សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលាការ​រាជធានី​ភ្នំពេញ​៖១​ឲ្យ​ឃុំខ្លួន​ចូលមក​១​ទៀត​ដោះលែង​បាត់​ក្នុង​រឿង​ស៊ីដាច់​លុយ​តុងទីន​ជាង​២​លាន​ដុល្លារ​!

​តុលាការ​រាជធានី​ភ្នំពេញ​៖១​ឲ្យ​ឃុំខ្លួន​ចូលមក​១​ទៀត​ដោះលែង​បាត់​ក្នុង​រឿង​ស៊ីដាច់​លុយ​តុងទីន​ជាង​២​លាន​ដុល្លារ​!

​ភ្នំពេញ ​៖ ​ស្ត្រី​មេ​តុងទីន​ម្នាក់​ស៊ីដាច់​លុយ​កូនៗ​ជាង​ពីរ​លាន​ដូល្លារ​អាមេរិ​ក​ត្រូវបាន​ចៅក្រម​ស៊ើបសួ​សម្រេច​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ធ្វើ​ឲ្យ​កូន​តុងទីន​ក្តៅក្រហាយ​។​ស្ត្រី​ជា​មេ​តុងទីន​នេះ​ឈ្មោះ​លី​គីម​ហួរ​អាយុ​៣៣​ឆ្នាំ​ត្រូវបាន លោក​ហ៊ឹង​ប៊ុនថន​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់ ពីបទ ”​រំលោភ​លើ​ទំនុកចិត្ត​”​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ តាម​មាត្រា ៣៩១​និង​មាត្រា​៣៩២​នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​ជា​បទល្មើស​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ការ​ស៊ីដាច់​ប្រាក់​កូន​តុងទីន​ចំនួន​១៧​នាក់ សរុប​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​បញ្ជូនទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ ។ ប៉ុន្តែ​ពេល​ចូល​ដល់​ដៃ​លោក កូយ សៅ​ដែលជា ចៅក្រម​ស៊ើបសួរ​បានអនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ​ឆ្កុយ​ដោយ លោក កូយ សៅ​យល់ថា នេះ​ជា​រឿង​រដ្ឋប្បវេណី​គ្រាន់តែ ដាក់​ឱ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ រួច​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​វិញ ។ ការសម្រេច​ដោះលែង​នេះ​ធ្វើឱ្យ​កូន​តុងទីន​ទាំង​១៧​នាក់ កំពុង​មាន​ប្រតិកម្ម ។​

​យោង​តាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៧៧៤ ចុះ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ បង្ហាញថា កាលពី​អំឡុង​ឆ្នាំ​២០១៤ ឈ្មោះ លី គីម​ហួរ និង ម្តាយ​ឈ្មោះ តាំង គីម​ហួង បាន​លួងលោម​ឱ្យឈ្មោះ ប៊ុន សុភាព សមាជិក​ដទៃ​ទៀត លេង​តុងទីន​ដោយ​ឈ្មោះ លី គីម​ហួរ និង ម្តាយ​ឈ្មោះ តាំង គីម​ហួង ធ្វើ​ជា​មេ​តុង​ទីន​ជា​បន្តបន្ទាប់​រហូត​សរុប​១៥​លើក​។​

​ក្នុងនោះ​មាន​ក្បាល​៥០០​ដុល្លារ , ក្បាល​៣០០​ដុល្លារ , ក្បាល​២០០​ដុល្លារ , និង ក្បាល​២០​ដុល្លារ ជា​ច្រើន​ក្បាល ដោយ​ចាប់​តាំងពី​លេង​តុងទីន​មក ឈ្មោះ ប៊ុន សុភាព បាន​បង់​ប្រាក់​ឱ្យ​ទៅ​ឈ្មោះ លី គីម​ហួរ និង ម្តាយ​ឈ្មោះ តាំង គីម​ហួង ជា​បន្តបន្ទាប់​សរុប​២​លាន​៦​សែន​ដុល្លារ ។​លុះ​មកដល់​ពាក់កណ្ដាល​ខែ​មិថុនា​ឆ្នាំ​២០១៧ ឈ្មោះ តាំង​គីម​ហួង​បាន​លួច​ចេញទៅ​ក្រៅ​ប្រទេស​ស្ងាត់ៗ ដោយ​មិន​ប្រាប់​កូន​តុងទីន​បានដឹង​ឡើយ ហើយ​បាន​ឱ្យឈ្មោះ​លី គីម​ហួរ ជា​អ្នកដើរ​ប្រមូលប្រាក់​ជំនួស ។​

​ស្រាប់តែ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ នៅពេល​ដែល​ឈ្មោះ ប៊ុន សុភាព និង កូន​តុងទីន​ដទៃទៀត ដល់​ថ្ងៃ​ប្រមូលប្រាក់​តុងទីន​មកវិញ ហើយ​បាន​នាំគ្នា​ទៅ​ទារប្រាក់​ពី​ឈ្មោះ តាំង គីម​ហួង និង ឈ្មោះ លី គីម​ហួរ​។ តែ​អ្នក​ទាំង​ពីរ​បាន​គេចវេស​និង​រឹប​យកប្រាក់​ទាំងអស់​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ព្រម​ប្រគល់​ប្រាក់​ឱ្យទៅ​ឈ្មោះ ប៊ុន សុភាព កូន​តុងទីន​ដទៃទៀត រហូតមក​ទល់​បច្ចុប្បន្ន ។​

​ការសម្រេច​របស់​លោក កូយ សៅ​ដែលជា ចៅក្រម​ស៊ើបសួរ ដើមបណ្តឹង​ចំនួន​១៧​រូប កើតទុក្ខ​មិន​សុខ ចិត្ត ទេ ។​ព្រោះ​ពួកគេ​យល់ឃើញថា ដើមបណ្តឹង​មិន​ទាន់​បាន​ទទួល នូវ អ្វី​ហៅថា មាន​ការស្រុះស្រួល​គ្នា​នៅឡើយ ដែល​នេះ​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ ពួកគេ​ធ្ងន់ធ្ង​ណាស់​។​ចឹង​ធើ​ម៉េចទៅ​ចុះ​?​ស្រុក​រំដួល​យើង​វា​ចឹង​នោះ​៕

 

Filed in: ព័ត៌មានជាតិ