សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​រូប​ក្មេង​ថៃ​បាត់​ខ្លួន​ជាប់​នៅ​តាម​ជញ្ជាំង​ល្អាង​

បែកធ្លាយ​រូប​ក្មេង​ថៃ​បាត់​ខ្លួន​ជាប់​នៅ​តាម​ជញ្ជាំង​ល្អាង​

ថៃ ៖ ​អា​ខោ​ន​ហ្វេ​សប៊ុក​មួយឈ្មោះ Thai Navy Seal បាន​បង្ហោះ​រូបភាព​ជា​ច្រើន បង្ហាញ​ឲ្យ​ពី​អ្នក​មុជទឹក​២​នាក់ កំពុងស្ថិត​នៅ​ក្នុង​ទឹក​ក្នុង​រូងភ្នំ​នោះ ដោយ​បាន​កាន់​ជា​មួយ​ខ្សែការពារ​វង្វេង ។​អ្នក​មុជទឹក​៤​នាក់ បាន​ឈាន​ដល់​ផ្នែក​ធំ​ទី​៣ នៃ​រូងភ្នំ​ថាំ​ហ្លួង​នោះ​ហើយ ដោយ​ពួកគេ​បាន​ត​ភ្ជាប់​ខ្សែ​ទូរស័ព្ទ និង​ចាប់ផ្តើម​បូ​ប​ទឹក​ចេញ ។

​ផ្នែក​ធំ​នោះ គឺ​ស្ថិតនៅ​ជិត​ទីកន្លែង​ដែល​ក្រុម​ក្មេងៗ និង​គ្រូបង្វឹក​របស់​ពួកគេ ដែល​ត្រូវ​បាន​សន្មត់​ថា​កំពុង​ជ្រក​នៅ​ទីនោះ ដោយសារ​គេចចេញ​ពី​ទឹកជំនន់​ទឹកភ្លៀង​យ៉ាង​គំហ៊ុក កាលពី​ថ្ងៃ​សៅរ៍​ពេល​ពួកគេ​ចូល​លេង ។​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មិថុនា ក្រុម​អ្នក​មុជទឹក​ចំនួន​៤​នាក់ បាន​ទៅ​ដល់​រូងភ្នំ​មួយ​ដែល​ត្រូវបាន​ត​ភ្ជាប់​ទៅ​នឹង​អ្វី​ដែល​គេ​ហៅថា “​ឆ្នេរ​ខ្សាច់ Pattaya” ដែល​ជា​ទីកន្លែង​ដែល​កីឡាករ​បាល់ទាត់​វ័យ​ជំទង់ៗ​ចំនួន ១២ នាក់ ដែល​បាត់​ខ្លួន និង​គ្រូបង្វឹក​របស់​ពួកគេ ក៏​ត្រូវបាន​គេ​ជឿ​ថា​កំពុង​ជា​ជាប់គាំង​នៅក្នុង​នោះ ។​

នៅលើ​បណ្តាញ​សង្គម បាន​ចែករំលែក​រូបភាព ដែល​បាន​បង្ហាញ​មនុស្ស​ម្នាក់ៗ​ត្រូវ​បាន​ឃើញ​នៅ​លើ​តាម​ជញ្ជាំង​រូង ដែល​ក្នុងនោះ​រូបភាព​មួយចំនួន​បង្ហាញ​ជា​ក្មេង ។ អាជ្ញាធរ​ថៃ​និង​អ្នកស្មគ្រ័ចិត្ត​កំពុង​ព្យាយាម​ទៅ​សង្គ្រោះ​ជីវិត​មនុស្ស ១៣ នាក់​ជា​កីឡាករ​ក្មេងៗ​និង​គ្រូបង្វឹក​ម្នាក់ ដែល​ធ្លាប់​ទៅលេង​រូង​ថាំ​ហ្លួង​កាលពី​ឆ្នាំ​២០១៦​នោះ​កំពុង​ជាប់គាំង​នៅ​ក្នុង​រូង​ថ្ម​នោះ គិត​មក​ថ្ងៃ​សៅរ៍​ទី​៣០​មិថុនា​ឆ្នាំ​២០១៨​មាន​រយៈពេល​ ៨ ថ្ងៃ​ហើយ ៕

 

Filed in: អន្តរជាតិ