សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រធាន​អនុប្រធាន គណបក្ស​ប្រជាជន​អំពាវនាវ​ដល់​តាជី យាយជី​និង​ពលរដ្ឋ នៅ​ស្រុក​ព្រែក​ប្រសព្វ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា​

ប្រធាន​អនុប្រធាន គណបក្ស​ប្រជាជន​អំពាវនាវ​ដល់​តាជី យាយជី​និង​ពលរដ្ឋ នៅ​ស្រុក​ព្រែក​ប្រសព្វ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា​

(​ក្រចេះ​)៖ លោក សរ ចំ​រ៉ុង ទីប្រឹក្សា​រាជរដ្ឋាភិបាល​សមាជិក​គណកម្មការ​កណ្ដាល​គ​ណ​ប​ក្យ​ប្រជាជន​កម្ពុជា ប្រធាន​គណកម្មាធិការ​គណ​ប​ក្យខេត្ត​ក្រចេះ លោក ឧត្ដ​សេនីយ៍​ឯក​ឈួន ថាវ​រិន្ទ​សមាជិក​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងា​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្តក្រចេះ​ប្រធាន​គ្រុមការងារ​ចុះ​ជួយ​ស្រុក​ព្រែក​ប្រសព្វ លោក សេក​ប៊ុនហេង​អភិបាលស្រុក​ព្រែក​ប្រសព្វ​បាន​បន្ត​អំពាវនាវ​ជា​ថ្មី ដល់​យាជី តាជី ត្រូវ​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា គឺ​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា នៅ​លេខ​រៀង​ទី​២០ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក​បាន​អំពាវនាវ​បែបនេះ ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​យាយជី តាជី​នៅពេលដែល​លោក នាំយក​ទៀនវស្សា​ទៅ វត្ត​បទុម​រាជា​(​ហៅ​វត្ត​ដីដុះ​)​នៅ​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ដែល​មាន​អ្នកចូលរួម​ជាង​៣៥០​នាក់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ឧត្ដមសេនីយ៍ឯក​បណ្ឌិត​ឈួន ថាវ​រិន្ទ​បាន​នាំ​ការសួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្ដេច​តេជោ ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​ឧត្តមសេនីយ៍ឯក​បាន​លើកឡើង​ទៀត​ថា លោកយាយ លោកតា ត្រូវ​មាន​គំនិត​យល់ដឹង មាន​សេចក្ដី​ត្រិះរិះ ត្រូវ​យល់​ថា មានតែ​គណបក្ស​ប្រជាជន​ទេ ដែល​ជួយ​ឲ្យ​បងប្អូន​រួចផុត​ពី​របប​ប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ហេ​ី​យ​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន គណបក្ស​ប្រជាជន​មាន​បទពិសោធន៍​ដឹកនាំ​ប្រទេស​អោយ​បងប្ឋូន​រួច​ផុតពិ​ការជិះជាន់​របស់​បរ​ទេស​ហេ​ី​យ​សូម​បងប្អូន​កំ​ជឿ​អ្នក​ញុះ​ញ៉​ង់​មិន​ឲ្យ​បងប្អូន​ចូល​បោះ​ត៊​ឆ្នោត​ឲ្យ​សោះ​ហេ​ី​យ​អ្ន​កញុុះ​ញ៉​ង់​គេ​មិនឲ្យ​ចូលរួម​បោះឆ្នោះ​ត្រូវ​មានទោស​។​

​លោក​ឧត្ដ​សេនីយ៍​ឯ​កបាន​អំពាវនាវ​យ៉ាងទទូច សុំ​ឲ្យ​ប្រជាពលរដ្ឋ កុំ​ជឿ​ការ​ញុះ​ញ៉​ង់ ធ្វើ​ឲ្យ​បែក​បាក់​សាម្គី​គ្នា មាន​តែ​សម្ដេច​តេជោ​ទេ ដែលជា​អ្នក​ជួយ​បងប្អូន​ឲ្យ​រីកចម្រើន​គ្រប់​វិស័យ ហើយ​កុំ​ជឿ តាម​ការ​អួ​សទាញ​របស់​លោក​សម​រង្សី​មិនទាន​ជា​ប់ឆ្នោត​ផង​ហ៊ាន​លួច​ធ្វើ កិច្ចព្រមព្រៀង​កាត់​ទឹក​ដី​ចំនួន​៤​ខេត្ត ឲ្យទៅ​កុកសរ​ជនជាតិភាគតិ​ច​វៀតណាម ម៉ុង​តេ​ញ៉ា​។​

​ក្នុង​ពិធី​ប្រគេន​ទៀនវស្សា​ដល់​ព្រះសង្ឃ​ក្នុង​វត្ត​បទុម​រាជា លោក​សរ​ចំ​រ៉ុង លោក​ឈួន ថាវ​រិន្ទ និង​លោកស្រី ឈុន ផា​ណ្ណា សេង​ប៊ុនហេង​បាន​ប្រគេន ទៀនវស្សា​និង​បច្ច័យ​ចំនួន​១០​វត្ត​ក្នុង​១​វត្ត​ទទួលបាន​៣០​មុីន​និង​ទេយ្យវត្ថុ​សម្រាប​១០​វត្ត​សរុប​ទឹកប្រាក់​អស់​៤៤៧០​ដុល្លា​។ ដោយ ម៉ែន បូរិទ្ធ​

 

Filed in: ព័ត៌មានជាតិ