សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែក​រឿង​មេឃុំ​ក្រញូង​និង​ស្មៀន​ត្រូវ​គ្នា​ជាមួយ​មន្ត្រី​រិ​យោ​ដី​ស្រុក​កំចាយមារ​យក​ដី​រដ្ឋ​លក់​ឲ្យ​ឧកញ៉ា​

​បែក​រឿង​មេឃុំ​ក្រញូង​និង​ស្មៀន​ត្រូវ​គ្នា​ជាមួយ​មន្ត្រី​រិ​យោ​ដី​ស្រុក​កំចាយមារ​យក​ដី​រដ្ឋ​លក់​ឲ្យ​ឧកញ៉ា​

​ព្រៃវែង​ ៖ ​ព្រោះតែ​ទីផ្សារ​តម្លៃ​ដី​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨​បាននិងកំពុង​ហក់ ឡើង​ខ្ពស់​បណ្តាល​ឲ្យ​អាជ្ញាធរ​មួយចំនួន​ស្រក់ទឹកមាត់​ហើយ​ក៏​ឃុបឃិត​គ្នា យក​ដី​សាធារណៈ​របស់​រដ្ឋ​វាស់​លក់​ឲ្យ​អ្នក​ឈ្មួញ ជា​ហូរហែរ ។​

​ជាក់ស្ដែង​ដូចជា​ដី​ផ្លូវ​ចាស់​មួយ​កន្លែង ដែល​មាន​ក្បាល​ជាង​៥០​ម៉ែត្រ បណ្ដោយ​ជាង​១០០​ម៉ែត្រ​ជាប់​អូរ ចំណី​ស្ពាន​សាធារណៈ​របស់​រដ្ឋ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ខាងលិច​ជាប់​និង​គល់ស្ពាន​”​កំចាយមារ​ខាងជើង​” ស្ថិត​ភូមិ​កំចាយមារ​ខាងជើង ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​អាជ្ញាធរ​ឃុំ​ស្រុក​កាត់​លក់​ឲ្យ​លោក​ឧកញ៉ា ជា រិទ្ធី បាត់​ហើយ ។​

​នៅ​ថ្ងៃ​ទី​០២​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​គេ​ឃើញ​លោក​ឧកញ៉ា បាន​ឲ្យ​គ្រឿងចក្រ ចូល​ចាក់​ដី​នៅ​ទីនោះ ជាប់​គល់​ស្ពាន​តែម្ដង​,,​។​មេការ​គ្រឿងចក្រ​ដែល​កំពុង​ចាក់ដី​បាន​និយាយថា លោក​ហ៊ាន​ចាក់​ដី​បែបនេះ​គឺ​មាន​ការអនុញ្ញាត​ពី​សាលាឃុំ​។​ប្រភព​ច្បាស់ការ​មួយ​បាន​អះអាងថា ដី​នៅ​ចំណុច​នោះ​ពីមុន​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ទេ ហើយ​ក៏​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ហ៊ាន​លក់​ដែរ​,,?

​ព្រោះ​ពលរដ្ឋ​នៅ​ជិត​នោះ​និយាយថា​៖ ដី​នៅ​ចំណុច​នោះ គឺ​ត្រូវបាន​មន្ត្រី​សាលាឃុំ​៣​នាក់ ឃុបឃិត​គ្នា យក​លក់​ឲ្យ​ឧកញ៉ា ជា រិទ្ធី កាល​អំឡុង​ឆ្នាំ​២០០៨​បាន​លុយ​ទ្ទង់​រាប់ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ៗ ហើយ​ឧកញ៉ា​បាន​ចាយ​លុយ​រត់​ការ​ធ្វើ​ប្លង់​កាន់កាប់​រួច​ហើយ​ដែរ ។​

​មនុស្ស​៣​នាក់​ដែល​មាន​ស្នាដៃ​លក់​ដី​រដ្ឋ​រួមមាន​៖
​ទី​១-​លោក សៅ យ៉យ អតីត​មេឃុំ​ក្រញូង​ពេលនេះ​បាន​ស្លាប់បាត់​ហើយ​មិនដឹងថា​បាន​ចាយ​លុយ​លក់​ដី​នោះ​បាន​ប៉ុន្មាន​នោះទេ​។​
​ទី​២-​លោក ខៀវ សុខុម មេឃុំ​ក្រញូង​បច្ចុប្បន្ន ដែល​កាល​លក់​នោះ​លោក​ជា​ជំទប់​ទី​១ និង​ជា​អ្នកចាត់ចែង​(​នេះ​បាន​ហៅ​ថា​ខ្លាំង​ព្រោះ​បាន​លុយ​ជ្រែ​យកបុណ្យ​តា​ម្រ៉ង​។​
​ទី​៣-​លោក សាន់ វ៉ាន់​ថា ស្មៀន​ឃុំ​ក្រញូង​និង​ជា​កូន​លោក សៅ យ៉យ ហើយក៏​ជា​អ្នក​រៀបចំ​ឯកសារ​និង​ដឹកនាំ​ក្នុង​ការទិញ​លក់​។​ក្រៅពីនោះ​នៅ​មាន​កមាន​មន្ត្រី​សូរិយោដី​ស្រុក​កំចាយមា​រ​ម្នាក់ ជា​អ្នក​មើល​ខុស​ត្រូវ​និង​រត់​ការ​ធ្វើ​ប្លង់​។​

​លោក ខៀវ សុខុម មេឃុំ​ក្រញូង បាន​បដិសេធ ថា លោក​មិន​បានដឹង​ទេ​រឿង​នេះ ។ ចំណែក​លោក សឿង សុជាតិ អភិបាលស្រុក​កំចាយមារ បាន​បកស្រាយ​ថា រឿង​លក់ដូរ​យ៉ាង​ណា​នោះ លោក​អត់​បាន​ដឹង​ទេ ព្រោះ​លោក​ទើប​ឡើង​ថ្មី​។​ប៉ុន្តែ​លោក ផង់ ជី​វ័ន្ត មេភូមិ​កំចាយមារ​ខាងជើង​បានឲ្យដឹងថា រឿង​លក់​ដី​នោះ​លោក​មិនបាន​ចូលរួម​ទេ គឺ​លោក​បាន​ជំទាស់​តាំងពី លក់​ភ្លាមៗ​ម្លេះ​។​

​ពលរដ្ឋ​ជំវិញ​ទីនោះ​សង្ឃឹមថា លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ក៏ដូចជា​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សូរិយោដី​និង​សំណង់ នឹង​សើរើ​ទប់ស្កាត់​ឬ​ដកហូត​ដី​នេះ​ជាមិនខាន​បើ​លោក​មិន​ទទួលបាន​ផល​ពី​ការលក់​ដី​នោះ​ទេ ៕​

 

Filed in: ព័ត៌មានជាតិ