សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ស្រេង ប្រណី​ល្បីឈ្មោះ​មេ​ឧក្រិដ្ឋកម្ម​ជួញដូរ​ឈើ​ក្រញូង​ឆ្លងដែន​ប៉ង​ជីវិត​អ្នកកាសែត​ព្រោះ​ថត​បទល្មើស​!

​លោក​ស្រេង ប្រណី​ល្បីឈ្មោះ​មេ​ឧក្រិដ្ឋកម្ម​ជួញដូរ​ឈើ​ក្រញូង​ឆ្លងដែន​ប៉ង​ជីវិត​អ្នកកាសែត​ព្រោះ​ថត​បទល្មើស​!

ស្ទឹងត្រែង ​៖ ​អ្នកកាសែត​៥​នាក់​ទទួលរង​ការ​គម្រាម​ដល់​អាយុ​ជិវិត​ពី​ឈ្មោះ​ស្រេង​ប្រណី​ដែល​គេ​ស្គាល់​ថា​ជា​ឧក្រឹដ្ឋជន​បំផ្លាញ​ព្រៃឈើ​ហើយ​បច្ចុប្បន្ន​កំពុង​រកស៊ី​បទល្មើស​ព្រៃឈើ​ប្រណីត​ដោយ ជួញ​ឈើ​ក្រញូង​ចេញពី​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ ។

អ្នកកាសែត ប្រាំ​នាក់​មកពី​ស្ថាប័ន​ផ្សេង​គ្នា បានដឹង​ថា​ឈ្មួញ​រូប​នេះ​បន្ទាប់ពី​ពលរដ្ឋ​បាន​រាយ​ការណ៏ ថា​មាន​ឈ្មួញ​ម្នាក់​រកស៊ី​ដឹកឈើ​ក្រញូង​ពួក​គ​គាត់​ក៏​បាន​តាម​ឃ្លាំមើល​បាន​ឃើញ រថយន្ត​មួយ​គ្រឿង​កំពុង​បោះពួយ​យ៉ាង​លឿន​ស្រាបតែ​បែក​កង់​ទៅ​មុខ​មិន​រួច​ដោយ​ផ្ទុក​ឈើ​ក្រញូង​ពេញប្រៀប​ក្នុង រថយន្ដ​ ។ ​​ពេល​អ្នកកាសែត​កំពុង​ថត​យក​រូបភាព​តាម​វិជ្ជាជិវៈ ស្រាប់តែ​មាន​រថយន្ដ​មួយ​គ្រឿង​ផ្សេងទៀត​បើក​តម្រង់​មក​បុក​រថយន្ដ​របស់​អ្នកកាសែត ម៉ាក កាមរី ចំនួន​ពីរ​គ្រឿង​បណ្តាលឲ្យ​ខូចខាត​យ៉ាងដំណំ​នៅវេលា​ម៉ោង​បួន​ទាបភ្លឺ ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន្ត ខេត្ត​ស្ទឹងត្រែង ។​

ក្រោយ​ពី​បង្កហេតុ​ចំពោះ​ឡាន​អ្នក​សា​រេះ​ព​តិមាន​ហេតុការនេះ​កើតឡើង ។​អ្នកបើក​រថយន្ដ​បង្ក​បាន​បើករថយន្ដ​(​ម៉ាក​)​ហាយ​ឡែន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ ព ២R ២៣ ៨៤ គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ។ ​ទោះជា​យ៉ាងណា​អ្នក​បើ​បរ​នោះ​ត្រូវ​អ្នកកាសែត​ស្គាល់​ឈ្មោះ​ថា ស្រេង ប្រណី ។​

សមត្ថកិច្ច ខេត្ត​ព្រះវិហារ បានឲ្យដឹងថា នៅ​យប់​ថ្ងៃកើតហេតុ ឈ្មួញ​ស្រេង ប្រណី បាន​នាំ​ក្បួន​រថយន្ដ​ដឹកឈើ​ក្រញូង​របស់​ខ្លួន​ចេញពី ភូមិ​ស្រអែម ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង ឆ្ពោះទៅ​ខេត្ត រតនៈគីរី ដើម្បី ដឹកជញ្ជូន​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​។​

គូរ​បញ្ជាក់​ផង​ដែរ​ថា ឈ្មួញ​ឈើ​ឈ្មោះ ស្រេង​ប្រណី​នេះ ជា​ថៅកែ​ឈើ​ក្រញូង​ជាង​១០​ឆ្នាំ​មកហើយ​តែ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​បាន​នោះឡើយ ។​ឈ្មួញ ស្រេង ប្រណី នេះ​បើក​យានដ្ឋាន មួយ​កន្លែង​មាន​យីហោ​តុ​លតាល់​ហ្គាស់ នៅ​ភូមិ​ចុង​កៅស៊ូរ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប​ដែល​គេ​ជៀ​ថា​សុទ្ធ​តែ​លុយ​បាន​មក​ពី​រកស៊ី​បទល្មើស​នេះ​ឯង​៕

 

Filed in: ព័ត៌មានជាតិ