សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧកញ៉ា​មាន​លុយ​ជាប់គុក​មិនយូ​ទេ​ទោះ​មាន​បទល្មើស​ព្រហ្ម​ទ​ណ្ឌ័ក៏ដោយ​!

​ឧកញ៉ា​មាន​លុយ​ជាប់គុក​មិនយូ​ទេ​ទោះ​មាន​បទល្មើស​ព្រហ្ម​ទ​ណ្ឌ័ក៏ដោយ​!

​ភ្នំពេញ​ ៖ ​គេ​ថា​តុលាការ​ជា​ដុល្លារ​ការ ​ប្រហែលជា​មិន​ខុស​ទេ​មើលទៅ ​ព្រោះ​តាម​ការកត់សម្គាល់​អ្នក​មាន​លុយ​កំ​រឹតឧ​ក​ញ៉ា​មានទោស​ជាប់គុក​ក៏​ជាប់​មិនយូ​ដែរ ។ ជាក់ស្តែង​ដូច​ករណីយ៍​លោក​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង ជា​ថៅកែ​ខុន​ដូ ភី ធី អេស រ៉េ​ស៊ីដេន ដែល​យក​កាំភ្លើង​វា​យក​ម្មករ​ឃ្លាំង​អេដចាយ​បែកក្បាល​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ នៅក្បែរ​អគារ ខុន​ដូ របស់​ជន​បង្ក នៅ​ខណ្ឌ​ចំការមន​ចឹង បាន​ចេញ​ពី​គុក​​វិញ​បាត់​ទៅហើ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ តាម​ដីកា​បង្គាប់​ឲ្យ​ដោះលែង​របស់លោក ពេជ្រ វិជ្ជា​ធរ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​លោក​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង​ថៅកែ​ខុន​ដូ ភី ធី អេស រ៉េ​ស៊ីដេន ទីលំនៅ​ផ្ទះ​២២​ដេ ផ្លូវ​៣៦៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​លោក សៀង សុខ ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់ ពីបទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស យោងតាម​មាត្រា ២១៧ និង​មាត្រា ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។

​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៨​កន្លងទៅ បាន​ចេញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន លោក​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង ជា​ថៅកែ​ខុន​ដូ ភី ធី អេស រ៉េ​ស៊ីដេន ដែល​កាំភ្លើង​វា​យក​ម្មករ​ឃ្លាំង​អេដចាយ​បែកក្បាល នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ជា​បណ្តោះអាសន្ន​សិន​រងចាំ បន្ត​នីតិវិធី​នា​ពេល​ក្រោយ​។​អា​ឡូ​វ​ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បាត់​។​

​សមត្ថកិច្ច បានឲ្យដឹងថា សំណុំរឿង លោក​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង នេះ​សមត្ថកិច្ច បញ្ជូន​ខ្លួន និង​សំណុំរឿង​ទៅ​តុលាការ ចំណែក​អាវុធខ្លី​ដែល​លោក​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង ប្រើ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​វាយ​ក្បាល​កម្មករ​អេដចាយ​នោះ គឺ​សមត្ថកិច្ច មិន​បាន​ដកហូត និង​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ​។​

​ជនរងគ្រោះ​ដែល​ត្រូវ​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង​យក​កាំភ្លើង​វាយ ក្បាល​មាន​ឈ្មោះ សាំង តុលា អាយុ ២១ ឆ្នាំ កម្មករ​ឃ្លាំង​អេដចាយ ដោយ​គ្រាន់ ព្រោះ​ខឹង​ជនរងគ្រោះ មើល​មុខ​របស់​ខ្លួន​។​
​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជន​ត្រូវ​ចោទ បាន​ជិះ​រថយន្តស្ព័​រ Chevrolet Camaro ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-8989 ដោយ​រោទ៍​សម្លេង​ខ្លាំងៗ ទើប​ជនរងគ្រោះ​មើល​មុខ​ជនសង្ស័យ​ដែល​នៅ​ក្នុង​រថយន្ត​។ ពេល​ឃើញ​កម្មករ មើលមុខ បែប​នោះ ជន​សងស្ស័យ បាន​បើករថយន្ត ត្រលប់​មក​វិញ​ហើយ ក៏​ចុះ​ពី​លើ​រថយន្ត​ដោយ​មាន​កាន់​កាំភ្លើងខ្លី ទំនើប​មួយ​ដើម ទៅ​វា​យក​ម្មករ​នោះ​បែក​ក្បាល​ជា​ច្រើន​ថ្នេរ​តែម្តង​។​

​ប្រភព​ពី​សមត្ថកិច្ច​ឲ្យដឹងថា​៖ សំណុំរឿង​នេះ លោក​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង បាន​សង​សំណង​ទៅ​ជនរងគ្រោះ​ចំនួន ៤០០០​ដុល្លារ ដើម្បី​ឲ្យ​ជនរងគ្រោះ​ព្រម​ដក​ពាក្យបណ្តឹង ដើម្បី​បើកផ្លូវ​ឲ្យ​តុលាការ​មាន​ហេតុផល​សមរម្យ​មួយ​ក្នុង​ការដោះលែង នៅក្រៅ​គុក ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់