សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​កូនចៅ​លោក​ស៊ឹម​សំអាត​គោះ​លុយ​កម្មករ​អូសរ​ទេះ​និង​អ្នក​ធ្វើ​បណ្ណ័​ចូល​ផ្សារ​រុងគ្លឿ​!?

នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​កូនចៅ​លោក​ស៊ឹម​សំអាត​គោះ​លុយ​កម្មករ​អូសរ​ទេះ​និង​អ្នក​ធ្វើ​បណ្ណ័​ចូល​ផ្សារ​រុងគ្លឿ​!?

​បន្ទាយមានជ័យ​៖ នគ​បាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដែល​ក្រោម​ការដឹកនាំ​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត​បាននិងកំពុង​បណ្តាក់​កូនចៅ​ជម្រឹត​យក​លុយ​ពី​កម្មករ​អូរ​ទេះ​ដោយ​ខុសច្បាប់​។​ប្រភព​ពី​កម្មករ​អូរទេះ​គ្រាន់តែ​រស់​បាន​ឲ្យដឹងថា​៖​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយ​ប៉ុស្តិ៍​នគ​បាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​លោក សេម មករា​ជា នាយ​ផ្នែក​សេនាធិការ រៀបចំ​មន្ត្រីក្រោមឱវាទ​ចាំ​យក​លុយ​ពី​កម្មករ​អូស​រទេះ​ចេញ ចូល​ថៃ​។

​ទី​តាំងទី​/១​ចំណុច​ប៉ុស្តិ៍​កណ្តាល​ជិត​រង្វង់​មូល​ដោយ​យក​លុយ​ពី​កម្មករ​ដឹក​ត្រី និង​ខោ​អាវ​ជជុះ​ចាប់ពី​៥០០០​រៀល​(​ប្រាំ​ពាន់​រៀល​)​ទៅ​១០០០០​រៀល​(​មួយ​ម៉ឺន​រៀល​)​ម្តង​។​ទី​តាំងទី​២/​ប៉ុស្តិ៍​កណ្តាល​ចំណុច​ជិត​កន្លែង​លក់​សំបុត្រ​ចុះ​ពី​ស្ពាន​មិត្តភា​កម្ពុជា​-​ថៃ នៅ​កន្លែង​នោះ​មាន​លោក​អនុសេនីយ៍ឯក ម៉ៅ ម៉​យ ឈរជើង​ចាំ​កាក់រ​ទេះ​ទំនិញ​ដែល​កម្មករ​អូស​ពី​ទឹកដី​នៃ​ប្រទេស​ថៃ ។ ភាគច្រើន​កូនចៅ​លោក​ម៉ៅ​ម៉​យ​មិ​ង​យកដៃ​ខ្លួនឯង​ផ្ទាល់​ទេ​គឺ ប្រើ​ឲ្យ​ពលរដ្ឋ​ម្នាក់​ដែល​ស៊ីឈ្នួល​ជា​អ្នក​យក​លុយ​មកឲ្យ ។​

​កម្មករ​អូស​ទំនិញ​បាន​បាន​ប្រាប់ ឲ្យដឹងថា​៖​លោក ម៉ៅ ម៉​យ បាន​ទារ​ក្បាលរទេះ​ដឹកទំនិញ​១​រទេះ​ចាប់ពី​៥០​បាត​ទៅ​៣០០​បាត​(​លុយ​បាត​)​តាម​តូច ធំ ហើយរ​ទេះ​ខ្លះ​មាន​បង់​ខែ​ជា​ប្រចាំ​ផង​ដែរ​។ ដល់​ខែ​លោក ម៉ៅ ម៉​យ ខ​ល​ទារ​តែម្តង មិន​ក្រោម​ពី​២០០០​បាត​នោះ​ទេ​។​

​ក្រៅពី​រក​លុយកាក់​ពី​កម្មករ​អូរទេះ​ប្រភព​ពី​អ្នកញៀន​ល្បែង​កាស៊ីណូក៏​បានឲ្យ​ដឹង​ដែរ​ថា​កន្លង​មក​ពួក​គាត់​បាន​ចត​រថយន្ត​នៅ​ក្នុង​បរិវេណ​កាស៊ីណូ ដើម្បី​ចូល​ទៅ​លេង​រយៈពេល​យូរ​បន្តិច​ត្រូវ​ប៉ូលីស​អន្តោប្រវេសន៍​ទារ​លុយ​រហូត​ទៅ​ដល់​៥០០​បាត​(​លុយ​បាត​)​ឯណោះ​។​សូម​បញ្ជាក់​ដែរ​ថា​នគ​របាល​អន្តោប្រវេសន៍​មាន​តួនាទី​មើល​ការខុសត្រូវ​ឬ​បំពេញបែបបទ​នានា​ជូន​ភ្ញៀវ​ចេញចូល​ក្រៅ​ឬ​ក្នុង​ប្រទេស​តែប៉ុណ្ណោះ ការប្រមូល​លុយ​តាម​អំពើ​ពុករលួយ​ខាងលើនេះ មាន​លក្ខណៈ​ពុករលួយ​ជា​ប្រព័ន្ធ​។​

​ដោយឡែក សម្រាប់​ពលរដ្ឋ​ខ្មែរ​ធ្វើកា​ត​ចូល​ផ្សារ​រោង​ក្លឿប្រទេស​ថៃ​វិញ​ត្រូវបាន​លោក​ឧត្តមសេនីត្រី ស៊ឹម សំអាត កំណត់​អោយ​ថតរូប​មួយ​សន្លឹង​ដ៏​តូច​ប្រហែល​៣​គុណ​នឹង​៤​សោះ​បែរជា​ពួកគេ​យក​តម្លៃ​រហូត​ទៅ​ដល់​៦០០០​រៀល ។ ប្រសិន​ជា​ប្រជាពលរដ្ឋ​បាន​យក​រូបថត​ដែល​ខ្លួន​មាន​ស្រាប់ បែរ​ជា​គេ​យក​លេស​ថា រូបថត​នោះ​មិន​មាន​បញ្ជាក់​ពី​ថ្ងៃ​ខែ ។ នេះ​មិន​និយាយ​ពី អ្នក​ដែល​ធ្វើការ​នៅ​ប្រើ​សម្តី​ដូច​ជះ​អាចម៍​ទាំង​កន្ថោ​នោះឡើយ ។​

​សូម​បញ្ជាក់​ដែរ​ថា កាលពីដើមឆ្នាំ​២០១៧ លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ធ្លាប់​បាន​ចេញ​លិខិត​មួយ​ឲ្យ​នគរបាល​អន្តោរ​ប្រវេសន៍​លោក ស៊ឹម សំអាត បញ្ឍប់​យកលុយ​បី​ប្រជាពលរដ្ឋ​ចូល​ផ្សារ​រុងគឿ ។ តែ​អា​ឡូ​វ​សឹម​សំអាត​យក​គូថ​ស្តាប់​។​

​មន្ត្រី​គណៈបក្ស​ប្រជាជន​កម្ពុជា​(CPP)​ក្នុង​ក្រុង​ប៉ោយប៉េត​បាន​រិះគន់​ថា សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ចំនួន​២​សង្កាត់​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​បាត់បង់​នោះ​កាលពី​បោះឆ្នោត​អាណត្តិ​មុន​ចាញ់​គឺ​
​ដោយសារ​តែ​ភាគច្រើន​គឹ​មាន​ចំណែក​មក​ពី​មន្ត្រី​ខិលខូច​ពិសេស​កូនចៅ​លោក​ឧត្តមសេនីត្រី ស៊ឹម សំអាត​និង​លោក​សេម មករា​នេះ​បង្កឡើង​តែម្តង ។
​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​គ​របាល​អន្តោប្រវេសន៍ ក៏​ដូច​ជា​ស្ថាបន័​ប្រឆាំង​អំពើរពុករលួ​យមក​ធ្វើការ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​របស់​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ​ផង​បើ​ពុំ​ទទួលបាន​លាភសក្ការៈ​ពី​លោក​ស៊ឹម​សំអាត​ទេនោះ ។​

​ជុំ​អង្គភាព​យើង​សង្ឃឹមថា​នឹង​មាន​ការបកស្រាយ​ពី​លោក ស៊ឹម សំអាត លោក សេម មករា​និង​លោក ម៉ៅ ម៉​យ​ប្រសិនបើ​មិន​បាន​គោះ​លុយ​ពី​អ្នក​អូសរ​ទេះ​មែន​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់