សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ត្បូងឃ្មុំ​ចុះបង្ក្រាប​សង្វៀន​ប្រជល់មាន់​ក្នុង​កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ នៅក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​ថា​រី ច្រកទ្វារ​ទ្វេភាគី​ដារ​តែ​ដោះលែង​អ្នកលេង​ទាំងអស់​!!

​សមត្ថកិច្ច​ត្បូងឃ្មុំ​ចុះបង្ក្រាប​សង្វៀន​ប្រជល់មាន់​ក្នុង​កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ នៅក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​ថា​រី  ច្រកទ្វារ​ទ្វេភាគី​ដារ​តែ​ដោះលែង​អ្នកលេង​ទាំងអស់​!!

​ត្បូងឃ្មុំ ៖ ផ្អែក​តាម facebook ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្បូងឃ្មុំ​បានឲ្យដឹងថា​៖ នៅ​រសៀល​ថ្ងៃ​ទី ០៣ កក្កដា ២០១៨ នេះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុន​ណុន ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្បូងឃ្មុំ និង​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ចំនួន​២០​នាក់ និង​កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​៥​នាក់​ ​សំរបសំរួល​ពី​តំណាង​អយ្យការ​ខេត្ត​ត្បូងឃ្មុំ​ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក ប៉ុក តារា ព្រះរាជអាជ្ញារង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង និង​ស្រាវជ្រាវ​ត្រួតពិនិត្យ​នូវ​ឯកសារ​បែប​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការបើក​កាស៊ីណូ ដែឥមាន​យីហា ” កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ ” មាន​ទីតាំង​នៅ​ភូមិ​ដារ កណ្តាល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​មន្ត្រី​នគរបាល​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​នេះ​បានអោយដឹងថា សមត្ថកិច្ច​នឹង​ធ្វើការ​បង្ក្រាប នូវ​រាល់​អំពើ​ទាំងឡាយណា ដែល​ម្ចាស់​ទីតាំង និង​ម្ចាស់​អាជីវកម្ម​មិន​បាន​បំពេញ​តាម​បែបបទ លក្ខណ្ឌ​ច្បាប់​កំណត់ ។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​កំពុង​លេង​ល្បែងស៊ីសង​ប្រជល់មាន់​ចំនួន​៥០០ នាក់ រថយន្ត ចំនួន​២០ គ្រឿង ម៉ូតូ​ចំនួន​២០០ គ្រឿង ធ្វើ​កំណត់ហេតុ​និង កិច្ចសន្យា​បញ្ឈប់​បិទ​ផ្អាក​អាជីវកម្ម​តែម្តង ។ តែ​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម ប៉ុណ្ណោះ​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ផ្សព្វផ្សាយ ជំហាន​ដំបូង ។ ក្រោយ​ពេល​បញ្ចប់​ការស្រាវជ្រាវ​និង​មាន ចំណាត់ការ​បែប​ម៉េច​ជា​បន្ត​ទៀត​នឹង​ជូន​ព័ត៌មាន​តាម​ក្រោយ​។ ព្រោះ​ទោះជា ប្រតិបត្តិការ​បង្ក្រាប​នេះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្រោម​ការបញ្ជា​ពី​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ក៏ដោយ ក៏​ពុំ​មាន​ប្រភព​ឬ​មន្ត្រី​ណា​ម្នាក់​បញ្ចេញ​ឈ្មោះ​ថៅកែ​កាស៊ីណូ ឃ្លោ​ប៊​ល​៦៩ នៅ​ឃុំ​ដារ​ក្នុង​ដីឡូត៍​របស់​លោក​ឧកញ៉ា ឈន ថា​រី នេះដែរ គឺ​ហាក់​មាន​ការលាក់លៀម​និង​ខ្លាចរអារ​ថៅកែ​ផង​ដែរ​។​

​ជាង​នេះ គឺ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកកាសែត​នៅ​ត្បូងឃ្មុំ​បាន អោយ សារព័ត៌មាន យើង​ដឹង ថា មនុស្ស​ស្រី​ប្រុស​ទាំង​៥០០​នាក់ និង​រថយន្ត​២០​គ្រឿង មាន​ស្លាក​លេខ​រដ្ឋ រាជការ ន​.​ប និង ខ​.​ម ផងដែរ និង ម៉ូតូ ២០០ គ្រឿង ត្រូវបាន​ដោះលែង​វិញ​អស់ហើយ ក្រោយ​ការ ធ្វើ​កំណត់ហេតុ កិច្ចសន្យា​រួច ដែល​ជា​ការព្រមាន​របស់​សមត្ថកិច្ច ទៅលើ​ក្រុម​អ្នកលេង​ល្បែង​គឺ​មិន​បាន​អនុវត្ត​ច្បាប់​អ្វី​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ