សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រក​ឃើញ​ក្មេង​១២​នាក់​និង​គ្រូបង្វឹក​ហើយ​នៅរស់​ទាំងអស់​!

​រក​ឃើញ​ក្មេង​១២​នាក់​និង​គ្រូបង្វឹក​ហើយ​នៅរស់​ទាំងអស់​!

​ថៃ ៖ ហ្វេ​សប៊ុក​កាសែត​ថៃ​រ៉ាត់ បានធ្វើការ Live ផ្ទាល់​ពី​អភិបាលខេត្ត​ឈៀង​រ៉ៃ​ដែល​ធ្វើ​សន្និសិទ្ធកាសែត​ប្រាប់ថា ជីវិត​ក្មេង​ទាំង​១៣ គឺ​មាន​សុវត្ថិភាព ១០០​ភាគរយ ។ ពេល​នេះ​ក្រុម​រុករក​បាន​រកឃើញ​កន្លែង​ដែល​ក្មេងៗ​នៅក្នុង​រូងភ្នំ​ហើយ ហើយ​ពេលនេះ​ចៅហ្វាយខេត្ត​កំពុង​រៀបចំ​ផែនការ​ដើម្បី​សង្គ្រោះ ព្រោះ​ក្មេងៗ​មាន​ស្ថានភាព​ខ្សោយ​ខ្លាំង​។ ចៅហ្វាយខេត្ត​បន្តថា កន្លែង​ដែល​ក្មេងៗ​នៅ​រូងភ្នំ គឺ​នៅ​ជិត​ឆ្នេរ​ប៉ា​តា​យ៉ា​។​

​អាជ្ញាធរ​ប៉ូលិស​ថៃ​បានឲ្យដឹងថា ប្រហែលជា​៤​ម៉ោង​ទៀត​ទើប អាច​យក​ក្មេងៗ​ទាំងអស់ ចេញពី​រូងភ្នំ​បាន​ហើយ ។​សូម​បញ្ជាក់​ដែរ​ថា​កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ នេះ ក្រុម​ជួយសង្គ្រោះ​បាន​បន្ត​ធ្វើការ​រុករក​ក្មេងៗ​ចំនួន​១២​នាក់ និង​គ្រូបង្វឹក​ពួកគេ​ម្នាក់​ទៀត ដែល​បាន​បាត់​ដំណឹង​នៅក្នុង​រូងភ្នំ Tham Luang ក្នុង​ខេត្ត Chiang Rai ហើយ​នៅ​យប់​នេះ​ផងដែរ អ្នកជំនាញ​រូងភ្នំ បានធ្វើការ​ចុះ​តាម​ប្រហោង​មួយ​ចុះ​ទៅ​ក្រោម​រយៈ​កំពស់​ប្រមាណ​២០​ម៉ែត្រ ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​មើល​ស្ថានភាព​នៅ​ក្នុង​ក្រោម​នោះ​បន្ត​ទៀត​។

​ពេលទៅដល់​ខាងក្រោម ក្រុម​អ្នកជំនាញ​បានធ្វើការ​គោះ​ជញ្ជាំង​រូងភ្នំ​១​ដង​២​ដង ស្រាប់តែ​មួយ​សន្ទុះ​មក​លឺ​សម្លេង​គោះ​ត្រលប់​មកវិញ ធ្វើឲ្យ​ក្រុម​អ្នកជំនាញ​ភ្ញាក់ផ្អើល និង​សង្ស័យថា សម្លេង​គោះ​នោះ​ជា​សម្លេង​គោះ​ហៅ​របស់​ជនរងគ្រោះ ដែល​ស្ថិតនៅ​ផ្នែក​ម្ខាង​ទៀត​។

​ពេលនេះ ក្រុម​អ្នកជំនាញ​កំពុងតែ​ធ្វើ​ការរុករក​បន្ថែមទៀត ដើម្បី​ឲ្យ​ប្រាកដថា តើ​សម្លេង​គោះ​ជញ្ចាំង​ត្រលប់​មក​វិញ​នោះ​ពិត​ជា​សម្លេង ដែល​ក្មេងៗ​រងគ្រោះ​គោះ​ ​កងកម្លាំង​របស់​សហ​រដ្ឋ​អាមេរិក បាន​ប្រើ​បច្ចេកវិទ្យា​ពិសេស និង​បង្ហោះ​ដ្រូ​ន ស្កេន​រូងភ្នំ​ទាំងមូល ដើម្បី​ជួយសង្គ្រោះ​ក្មេង​១២​នាក់ និង​គ្រូ​ម្នាក់​ចេញ​ពី​រូងភ្នំ​មកវិញ ក្រោយ​បាត់​ខ្លួន​អស់ ៩​ថ្ងៃ​មក​ហើយ​នោះ ។ បន្ទាប់​ពី​ស្កេន​រួច និង​យក​រូបភាព​មក​ផ្គុំ​គ្នា ទាហាន​អាមេរិក បាន​ទទួល​សញ្ញា​វិជ្ជមាន​ច្រើន ព្រោះ​មើល​តាម​ស្ថានភាព​ជាក់ស្ដែង គឺ​មាន​កន្លែង​ដែល​ក្មេង​ទាំងនោះ​អាច​ជ្រក​ខ្លួន​បាន​៕

 

Filed in: អន្តរជាតិ