សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​អាច​មក​បន្ត​ទិដ្ឋាការ​នៅ​ស្ថានទូត​ខ្មែរ​ចាប់ពី​ថ្ងៃ​ទី​១៥​កក្កដា​ដោយ​អត់​គិតថ្លៃ​!

​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​អាច​មក​បន្ត​ទិដ្ឋាការ​នៅ​ស្ថានទូត​ខ្មែរ​ចាប់ពី​ថ្ងៃ​ទី​១៥​កក្កដា​ដោយ​អត់​គិតថ្លៃ​!

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ពលករ​ខ្មែរ​នៅ​កូរ៉េ នឹង​ទទួលបាន​សេវា​បន្ត​សុ​ព​ភាព លិខិតឆ្លងដែន ដោយ​ឥតគិតថ្លៃ និង​ការប្រឹក្សា​ផ្នែក​ច្បាប់​ការងារ​។ សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កក្កដា​បានឲ្យដឹងថា “​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​សិក្សា ធ្វើការ និង ​រស់​នៅ​សាធារណរដ្ឋ​កូរ៉េ​ជ្រាបថា ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ចំណាយ និង​ពេលវេលា​របស់​បងប្អូន ព្រមទាំង​ដើម្បី​អនុវត្ត​យន្ដការ បង្ខិត​សេវា​ឱ្យ​ជិត​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បាន​សហការ​ជាមួយ អង្គភាព​អភិវឌ្ឍន៍ ធនធានមនុស្ស​កូរ៉េ​ប្រចាំ​ទីក្រុង​ថេ​ហ្គូ នឹង​ចុះ​ផ្ដល់​សេវា​បន្ដ​សុពលភាព លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ការងារ និង​ផ្សព្វផ្សាយ​កម្មវិធី​វិលត្រឡប់​វិញ ក្រោយ​ចប់​អាណត្តិ​ការងារ នៅ​ថ្ងៃ​អាទិត្យ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​អង្គភាព​អភិវឌ្ឍន៍ ធនធានមនុស្ស​កូរ៉េ ប្រចាំ​ទីក្រុង​ថេ​ហ្គូ ដែល​មាន​អាសយដ្ឋាន 대구시 달서구 성서공단로 213 (갈산동971-6) ចាប់ពី​ម៉ោង ១៣:០០ ដល់​ម៉ោង ១៦:០០ រសៀល​”​។​

 

Filed in: ព័ត៌មានជាតិ