​ហ៊ុន សែន ដែល​ជួយ​អោយ​បងប្អូន មានឱកាស​ក្នុង​ការប្រកបមុខរប​រ​រកស៊ី ទទួលទាន​បាន​ស្រួល ពិសេស​គឺ​ប្រទេស​យើង មាន​សន្តិភាព​ពេញ​បូរិបូរណ៍ នៅ​ទូទាំង​ប្រទេស​។​ដូច្នេះ​សម្រាប់​ប្រជាពលរដ្ឋ​កុំ​ភ្លេច​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨​ខាងមុខ​។​

​លោក ឃួ​ង ស្រេង បាន​ជម្រុញ​អោយ​មន្ត្រី​ដែនដី ត្រូវធ្វើ​ទាំង​ថ្ងៃ​សោរ៍ អាទិត្យ ដើម្បី​ប្រគល់​ជូន​ប្រជាពលរដ្ឋ អោយ​បាន​លឿន ជៀសវាង​ទុក​យូរ​កើត​ជា​បញ្ហា​លា​ប់ ៕

 

Filed in: ព័ត៌មានជាតិ