ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨លោកជាពិសីអភិបាលខណ្ឌឫស្សីកែវដឹកនាំកងកម្លាំងរ៉ាប់សិបនាក់និងគ្រឿងចក្រចុះមកបំរុងវាយកំទេចរបងដីឯកជនមួយកន្លែងដែលស្ថិតនៅភូមិទួលពពែសង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញប៉ុន្តែត្រូវបរាជ័យយ៉ាងអាម៉ាស់ដោយសារមានប្រជាពលរដ្ឋចេញមុខមកការពារ។
អ្វីដែលជាការគយឲ្យភ្ញាក់ផ្អើលគឺថាមានប្រជាពលរដ្ឋប្រមូលផ្តុំគ្នារ៉ាប់រយនាក់ធ្វើការតវ៉ាហើយបានដុតកង់ឡាននិងស្រែកជេរដល់បុគ្គលជាពិសីនិងកងកម្លាំងទាំងនោះយ៉ាងចាស់ដៃ។ពួកគេប្រកាសថាសុខចិត្តស្លាប់ដើម្បីម្ចាស់ដីដែលគេស្គាល់ឈ្មោះមាសសាវឿនអនុរដ្ឋលេខាធិការក្រសួងយុត្តិធមិ។
យើងខ្ញុំទាំងអស់គ្នាពិតអាណិត ឯកឧត្តម មាស សាវឿន ណាស់ដីរបស់គាត់មានលិខិតស្នាមត្រឹមត្រូវបញ្ជាក់ពីសំណាក់អាជ្ញាធរតាំងពីឆ្នាំ១៩៨៩ មកម្លេះត្រូវបានឈ្មោះលឹមអាន (ហៅ អូន)បានឃុបឃិតជាមួយភូមិបាលខណ្ឌឫស្សីកែវនិងអាជ្ញាធរបានគូសប្លង់ចូលមកដី លោក មាស សាវឿន លួចលក់ឲទៅឈ្មោះលឹម វណ្ណា យ៉ាងងងើល។
បើតាមប្រជាពលរដ្ឋឲ្យដឹងថា៖លោក មាស សាវឿន បានធ្វើការប្តឹងផ្តល់តាមលំដាប់ ដោយមានតាំងពីខណ្ឌឬស្សីកែវរដ្ឋសភា ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីនិងតុលាការរាជធានីភ្នំពេញជាហូរហែ ។ក្នុងនោះតុលាការបានចេញដីការរក្សាការពារឲ្យទៅលោក មាស សាវឿន ធ្វើរបងនៅលើដីនោះទៀតផងប៉ុន្តែអាជ្ញាធរនៅតែចិញ្ចឹមចិត្តតាមធ្វើទុក្ខបុកម្នេញតាមធ្វើបាបលោក មាស សាវឿន រហូតទល់ពេលនេះ។
គួរបញ្ជាក់ថា ទីតាំងដីទំនាស់នេះខាងអាជ្ជាធរខណ្ឌ័ឬស្សីកែវបាននាំគ្រឿងចក្រមកវាយកំទេចសំណង់របស់ លោកមាស សាវឿន ចំនួនប្រាំលើកហើយរហូតមកដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨នេះតែមិនបានសម្រេច ។
ប្រជាពលរដ្ឋនិយាយថា ៖ ការដឹកនាំកម្លាំងចុះវាយកំទេចសំណង់នោះគឺមិនមានដីការពីតុលាការទេគឺអាជ្ញាធរគេធ្វើឆៅដោយចិត្តឯងតែម្តង ។ ដោយឃើញប្រជាពលរដ្ឋចេញមុខការពារលោក មាស សាវឿនខ្លាំងពេក អាជ្ញាធរក៏បានសម្របសម្រួលជាមួយម្ចាស់ដីនិងបានបញ្ចប់នៅវេលាម៉ោង១១និង៣០នាទី។ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទិ២៥ខែមិថុនា លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានសម្តែងទាំងការឈឺចាប់ថារូបលោកមានដីស្របច្បាប៉ដោយចុះហត្ថលេខាពីអាជ្ញាធរត្រឹមត្រូវនៅតែគេរំលោភបំពានទាំងងងើល។
លោកបានសំណូមពរដល់អាជ្ញាធរគួរពិចារណាឡើងវិញបញ្ហារឿងដីរបស់លោកអ្នកលួចដីលោកលក់បាន សោយ សុខរីឯចំណែករូបលោកជាអ្នករងគ្រោះសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា មេត្តាផ្តល់ភាពយុត្តិធម៌ផង ៕