សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម និង​ជនសង្ស័យ​២​នាក់ ត្រូវ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​

គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម និង​ជនសង្ស័យ​២​នាក់ ត្រូវ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​

រតនគីរី​៖ ជនសង្ស័យ​ប្រុស​ស្រី ២​នាក់ ម្នាក់​ធ្លាប់​ពន្ធនាគារ ត្រូវ​សមត្ថកិច្ច​សង្ស័័យ​ឃាត់​ខ្លួន​យក​មក​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​បាន​សារភាព ស្អែក​ឡើង​ទៅ​ឆែកឆេរ​ដល់ផ្ទះ បាន​គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម​។​

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី ដឹកនាំ​សម្របសម្រួល​ដោយ​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី ចុះ​ឆែកឆេរ ផ្ទះ​ជនសង្ស័យ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី រឹបអូស​បាន​វត្ថុតាង​គ្រឿងញៀន​ជិត​១​គីឡូក្រាម ព្រម​ទាំង​ឧប្បករណ៍​គ្រឿងញៀន​មួយចំនួនទៀត​។​

​តាម​ការ​ឲ្យដឹង​ពី​លោក​វរៈសេនី​យ៍​ទោ លាង អ៊ី​ម នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្នងការ​ខេត្ត បានឲ្យដឹងថា នៅវេលា​ម៉ោង​៦.៤០​នាទី ព្រលប់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​បាន​ធ្វើ​ការឃាត់ខ្លួន​ជន​ង្ស័​យ ២​នាក់ នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង គ្រា​ដែល​សមត្ថកិច្ច​ជំនាញ​មាន​ការសង្ស័យ ហើយ​ជន​ទាំង​២​នាក់ ម្នាក់​ជា​មុខសញ្ញា​ចាស់ ធ្លាប់​ជាប់​ពន្ធនាគារ​។

​ជនសង្ស័យ​ទាំង ២​នាក់ ១.​ឈ្មោះ លីម ស៊ីថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ម្នាក់​ទៀត​មានឈ្មោះ គីម ហ័​រ ភេទ​ស្រី អាយុ​២០​ឆ្នាំ​។ អ្នក​ទាំង​២ ជួល​ផ្ទះ​នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ជាមួយគ្នា តែ​មិនមែន​ជា​ប្ដី​ប្រពន្ធ​ទេ​។ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​យកមក​ធ្វើ​តេស​ទឹកនោម​ឃើញ​វិជ្ជមាន ព្រមទាំង​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​ធ្លាប់​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន​ផង​នោះ ទើប​ព្រឹក​ឡើង​ថ្ងៃទី​២៧ សមត្ថកិច្ច​ជំនាញ​ឈាន​ដល់​ការឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ជួល​នៅ ភូមិ​សង្កាត់​ខាងលើ​។

​លោកនាយ​ការិយាល័យ បាន​បញ្ជាក់ទៀតថា បន្ទាប់​ពី​ធ្វើការ​ឆែកឆេរ សមត្ថកិច្ច​បាន​រកឃើញ​ភស្ដុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១៥​ថង់ ក្នុងនោះ​មាន ១​ថង់​ធំ ៤​ថង់​ធំ​ល្មម និង​១០​ថង់​តូចៗ សរុប​ស្មើ​និង ៧៣៩.៧៦​ក្រាម ជញ្ជីង​ថ្លឹង​២ កាំបិត​ស្នៀត​១ ព្រម​ទាំង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២​នាក់ រួម​ទាំង​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន និង​រក្សា​ទុក នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្នងការ​ខេត្ត ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី​៕
ដោយ ៖ ចាប សំអាន​

 

Filed in: គ្រឿងញៀន