សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អគ្គនាយក​ក្រុមហ៊ុន​មួយ​ស្រវឹង​បើក​ឡាន​បុក​ចិញ្ចើមផ្លូវ​ហើយ​គម្រាម​សម្លាប់​អ្នកកាសែត​!

​អគ្គនាយក​ក្រុមហ៊ុន​មួយ​ស្រវឹង​បើក​ឡាន​បុក​ចិញ្ចើមផ្លូវ​ហើយ​គម្រាម​សម្លាប់​អ្នកកាសែត​!

ភ្នំពេញ​ ៖ អគ្គនាយក​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ បើករថយន្ត​ស៊េរី​ម៉ាក​សឺ​ដេស​មួយ​គ្រឿង ជ្រុល​ទៅ​បុក​សួន​ចែក​ទ្រូងផ្លូវ​នៅតាម​បណ្តោយ​ផ្លូវ​R៥ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​បណ្តាលឲ្យ​ខូចខា​តហើយ​គំរាម​អ្នកកាសែ​តទៀត​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត ។

​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​គេ​ឃើញ​បុរស​ម្នាក់​ទំនង​ជា​ស្រវឹងស្រា​បើករថយន្ត​ម៉ាក​សឺ​ដេស ស៊េរី​ទំនើប​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-9188 ធ្វើដំណើ​ទិសដៅ​ពី​កើត​ទៅ​លិច​លុះ​មកដល់​ចំណុច ខាងលើ​បាន​រេ​ចង្កូត​ទៅបុក​សួន​ចែក​ទ្រូង​បណ្តាលឲ្យ​រង​ការខូច​ខាត​សួន​ហើយ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ទៅ​លែងរួច​។

​អ្វី​ដែល​គួ​ឲ្យ​ហួសចិត្ត​គឺ​ពេល​ក្រុម​អ្នក​សា​ព័ត៏មាន​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​បម្រុង​ផ្តិត​យក​រូបភាព​ក៏​ត្រូវបាន​ម្ចាស់​រថយន្ត​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​រ៉ា​ចេញ​មក​រករឿង​ដោយ​គម្រាម ថា​បើ​នៅ​តែ​ថត​ប្រាប់​ហើយ​មិន​ស្តាប់​ទេ​ប្រយ័ត្ន​បាត់​ជីវិត​!! ។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​បាន​ឲ្យ​ភាគី​ខាង​រថយន្ត​សម្របសម្រួល​ជាមួយ​ខាង​ម្ចាស់​ផ្លូវ​ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​របស់​ឯកជន​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែងកើតហេតុ​បន្ទាប់​មក​ម្ចាស់​រថយន្ត​បាន​ហៅ​រថយន្ត​មក​អូស​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​ ៕

 

Filed in: ព័ត៌មានជាតិ