សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាណាចក្រ​ត្បូងឃ្មុំ ងំ​ទៅដោយ​សំបុក​បទល្មើស និង បន​ល្បែងស៊ីសង យ៉ាង​គគ្រឹកគគ្រេង ពិសេស​ល្បែងភ្នាល់​ជល់ មាន់ ….!!!!

អាណាចក្រ​ត្បូងឃ្មុំ ងំ​ទៅដោយ​សំបុក​បទល្មើស និង បន​ល្បែងស៊ីសង យ៉ាង​គគ្រឹកគគ្រេង ពិសេស​ល្បែងភ្នាល់​ជល់ មាន់ ….!!!!

ត្បូងឃ្មុំ ៖ ​ប​ច្ច​ប្បន្ន​ក្រៅពី​មាន​បទល្មើស​ព្រៃឈើ ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​គឺ​ងំ​ទៅ​ដោយ​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ពិសេស​សង្វៀន​ជល់​មាន់ មាន​ទាំង​ធំ ទាំង​តូច តាំង​ពី​ជនបទ រហូត​ទីប្រជុំជន ស្ទើរ​គ្រប់​មូលដ្ឋាន ។ ជាក់ស្តែង ថ្មីៗ​នេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​យើង​អោយដឹងថា នៅក្នុង​ទីតាំង​ដីឡូត៍​ដ៏​ធំ​មួយ​កន្លែង​របស់ លោក​ឧកញ៉ា ឈន ថា​រី ស្ថិតក្នុង​តំបន់​ពាណិជ្ជកម្ម ពិ​សស ថា​រី​កំពង់ចាម ច្រកទ្វារ​ទ្វេរ​ភាគី​ដារ ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចម្ងាយ​ប្រមាណ​១៥០ ម៉ែត្រ ពី​ច្រកទ្វារ​ព្រំដែន​ទ្វេរ​ភាគី​ដារ កម្ពុជា​-​វៀតណាម​ប៉ុណ្ណោះ គឺ​គេ​ឃើញ​មាន​សង្វៀន ប្រជល់មាន់​យ៉ាង​ធំ​បើក​លេង​រៀងរាល់​ថ្ងៃ​យ៉ាង​គគ្រឹក គ​គ្រេង ដោយ​គ្មាន​ការរំខាន​ពី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ថ្នាក់​ណា​ឡើយ​។​

​ប្រជាពលរដ្ឋ​បន្តថាៈ ក្នុង​១​ថ្ងៃៗ​គេ​ឃើញ​ពួក​អ្នក​ញៀន​នឹង​ល្បែងស៊ីសង​ជល់​មាន់​នាំគ្នា​ពពាក់​ពូន​ទាំង​ម៉ូតូ ទាំង​ឡាន គ្រប់​ប្រភេទ​រាប់​សិប​គ្រឿង ក្នុង​ចំណោម​ពួក​អ្នកញៀន​ល្បែង​សុីសង​នោះ​ក៏ មាន​មន្ត្រីរាជការ និង​អ្នកមានអំណាច លុយកាក់​គ្រាក់ៗ​សំរុក ចូល​ទៅ​លេង​ល្បែង​សុីសង​នៅទីនោះ ព្រោះ​ល្បី​ថា មានច្បាប់ អនុញ្ញាតិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដូច្នេះ​គឹ​មាន​សុវត្ថិភាព​សំរាប់ ក្រុម​អ្នកលេង​ល្បែង​។ នៅក្នុង​ទីតាំង​ដី​ឡូតិ៍​ដ៏​ធំ​របស់​លោក ឧកញ៉ា ឈន ថា​រី ដែល​មាន​របង​ថ្ម​ខ្ពស់​បាំង​ជិត និង​មាន កងសន្តិសុខ​វ័យក្មេង​ជាច្រើន​នាក់​ចាំ​មើល​ផ្លូវ​បើកទ្វារ​របង​យាម កាម​យ៉ាង​តឹងរុឹង ប្រយ័ត្នប្រយែង​បំផុត ហើយ​បើ​ដឹងថា​ជា​អ្នក កាសែត​គឺ​មិន​អនុញ្ញាតិ​អោយ​ចូល​ក្នុង​បរិវេណ​នោះ​ជា​ដាច់ខាត ។​

​បើ​តាម​អ្នក​ធ្លាប់​យក​មាន់​ទៅ​ជល់​នៅ​ទីនោះ បាន​និយាយ ប្រាប់​អ្នកកាសែត​អោយដឹងថា ក្នុង​ទីតាំង​នោះ​គេ​ធ្វើ​សង្វៀន ជល់​មាន់ ដោយ​មាន​កៅអីដែ​ករៀប​ថ្នាក់ៗ​ដំកង់​រង្វង់​មូល​ដូច សង្វៀន​អ្នក​ប្រដាល់​ចឹងដែរ សំរាប់​អង្គុយ​មើល​និង​ភ្នាល់​ជល់ មាន់ ដែល​១​គូរៗ​ចាក់​ភ្នាល់​រាប់រយ រាប់ពាន់​ដុល្លារ​ក៏មាន​ដែរ ក្រៅពី​ជល់​មាន់​ក៏មាន ល្បែង​បៀរ អាប៉ោង​លេង​ផងដែរ … ។ ប្រភព​បាន​បន្ត ទៀតថា ពួក​អ្នក​ញៀន​ល្បែង​មាន់​ជល់​គឺ​ទៅ​ពី​គ្រប់ទិសទី​ហើយ​ភាគ ច្រើន​សុទ្ធតែ​អ្នកមានៗ​ឡាន​ទំនើបៗ សំរុកចូល​ទៅ​លេង​ល្បែង​នៅ​ទីនោះ​ស្រែក​ហ៊ោរ​កញ្ជ្រាវ​ឡើង​កងរំពង ព្រោះ​ពួកគេ សំអាង​ថា​ទីតាំង​នោះ​ជាកា​សុីណូ​ស្របច្បាប់ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ឆាឆៅ​ទេ ព្រោះ​មាន លោក ហេង ជា​តំណាង​ក្រុមហ៊ុន ជា​អ្នកចាត់ចែង​មើល​ការខុសត្រូវ និង​ដោះ ស្រាយ ថ្លៃ​បាយ​ទឹក​ជូន ។ ជុំវិញ​សេចក្តីរាយការណ៍​ខាងលើនេះ ការិយាល័យ​និពន្ធ​នាយក គេហទំព័រ សារព័ត៌មាន មាតុភូមិ www.meatophoum.com បាន​ទទួល​ការឆ្លើយតប បកស្រាយ​ពន្យល់​តាមតេ​ឡេ​ក្រាម ពី​ឯកឧត្តម ឧត្តមសេនីយ៍ ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ថា ខ្ញុំ​សូម​អរគុណ ចំពោះ​ការជូន​ព័ត៌មាន​នេះ ប្អូន​គួរ​អញ្ជើញ​ទៅ​ផ្ទាល់​ជួប​ម្ចាស់ គេ ថា​តើ​គេ​មានច្បាប់ ឬ អត់ ? ។​

​បើ​មាន​ខាង​ណា​អ្នកចេញ អោយ ? សមត្ថកិច្ច​ខាង​ណា​ជា​អ្នកគ្រប់គ្រង ? បើ​ខ្ញុំ​ប្រាប់​ការ ពិត​ក៏​មិន​ជឿ ហើយ​អាច​ច្រឡំ​ថា​ខ្ញុំ​ការពារ​គេ​ទៀត​ផង វា​មិន ខុស​អី នឹង​កា​សុីណូ​នៅ​អន្លង់​ជ្រៃ​ឡើយ ។ តែបើ​ប្អូន​លំបាក ទាក់ទង​ទៅ​ម្ចាស់​គេ ខ្ញុំ​សូម​ណែនាំ​ផ្លូវ​ផ្សេងទៀត គឺ​នាយកដ្ឋាន គ្រប់គ្រង​កា​សុីណូ​នៅ​មហាផ្ទៃ ឬ ទីស្តីការគណៈរដ្ឋមន្ត្រី​តែម្តង កាន់តែច្បាស់ និង​ប្រសើរ​បំផុត ។ ឯ​ស្នងការដ្ឋាន​ខេត្ត​មាន សមត្ថកិច្ច​ត្រឹមតែ​ទទួល ស​.​ជ​.​ណ ប៉ុណ្ណោះ ។ ដោយឡែក លោក​ឧកញ៉ា ឈន ថា​រី បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី ២១ មិថុនា ថា លោក​គ្រាន់តែ​ជា​ម្ចាស់​ដី​ជួល​ទីតាំង​នោះ​អោយ គេ​តែ​ប៉ុណ្ណោះ មិនមែន​ថៅកែ​កា​សុីណូ​ទេ លោក​ឧកញ៉ា​បន្តថា តាម​លោក​ដឹង​ខ្លះៗ​គឺថា​គេ​មាន​ច្បាប់​ពី​ក្រសួង​សេដ្ឋ​កិច្ខ ហិរញ្ញ វត្ថុ និង​ក្រសួង​មហាផ្ទៃ ហើយ​ឃើញ​ខាង​ក្រសួង​គេ​ចុះ​ពិនិត្យ មើល​ផងដែរ ។​

​តែបើ​អ្នកកាសែត​ចង់ដឹង​ចុះ​ទៅ​ដល់​ផ្ទាល់​ទាក់ ទង​គេ​ទៅ គេ​អោយ​ថ្លៃ​បាយ​ថ្លៃ​ទឹក​ហើយ ។ ចំពោះ​លោក អភិបាលខេត្ត​ត្បូងឃ្មុំ ពេល​ទូរស័ព្ទ​សុំ​ការបំភ្លឺ លោក​ឆ្លើយ​ថា ជាប់​ប្រជុំ ។ រីឯ​លោក ហេង ដែល​គេ​ប្រាប់ថា​ជា​អ្នកមើលការខុសត្រូវ​នៅ​សង្វៀនមាន់​នោះ នៅ​ពេល​សំភាសន៍​សួ​នាំ​តាម​ទូរស័ព្ទ លោក​ប្រាប់​ថា​ទីតាំង​កាស៊ីណូ​របស់​លោក​មាន ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​ពី​រាជរដ្ឋាភិបាល​? ។ តែបើ​មាន​ការ​អី អាច​មក​ទាក់ទង​ដល់​ទីតាំង​មក​។ ទោះជា​មាន​ការបញ្ជាក់ ខ្លះៗ​ថា​ទីតាំង​នោះ​មាន​ច្បាប់​ត្រឹមត្រូវ​ក៏​ដោយ តែបើ​ពិនិត្យ​មើល ជាក់ស្តែង​គឺ​វា​មិនមែន​ជា​អគារ មាន​បំពាក់​ឧបករណ៍​បំរើអោយ សេវាកម្ម ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូច​នៅតាម​អគារ​កាស៊ីណូ នានា​តាម​ច្រក​ព្រំដែន​នោះ​ទេ ហើយ​ម្យ៉ាងទៀត​បើ​មាន​ច្បាប់ ហេតុ​អី​ត្រូវ​ខ្លាច​អ្នកកាសែត​ថត​ផ្សាយ ? ។​

ប្រភព​ពី​មន្ត្រី​ម្នាក់ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ប្រាប់​តាម​ទូរ័ព្ទ​ថា ជាទូទៅ ច្បាប់ កា​សុីណូ គឺ​មិន​អនុញ្ញាតិ​អោយ​ជនជាតិ​ខ្មែរ​ចូល​លេង​ល្បែង​សុីសង​ជាដាច់ខាត ។ ប៉ុន្តែ​ជាក់ស្តែង​នៅ​ទីតាំង​សង្វៀន​ជល់​មាន់ នៅក្នុង​ដី​ឡូតុ៍​លោក​ឧកញ៉ា ឈន ថា​រី គឺ​ភាគច្រើន​អ្នក​ចូល​ទៅ លេង​ល្បែងស៊ីសង​សុទ្ធតែ​ខ្មែរ ឯ​ភាគី​វៀតណាម​មាន​ចំនួន​តិច ណាស់ ។​ឬមួយ​គេ​បើក​យក​លុយ​ជួយ​បក្ស​ព្រោះ​ជិត​ដល់​ថ្ងាំ​បោះឆ្នោតផង​!​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ទឹកដី​នៃ​អាណាចក្រ ខេត្ត​ត្បូងឃ្មុំ​នេះ ក្រៅ​ពី​ទី​តាំ​ខាងលើនេះ ក៏​នៅ​មាន​សង្វៀន​ជល់​មាន់​តាម​ភូមិ​នានា ដូចជា​សង្វៀនមាន់​នៅក្នុង​ភូមិ​ស្រឡប់ ឃុំ​ជប់ ស្រុក​មេមត់ និង​សង្វៀនមាន់ នៅក្នុង​ភូមិ​ទួល​ទ្រា ឃុំ ដារ បើក​លេង​យ៉ាង​គឃ្លើន​ប្រឆាំង​នឹង​បទបញ្ជា គោល​ន​យោ បាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ដោយ​គ្មាន​ការ រំខាន​ពី​សមត្ថកិច្ច​ថ្នាក់​ណា​ទេ ។ បើ​ដូច្នេះ​សូម​អញ្ជើញ​បងប្អូន ដែល​ពេញនិយម​លេង​មាន់​ជល់​ទៅកាន់​ទីតាំង​ខាងលើ​ដោយ រីករាយ ព្រោះ​មាន​ច្បាប់​អនុញ្ញាតិ​ពី​រាជរដ្ឋាភិបាល ហើយ​មាន សុវត្ថិភាព​ទៀតផង ៕ ដោយ​: ស៊ុន សុផល​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់