សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឧត្តមសេនីយ៍ សាន ប៊ុន​ថា​ន អញ្ចើញ​ជា​គណ​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង ប្ដូរ​មុខងារ និង​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រី​អាវុធហត្ថ​ចំនួន ៣៨​រូប​

លោក​ឧត្តមសេនីយ៍ សាន ប៊ុន​ថា​ន អញ្ចើញ​ជា​គណ​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង ប្ដូរ​មុខងារ និង​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រី​អាវុធហត្ថ​ចំនួន ៣៨​រូប​

ក្រចេះ​៖ អាវុធហត្ថ​ខេត្ត​ក្រចេះ ចំនួន ៣៨​រូប ត្រូវបាន​ប្រកា​ល​តែងតាំង​ផ្លាស់ប្តូរ​មុខងារ និង​បំពាក់​ឋានន្តរសក្តិ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី សាន ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ​។​

​ក្នុងនោះ ឋានន្តរសក្តិ ថ្នាក់​អនុសេនីយ៍ឯក មាន​ចំនួន ១៣​នាក់ ឋានន្តរសក្តិ ថ្នាក់​អនុសេនីយ៍ទោ មាន​ចំនួន ៦​នាក់ អនុសេនីយ៍ត្រី ៤​នាក់ នាយចំណង់ ១១​នាក់ និង​ឋានន្តរសក្តិ ថ្នាក់​ពលបាលឯក មាន​ចំនួន ៥​នាក់​។
​មានប្រសាសន៍​ថ្លែង​ទៅកាន់​មន្ត្រី​អាវុធហត្ថ​ដែល​ទើប​តែងតាំង​ប្ដូរ​មុខងារ និង​ឋានន្តរសក្តិ​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី សាន ប៊ុន​ថា​ន បាន​ថ្លែងឲ្យដឹងថា ក្នុងនាម​ជា​កងកម្លាំង​នៃ​កងរាជអាវុធហត្ថ ត្រូវគោរព​តួនាទី បទបញ្ជាផ្ទៃក្នុង មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ម៉ឺងម៉ាត់ ក្នុង​ការបម្រើ ការពារ​ប្រជាពលរដ្ឋ ការពារជាតិ និង​បូរណភាព​ទឹកដី​។​

​លោក​ឧត្តមសេនីយ៍ត្រី សាន ប៊ុន​ថា​ន បាន​បន្តថា ការធ្វើ​ពិធី​ផ្លាស់ប្ដូរ​មុខងារ និង​បំពាក់​ឋានន្តរសក្ដិ​នាពេលនោះ គឺ​មិនមែន​ឲ្យ​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​ធ្វើ​ការផ្លាស់ប្ដូរ​ឥរិយាបថ​នោះទេ តែ​ផ្ទុយទៅវិញ វា គឺ​ជា​បន្ទុក់​ការងារ តួនាទី ភារកិច្ច​ថ្មី​មួយ​បន្ថែម​ទៀត ពី​លើ​អ្វី​ដែល​កំពុង​មាន​ស្រាប់​។ ដូច​ច្នេះ មន្ត្រី​អាវុធហត្ថ​គ្រប់រូប ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​ពង្រឹង ហាត់ពត់ លត់​ដំ​សមត្ថភាព​របស់​ខ្លួន​ឡើងវិញ ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ឲ្យមាន​ស្ថេរភាព សន្តិភាព សុវត្ថិភាព ជូន​ប្រជាជន និង​សង្គមជាតិ​ទាំងមូល ហើយ​ក៏​ដើម្បី​មុខមាត់​របស់​កង​រាជ​អាវុធត្ថ​ផងដែរ​។​

​ជាមួយគ្នា​នោះ លោក​ឧត្តមសេនីយ៍ មេបញ្ជាការ ក៏​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា មន្ត្រី​អាវុធហត្ថ​គ្រប់រូប ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ឲ្យបាន​ត្រឹមត្រូវ មាន​ក្រមសីលធម៌​ខ្ពស់ សេចក្ដីថ្លៃថ្នូរ គោរព​និង​អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា​ដែល​ថ្នាក់លើ​ដាក់ឲ្យ ដើម្បី​ឲ្យ​សាកសម​ជា​អាវុធហត្ថ​។​

​លោក​ឧត្តមសេនីយ៍ សាន ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក៏​បាន​ជំរុញ​ដល់​អាវុធហត្ថ​ទាំងអស់​ត្រូវ​អនុវត្ត​តាម​គោ​ការណ៍​សំខាន់ៗ ៥​ចំណុច ទី​១ អាវុធហត្ថ​គ្រប់រូប ត្រូវ​លើកកម្ពស់​ស្មារតី​ស្នេហា​ជាតិ និង​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស​ចំពោះ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ទី​២ ត្រូវ​បន្ត​កសាង​កងរាជអាវុធហត្ថ​ឲ្យ​ល្អ​ស្អាតស្អំ គោរព​វិន័យ ក្រមសីលធម៌ និង​អនុវត្តន៍​ច្បាប់​, ទី​៣  បន្ត​រៀបចំ​អត្ត​ចរិក និង​សេចក្ដីថ្លៃថ្នូរ​ឲ្យមាន​ការទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ស្ថាប័ន និង​ប្រជាពលរដ្ឋ ដើម្បី​ទទួល​ការឆ្លើយតប និង​មាន​ការគាំទ្រ​, ទី​៤ ត្រូវ​បន្ត​លើកកម្ពស់​ចំណេះ សមត្ថភាព ជំនាញ វិជ្ជាជីវ​គ្រប់​ផ្នែក​តាមរយៈ​ការហ្វឹកហ្វឺន​និង​ការសិក្សា​រៀនសូត្រ​, ទី​៥ ត្រូវ​បន្ត​កសាង​មនៈសិកា​ឆន្ទៈ​អង់អាច​ក្លាហាន ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​ភារកិច្ច​បែងចែក​ច្បាស់លាស់ ចំពោះ​ទង្វើ​ល្អ និង​ទង្វើ​មិនល្អ ជាពិសេស​ចំពោះ​ទង្វើ​ដែល​មិន​ល្អ​គម្បី​ត្រូវ​ជៀសវៀង ដូចជា ការ​ស្រែ​គំរាមកំហែង​ប្រជាពលរដ្ឋ ការប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន ការដឹកជញ្ជូន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ការកាប់​ទ​ន​ទ្រាន​យក​ដី​ព្រៃ​ជា​ដើម​។​

​លោក​ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុន​ថា​ន បានបញ្ជាក់​ថា តាមរយៈ​គោលការណ៍​សំខាន់​ទាំង​៥​ខាងលើនេះ លោក​សង្ឃឹម​ជឿជាក់​យ៉ាង​ម៉ុតម៉ាំ​ថា​អាវុធហត្ថ​គ្រប់រូប និង​ខិតខំ​អនុវត្តន៍​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជា​កិត្តិយស​សម្រាប់​កងរាជអាវុធហត្ថ​ជាតិ​យើង​ទាំងមូល ក្នុង​ការការពារ​សន្តិ​សុខ សណ្ដាប់ធ្នាប់​សង្គម និង​ការការពារ​បូរណៈភាព​ទឹកដី​ជូន​មាតុភូមិ​កម្ពុជា ៕
​ដោយ កិះ ខន​

 

IMG_3997 IMG_3999

Filed in: ព័ត៌មានជាតិ