សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ នៅ​តាម​ផ្លូវលំ​ស្ថិតក្នុង​ភូមិ​អូរ​លាវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​

ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ នៅ​តាម​ផ្លូវលំ​ស្ថិតក្នុង​ភូមិ​អូរ​លាវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​

ខេត្ត​ក្រចេះ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ នៅ​តាម​ផ្លូវលំ​ស្ថិតក្នុង​ភូមិ​អូរ​លាវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក គង់ ស៊ីដន ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​បាន​ប្រាប់ឲ្យដឹង​ថា​កម្លាំង​របស់​លោក​សហការ​ជា​មួយកម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ដោយ​មាន​ការអនុញ្ញាត​ពី លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្ត និង​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តក្រចេះ​បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​នឹង​ដកហូត​បាន​គ្រឿងញៀន​ជាច្រើន​។​

​លោក​បាន​បញ្ជាក់ថា​ជន​សង្ស័យ​ទាំង​ពីរ​នាក់​មាន​ឈ្មោះ​៖
១- ឈ្មោះ ស្រុន ពិសី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ (​ជា​មុខសញ្ញា​ជួញដូរ​យ៉ាងសកម្ម​)
២- ឈ្មោះ តូច សុភ័ក្ត្រ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ ។​
​ជនសង្ស័យ​ទាំង​០២ មាន​ទីលំនៅ​ស្ថិតក្នុង​ភូមិ​ខ្សាច់​លាវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ។ វត្ថុតាង​ចាប់​យក​រួមមាន ៖
​ក្រាម​ម្សៅ​ពណ៌​ស​ថ្លា ជា​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) ចំនួន ០៤​កញ្ចប់​មធ្យម​នឹង​ម៉ូតូ ចំនួន​០២​គ្រឿង (​ម៉ាក HONDA ZOOMER X ពាក់​ស្លាក​លេខ ក្រចេះ 1D-8475 និង​ម៉ាក HONDA WAVE ចាស់​)​។​

​ហើយ​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង​កម្លាំង​នគរបាល​គ្រឿងញៀន​ខេត្ត​ក្រចេះ​បាន​យក​ទៅ​ប្រគល់ឲ្យ​កម្លាំងន​គរ​បាល​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​ដល់​ស្នងការដ្ឋាន ដើម្បី​ផ្តុំ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

 

Filed in: គ្រឿងញៀន