សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ចាប់​ឃាត ឈើ​អារ​ប្រភេទ​លេខ​២ មួយកន្លែង នៅក្នុង​ទឹកដី​នៃ​ស្រុក​សំបូរ​

​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ចាប់​ឃាត ឈើ​អារ​ប្រភេទ​លេខ​២ មួយកន្លែង នៅក្នុង​ទឹកដី​នៃ​ស្រុក​សំបូរ​

ក្រចេះ​៖ មេព្រៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧០៨ និង​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ក្បាលដំរី បាន​ចុះ​ចាប់​ឃាត ឈើ​អារ​ប្រភេទ​លេខ​២ មួយកន្លែង នៅក្នុង​ទឹកដី​នៃ​ស្រុក​សំបូរ ។​

​សមត្ថកិច្ច បានឲ្យដឹងថា កិច្ចប្រតិបត្តិការ ចុះ​ចាប់​ឃាត​ឈើ​អារ​ខុសច្បាប់​ខាងលើនេះ គឺ​កម្លាំង​ចម្រុះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ នៅ​ចំនុច​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ ដោយ​កម្លាំង​សមត្ថកិច្ច​រឹម​អូស​បាន​ឈើ​អារ​ខុសច្បាប់​ប្រមាណ​ជាង ៤​ម៉ែត្រគូប ដែល​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ និង​ពុំ​មាន​ម្ចាស់​ចេញមុខ​ទទួលខុសត្រូវ ។​

​ប្រភព​រាយការណ៍​ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា សព្វថ្ងៃនេះ គេ​សង្កេតឃើញថា សកម្មភាព​បទល្មើស​ព្រៃឈើ​កំពុង​តែ​ដំណើរការ​ទៅ​ដោយ​យ៉ាង​រលូន​ឡើងវិញ​ហើយ ជាពិសេស​នៅ​តំបន់​ឃុំ​រលួស​មានជ័យ ក្នុង​ទឹកដី​នៃ​ស្រុក​សំបូរ ពី​សំណាក់​ជន​ខិលខូច​ដែល​មាន​អំណាច និង​មាន​ទឹកប្រាក់ មិន​ខ្លាចញញើត និង​ក្រែងរ​អា​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ។​

​ដែល​ទង្វើ​នេះ គឺ​ផ្កើន​ទៅ​នឹង​អនុសាសន៍រប​ស់​សម្ដេច​តេជោ ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​នឹង​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ មាន​កម្លាំង​សមត្ថកិច្ច ក្នុង​ការផ្ដល់​ប្រភព​ពត៌មាន ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ប្រភព​ដដែល បន្ត​បង្ហើប​ឲ្យដឹងថា ឈើ​ទាំង​នោះ គឺ​មាន​ឈ្មោះ​លោក ហែ​ន ណាត ជា​អ្នកការ​សែ​ត បញ្ញាវ័ន្ត​ខ្មែរ និង​លោក ហុ រស្មី ដែលជា​អ្នក​រត់ការ​ឈើ តាំងពី​យូរណាស់​មកហើយ មិន​ដែល​កើត​មាន​បញ្ហា​ម្ដងណា​ឡើយ ទើបតែ​ពេលនេះ​សមត្ថកិច្ច​ចម្រុះ ចុះ​ចាច​ឃាត​នឹង​រឹម​អូស​យក​តែ​ម្ដង​។​

​ប្រជាពលរដ្ឋ ក៏​បាន​បន្តទៀតថា សកម្មភាព​រថយន្ត​ដឹកជញ្ជូន​ឈើ​អារ​តាម​រថយន្ត​គ្រប់​ប្រភេទ ឲ្យតែ​មកដល់​ត្រង់​ចំណុច​មុខ​ប៉ា​រ៉ាស់​ក្រុមហ៊ុនចិន គឺ​គេច​មិន​រួច​ជាដាច់ខាត ដោយ​ត្រូវ​បង់​សមត្ថកិច្ច​នៅ​ទីនោះ ចំនួន ៤​ម៉ឺន​រៀល ក្នុង​១​គោយន្ត​កន្ត្រៃ ដែល​មាន​ប៉ូលីស​ខេត្ត និង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧០៨​។

​ចំណែកឯ ផ្លូវទឹក​វិញ សកម្មភាព​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​ទូក ក៏​មិន​ចាញ់​ដៃ​គ្នា​នឹង​ផ្លូវគោក​នោះដែរ ទាំង​រដូវប្រាំង និង​រដូវវស្សា​។ ជាពិសេស​នៅ​រដូវវស្សា គឺ​មាន​ទូក​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​នៃ​ខេត្ត​ក្រចេះ ជា​រៀងរាល់​យប់ ដោយ​ក្នុង​១​យប់ៗ​ទូក​ឆ្លងកាត់​មិន​ក្រោយពី ៤​ទូក​ឡើយ ដែល​មាន​ផ្ទុក​ឈើ​ចាប់ពី ៧​ម៉ែត្រគូប ទៅដល់​១០​ម៉ែត្រគូប នេះ​បើ​យោងតាម​ប្រភព​រាយការណ៍​បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​

​ប៉ុន្តែ គេ​សង្កេតឃើញថា កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ដែល​មាន​ទីស្នាក់ការ​នៅ​តាម​ដង​ទន្លេមេគង្គ ហាក់បីដូចជា​គ្មាន​ចំណាត់ការ និង​វិធានការ​ក្នុងការ ចុះបង្ក្រាប​ចាប​ឃាត​ទួក​ដឹកឈើ​ទាំង​នោះ បាន​ម្ដងណា​ទេ​។ បែរ​ជា​បណ្ដែតបណ្ដោយ​ទុកអោយ​ក្រុម​ឈ្មួញ​ទាំងនោះ ធ្វើ​សកម្មភាព​ចរាច​ទូក​ឈើ ចាប់​ពី​ព្រំប្រទល់​ទឹកដី​នៃ​ខេត្ត​ស្ទឹងត្រែង​និង​ខេត្ត​ក្រចេះ ឆ្លងកាត់​ស្រុក​ចំនួន​៣ ក្រុង​១ ក្នុងនោះ មានស្រុក​សំបូរ ចិត្រ​បុរី ក្រុង​ក្រចេះ និង​ស្រុក​ឆ្លូង ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ដោយ​រលូន និង​មាន​សុវត្ថិភាព​ល្អ​ណាស់​។​

​ប្រភព​ដដែល បាន​បន្ត​ឲ្យដឹង​ទៀតថា ស្ដ្រី​ម្នាក់​ដែល​ត្រូវបាន​គេ​ដឹងថា ជា​កូនស្រី​របស់​ឈ្នួញ​ជួញដូរ​ឈើម្នាក់ ដែល​គេ​ហៅថា តា​មាណ រស់នៅ​ភូមិ​ជំនិ​ច ឃុំ​ជំនិ​ច ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។ នៅពេលដែល ក្រុម​អ្នក​សារពត៌មាន​ចុះទៅ​ផ្ដិត​យក​រូបភាព​ម្ដងៗ តែងតែ​អះអាង​ប្រាប់ថា រូបគេ​បាន​បង់ប្រាក់​ទៅឲ្យ​សមត្ថកិច្ច គ្រប់​ស្ថាប័ន​អស់ហើយ ដោយ​យ​នៅ​លើ​ទូក​ឈើ​ទាំង​នោះ មាន​មនុស្ស​យ៉ាងតិច​បំផុត ក៏​មិន​ក្រោម​ពី​២០​នាក់​ដែរ ។​

​នៅពេល​ដែល​ទូក​ឈើ​ធ្វើ​ចរាច​ម្ដងៗ ភ្នាក់ងារ​សារពត៌មាន​របស់​យើង គឺ​មិន​អាច​ចុះទៅ​ចាប់​ឃាត​ទូក​ឈើ ដូច​ជា​មន្ត្រី​ជំនាញ​មេព្រៃ និង​កម្លាំង​សមត្ថកិច្ច​នោះឡើយ គឺ​បាន​ត្រឹមតែ​តាម​ថត​ផ្តិត​យក​រូបភាព​មក​ផ្សាយ​ជូន​ទស្សនា​តែប៉ុណ្ណោះ ហើយ​ក្រុម​ការងារ​របស់​យើង នឹង​ខិតខំ​បន្ត​តាម​ផ្តិត​យក​រូបភាព​បទល្មើស​ទូក​ឈើ​នេះ​បន្ត​ទៀត​ដើម្បី​ផ្សាយ​អោយ​បងប្អូន​បាន​ទស្សនា​៕
​ដោយ កិៈ ខន​

 

 

IMG_3941 IMG_3942-(1) 20160510_103212

Filed in: ព័ត៌មានជាតិ