សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧក្រឹដ្ឋជន​បទល្មើស​ព្រៃ​ឈើ​បង្ក​ហឹង្សា​លើក​អ្នកកាសែត​នៅ​ស្ទឹងត្រែង​ចៅហ្វាយខេត្ត​ដូចជា​ត្រជាក់​ល្ហឹម​!

​ឧក្រឹដ្ឋជន​បទល្មើស​ព្រៃ​ឈើ​បង្ក​ហឹង្សា​លើក​អ្នកកាសែត​នៅ​ស្ទឹងត្រែង​ចៅហ្វាយខេត្ត​ដូចជា​ត្រជាក់​ល្ហឹម​!

​ខេត្ត​ស្ទឹងត្រែង ​៖​ រថយន្ត​អ្នកកាសែត​មួយ​គ្រឿង​ក្នុង​ចំណោម​រថ​យន្ត​ជាច្រើន​គ្រឿង​បាន​រង​ការខូចខាត ដោយសារ​ឧក្រឹដ្ឋជន​ព្រៃឈើ បើករថយន្ត​បុក​ទម្លាយ​យក​ផ្លូវ ដើម្បី​ដឹក​ជញ្ជូន​ឈើប្រណិត​ឲ្យដល់​គោលដៅ ខេត្ត​រតនគិរី ឯ​សមត្ថកិច្ច​ក្រោម​អំណាច​លោក​ចៅហ្វាយ​ខេត្តស្ទឹងត្រែង​លង់លក់​នៅក្នុង​ដំណេក​កាលពី​ម៉ោង​ជាង​១​រំលង​អាធ្រា​ត្រ ថ្ងៃទី​២​កក្កដា​ឆ្នាំ​២០១៨​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ហួស​ផ្លូវបំបែក​ចំណុចប្រសព្វ​អូរ​ពងមាន់ ភ្ជាប់​ផ្លូវ​ទៅ​ខេត្ត​រតនគិរី ស្ថិតក្នុង​សង្កាត់​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។

​សេចក្តីរាយការណ៍​បានឲ្យដឹងថា ការផ្ទុះ​សង្គ្រាម​ដឹកជញ្ជូន​ឈើប្រណិត​នោះ គឺ​បាន​កើត​នៅក្រោយពេល​ឈ្មួញ​ឈើ​១​ក្រុម​ដែល​មាន​ស្គាល់​ឈ្មោះ​វិ​រះជា​អ្នក​កាងរត់​ផ្លូវ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ប្រមាណ​ជាង​២០​រថយន្ត ចេញពី​ស្រុក​សៀម​ប៉ាង​អាណាចក្រ​លោក​ផា​ត់យុទ្ធ ឆ្លងកាត់​ដី​ក្រុង​ស្ទឹងត្រែង ក្នុង​បំណង​នាំ​ឆ្ពោះទៅកាន់​ខេត្ត​រតនគិរី​។

​ក្បួន​រថយន្ត​ដឹកឈើ​ប្រណីត​ទាំង​ជាង​២០​គ្រឿង​នោះ​ដែល​គេ​រាយការណ៍​ថា​ជា​ឈើ​របស់​ឈ្មោះ​
​ហែម​មុន្នី​ហៅ​ម៉ៅ​ដែល​ជា​មន្ត្រី​នគរបាល​បាន​បើកបំ​បុកឡាន​អ្នកកាសែ​តដែ​ល​នាំគ្នា​ចាំ​ឃ្លាំមើល និង​ថត​យក​រូបភាព​បទល្មើស ចំណុច​អូរ​ពងមាន់ ។​

​នៅ​គ្រា​នោះ​រថយន្ត​អ្នកកាសែត​បាន​បើក​ប្រដេញ​តាម ដើម្បី​ថត​យក​រូបភាព ពី​សកម្មភាព​រថយន្ត​ដឹកឈើ ចំណែក ក្បួន​រថយន្ត​ដឹកឈើ​ក៏​បាន​បើកបំ​បុករថយន្ត​អ្នកកាសែ​ត ដើម្បី​ទម្លាយ​ផ្លូវ​បន្តដំណើរ​ទៅកាន់​ខេត្ត​គោលដៅ​។ មាន​រថយន្ត​អ្នកកាសែត​មួយគ្រឿង បាន​រង​ការខូចខាត រីឯ រថយន្ត​ក្រុម​ឈ្មួញ​បាន​បន្តដំណើរ​ទៅ​មុខ​យ៉ាង​រលូន​ព្រោះ​សមត្តកិច្ច​គ្មាន​សមត្តក​ភាពឬ​ធើ​ភ្លើប​ន្លំ​ចាំ​ទទួល​លាភសក្ការៈ​។​នេះ​ជា​លើក​ទី​២​ដែល​អ្នកកាសែត​ដែល​ឃ្លាំចាំ​មើល​បទល្មើស​ព្រៃឈើ​ទទួលរង​ការប្រើ​ហឹង្សា​ពី​ឧក្រឹដ្ឋជន​ព្រៃឈើ​។​

​កាលពី​ថ្ងៃ​ទី​១​ខែកក្កដា​ឆ្នាំ​២០១៨​ថ្មីៗ​កន្លងទៅ​នេះ​ក៏​មាន​ករណី​ក្រុម​ឈ្មួញ​ឈើ​បើ​រថយន្ត​បំបុក​រថយន្ត​អ្នកា​សែត​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​របស់លោក​ម៉ុម​សារឿន​នេះ​ផង​ដែរ​តែ​គេ​មិនឃើញ​មាន​សមត្ថកិច្ច​រឺ​អាជ្ញាធរ​ចុះ​ធ្វើ​អន្តរាគមន៍​ឡើយ​។​ប្រការ​នេះ​ថ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជឿ​ថា​បទល្មើស​ព្រៃឈើ​ដឹក​ទាំង​ឡាន​សមត្តកិច្ច​គ្មាន​សមត្តភាព​បង្ក្រាប​ចុះ​ទម្រាំ​គ្រឿងញៀន​ដាក់​ក្នុង​ហៅ​ប៉ៅ​បាន​បង្ក​គ្រោះមហន្តរាយ​ដល់​យុវជន​ខ្មែរ​តើ​អាជ្ញាធរ​បង្ក្រាប​បានដែរ​?​។​ឬ​មួយ​ពួក​វា​ឃុប​ឃឹត​គ្នា​ជា​ប្រពន្ធ័​ទៅ​ហើយ​?!៕

 

Filed in: ព័ត៌មានសំខាន់