សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ម៉ែន​ដេត​នគរបាល​ការ​ព្រុំដែន​ផង​ឈ្មួ្ញញ​ជួញ​ឈើ​ទៅ​ស្រុក​យួន​ផង​ដោយ​មាន​លោកធៀ​មម៉ា​ដែ​នហៅត​ក់មេ​ច្រកជួយ​សម្រួល​?!

​ម៉ែន​ដេត​នគរបាល​ការ​ព្រុំដែន​ផង​ឈ្មួ្ញញ​ជួញ​ឈើ​ទៅ​ស្រុក​យួន​ផង​ដោយ​មាន​លោកធៀ​មម៉ា​ដែ​នហៅត​ក់មេ​ច្រកជួយ​សម្រួល​?!

ខេត្ត​ត្បូងឃ្មុំ ៖ មន្ត្រីនគរបាល ក្នុង​វរ​សេនា​តូច ការពារ​ព្រំដែន លេខ​៦១៧​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឈ្មួញ​រកស៊ី ទទួល​ទិញ​ឈើ​ដ៏​សកម្ម​ម្នាក់ នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បន្ត​ដឹកជញ្ជូន យកទៅលក់​នៅ ស្រុក​យួន តាម​ច្រក​បឹង​ជ្រោង​មូល​ដោយ​រលូន មិនដឹង​ថា​វា​បាន​ច្បាប់​ពី​ណា​មក​?​។

​ឈ្មួញ​រកស៊ី​ជើង​ខ្លាំង ដឹក​ឈើ​ខុសច្បាប់ ដែល​ជ្រក​ក្រោម​ស្បែក ជា​កម្លាំង​ប្រដាប់អាវុធ​វរ​សេនា​តូច ការពារ​ព្រំដែន លេខ​៦១៧​ត្រូវបាន​គេ​ប្រាប់ថា​មាន ឈ្មោះ ម៉ែន ដេត ។ ការពិត ម្សៀ​ម៉ែន​ដេ​ត វា​មិនមែន​ជើង​ខ្លាំង​អី​ទេ មូលហេតុ​ដែល​មន្ត្រី​នគរបាល​តែងតាំង​ខ្លួនឯង​ជា​ឈ្មួញា​ឈើ​ខុសច្បាប់​នោះ អាច​ធើ​បាន គឺ​ដោយសារ មន្ត្រី​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួន ក៏​ជាប់​ពាក់ព័ន្ធ បទល្មើស​ព្រៃឈើ ឆ្លងកាត់​ច្រកព្រំដែន ខេត្ត​ត្បូងឃ្មុំ ដោយ ចាំតែ​រាប់ ក្បាល​ឡាន គិត​លុយ​ពី​ឈ្មួញ​ជំនួស​ឲ្យ ការអនុវត្ត​បទបញ្ជា​រ​ទប់ស្កាត់ ឬ​បង្ក្រាប បទល្មើស​ព្រៃឈើ ទេតើ​!​។​

​ឈ្មួញ​ឈើ​រូប​នេះ​មាន​ផ្ទះ​នៅ ជាប់​របង​បន្ទាយ​កងរាជអាវុធហត្ថ​ស្រុក​មេមត់ ក្នុងភូមិ​រោងចក្រ ឃុំ​ត្រ​មូង ស្រុ​មេមត់ ខេត្ត​ត្បូងឃ្មុំ តែម្តង​។​ឈ្មួញ​ឈ្មោះ​ម៉ែន​ដេ​តត្រូវបាន​គេ​រាយការណ៍​ថា បាន​ប្រមូល​ទិញ​ឈើ តាម​គ្រប់​រូបភាព ចេញ​ពី​បណ្តា​ខេត្ត មួយចំនួន​នៅ​ភុមិភាគ​ឥសាន្ត រួច​ដឹក​ចេញ ទៅកាន់​ប្រទេស វៀតណាម តាម​ច្រកព្រំដែន ចាន់​មូល និង​ច្រករបៀង បឹង​ច្រូង ដែល​គ្រប់គ្រង ដោយ​មន្ត្រីរាជការ​ឈ្មោះ ធៀ​មម៉ា ដែន ហៅ​តក​។ តើ​លោក ធា​ម​ម៉ា ដែន ហៅ​ត​ក់អាង​ខ្នងបង្អែក មក​ពី​ថ្នាក់​ណា​ទេ ទើប​ហ៊ាន​បើ​កដៃ ឲ្យ​ក្រុម​ឈ្មួញ ដឹកឈើ ចេញ​ទៅ​លក់​នៅ ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ ចឹង​?​។

​សម្រាប់​ច្រក​នេះ​ក្រៅពី​ឈើប្រណិត​ឈ្មួញ​រកស៊ី​ដឹកអុស​បាន​ប្រាប់ថា រថយន្ត​សាំ​យ៉ុង​ដឹកអុស​១​គ្រឿង ត្រូវ​បង់​ឲ្យ​មេ​ប៉ុស្តិ៍​បឹង​ជ្រោ​ង ៨​ម៉ឺន​រៀល រថយន្ត​កូរ៉េ ២​ភ្លៅ ទៅ ៣​ភ្លៅ ត្រូវ​បង់​ចាប់ពី ៥០ ទៅ ១០០​ដុល្លារ ចំណែក​រថយន្ត​សាំ​យ៉ុង​មួយចំនួន ដែល​ដឹកអុស​លាយ​ឈើ​សុក្រ​ម កាត់​កង់ៗ​ជា​របៀប​អុស គឺ​ត្រូវ​បង់​២០​ម៉ឺន​រៀល ព្រោះ​ឈើ​ទាំងនោះ​គេ​អាច​យក​ទៅ​កែច្នៃ​ជា​គ្រឿង​សង្ហា​រឹម​បាន ហើយ​ក្នុង​១​ថ្ងៃៗ មិនតិច​ជាង ៥០​រថយន្ត​នោះ​ឡើយ ។​

​ប្រជាពលរដ្ឋ​និង​អាជីវករ​ខ្មែរ​ដែល​ដឹកជញ្ជូន​កសិផល​ផ្សេងៗ​ដូចជា ដំឡូង​មី ពោត សណ្ដែក ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង បានឲ្យដឹងថា ក្នុង​មួយ​រថយន្ត​កែច្នៃ​លោក ធៀ​ម ដែន ហៅ​តក់ បាន​តម្រូវឲ្យ​ពួកគាត់​បង់លុយ​ពី​១០​ម៉ឺន​ដល់​១៨​ម៉ឺន​រៀល ហើយ​ពួកគាត់​មិន​អាច​តវ៉ា​បាន​ទេ​។​

​តើ​លោក ជាម ដែន ហៅ​តក់​ហ៊ាន​ច្រាសច្រំ​លុយ​បទល្មើស​តែម្នាក់ឯង ដោយ​មិន​ចិញ្ចឹម​ថា្នក់​បានទេ​?​ស្អែក​បាន​ហើយ​!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់