សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្ត្រី​ពិការ​ក្រីក្រ​រកស៊ី​ឈើ​ត្រូវ​មេ​ព្រែ​ខេត្តកណ្តាល់​ពិន័យ​៤៧​លាន​រៀល​!

​ស្ត្រី​ពិការ​ក្រីក្រ​រកស៊ី​ឈើ​ត្រូវ​មេ​ព្រែ​ខេត្តកណ្តាល់​ពិន័យ​៤៧​លាន​រៀល​!

កណ្តាល ៖ អ្នកស្រី វង់ ធា​រី អាយុ​៥១​ឆ្នាំ​ក្រីក្រ​ពិការ​អង្គុយតែ​លើ​រទេះរុញ រស់នៅ​ភូមិ​ឡ​កំបោរ សង្លាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញរ​កសី​ុ​ឈើ ចិញ្ចឹម​កូន​៤​នាក់ និង​ចៅ​៣​នាក់​ផង ត្រូវបាន​មេព្រៃ​ខេត្តកណ្តាល​ចាប់​ផាកពិន័យ​រហូតដល់​៤៧​លាន​រៀល​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅ​នេះ​ទើប​ប្រគល់​រថយន្ត​ជូន​វិញ​។ ស្ត្រី​ជនពិការ​រូបនេះ បាន​សុំ​ទទូច​ដល់​មន្ត្រី​រដ្ឋបាល​ឈើ​ឲ្យមាន​ការយោគយ​ល់​ផង​
​ដោយសារ​តែ​អ្នកស្រី មិន​មាន​លុយ​ដល់​ចំនួន​ប៉ុណ្ណេះ​ទេ ។​

​ស្ត្រី​រូប​នេះ បាន​រៀបរាប់​ពីប្រវ​ត្ត​ថា មូលហេតុ​ដែល​នាំ​គាត់​ពិការ​បែបនេះ ក៏​ដោយសារ​តែ​ប្តី​របស់​គាត់​វាយ​ធ្វើបាប​យ៉ាង​ដូច្នោះ​ដែរ រហូត​បាត់បង់​កូន​នៅក្នុង​ផ្ទៃ​ទៀតផង នៅពេល​ធ្វើ​ការវះកាត់រ​បួស របស់ខ្លួន រហូត​ធ្លាក់​ខ្លួន​ពិការ​ដល់​សព្វថ្ងៃ​។​

​ដោយសារតែ​ជីវភាព​ខ្វះខាត​ខ្លាំង​គាត់​បាន ទៅ​សុំ​លោក​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជំនាញ​ពាក់ព័ន្ធ​នានា សុំ​ទិញ​ឈើ​ជជុះ និង​ល្អ​ខ្លះ​មក​លក់​ឲ្យ​ដេប៉ូ​ឈើ​នៅ​ស្រុក​ស្អាង ក្រែង​បានកំ​រ៉ៃ​ចំណេញ​ច្រើន​បន្តិច យក​ទៅ​ទៅ​វះកាត់​ជើង និង​ក្រែង​សល់​ប្រាក់​ខ្លះ សម្រាប់​ថែកូន និង​ចៅ ។ គាត់​ថា​អភិបាលខេត្ត ក៏​បាន​អនុគ្រោះ​ឲ្យ​ទិ​ញដឹក​ចេញពី​ខេត្ត​ពោធិ៍សាត់ ដោយ​មាន​ការឯកភាព​ពី​ជំនាញ់​ពាក់ព័ន្ធ​នានា​ផង​ដែរ​។ ប៉ុន្តែ​ការដឹក​នេះ​គាត់​សុំ​ដឹក​តែ​៣​ជើង​នោះ​ទេ ដោយ​១ ជើង​ឈើ​ដាក់​ត្រឹម​១០​ម៉ែត្រគូប​តែប៉ុណ្ណោះ​។ ឈើ​ទាំង​នេះ​ជា​ប្រភេទ​ឈើ​ជជុះ ផ្តៀក និង​ឈើ​ល្អ​ប្រភេទ​១២​គុណ និង​១៥ ដោយ​គាត់​បាន​ជំពាក់​ម្ចាស់​ដេប៉ូ​គេ​ស្ទើរ​ទាំងស្រុង បាន​ឲ្យប្រាក់​ម្ចាស់​ដេប៉ូគេ​ត្រឹមតែ​៣០០​ដុល្លារ​ប៉ុណ្ណោះ​ដោយសារ​គាត់​ធ្លាប់​ស្គាល់​ម្ចាស់​ដេប៉ូ​នោះដែរ​។​

​ម្យ៉ាងវិញទៀត ដោយសារ​តែ​គេ​អាណិត ឃើញ​ជើង​គាត់​ទន់រ​លេក​រឡាក់ គ្មាន​លុយ​ព្យាបាល​ជំងឺ​ក៏​ចេះ​ជឿ​ឲ្យ​គាត់​សិន​ទៅ​។ គាត់​បាន​សុំ​ពី​ថ្នាក់​ខេត្ត​រហូត​ដល់ ជំនាញ់​ពាក់ព័ន្ធ​តាម​ដងផ្លូវ​ផងដែរ​អស់ហើយ ទើប​ម្ចាស់​រថយន្ត​គេ​ហ៊ាន​ដឹក​ឲ្យ លុះ​ពេល​ដឹក​ឆ្លងកាត់​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង​ផុត មកដល់​ទឹកដី​ខេត្តកណ្តាល​គល់ស្ពាន​ព្រែក​ក្តាម ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ក៏​ត្រូវ​កម្លាំង​ជំនាញ​ព្រៃឈើ និង​កម្លាំងប្រដាប់អាវុធ​ផង​ដែរ ទៅ​ឃាត់​ចាប់​រថយន្ត និង​ឈើ​របស់​គាត់​។​

​ស្ត្រី​ពិការ​បាន​បន្តថា ក្រោយពី​បញ្ជូន​មកដល់​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ ខេត្ត​កណ្តាល គាត់​បាន​មក​ទទូច​សុំ​អង្វរ​ដោះលែង​រថយន្ត និង​ឈើ​គាត់ តែ​មេព្រៃ​ខេត្ត​កណ្តាល មិន​អាណិត​គាត់​ទេ ទោះបី​ឃើញ​គាត់​ពិការ​ជើង ដាក់​ដែក​ឈាម​ហូរ​មក​នោះ​ក៏​ដោយ បែរ​ជា​គេ​ប្រាប់​ឲ្យ​គាត់​ទៅ​រក​លុយ​៤៧​លាន​រៀល មក​បង់ពិន័យ​ដាក់​ចូល​ទៅ​រដ្ឋ ទើប​គេ​ដោះលែង​ឡាន​ឈើ​នោះ ប៉ុន្តែ​គេ​រក្សាទុក​មិន​ឲ្យ​ទេ ។

​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ អ្នកស្រី បាន​ជិះ​រឺ​ម៉កក​ង់​មក​កាន់​កន្លែង​រដ្ឋបាល​ព្រៃឈើ ក្នុង​ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង ដោយ​មានកូន និង​ចៅ​ទាំង​៧​នាក់​មក​ជាមួយ​ផងដែរ ដើម្បី​ការ​មេត្តា​ពី​មេព្រៃ ព្រោះ​អ្នកស្រី ជំពាក់​ឈើ​គេ​គ្មាន​អ្វី​សង​នោះ​ទេ ៕

 

Filed in: ព័ត៌មានជាតិ