សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​ប៉េអឹម​ស្នាក់ការ​៥០០​កូនចៅ​លោក​សា​ក់សាង​រ៉ាំ​ចាប់​ឈើ​ស៊ីដាច់​មេព្រៃ​ស្ងាត់ឈឹង​គ្មាន​ការបកស្រាយ​ម៉ា​ម៉ាត់​!

រឿង​ប៉េអឹម​ស្នាក់ការ​៥០០​កូនចៅ​លោក​សា​ក់សាង​រ៉ាំ​ចាប់​ឈើ​ស៊ីដាច់​មេព្រៃ​ស្ងាត់ឈឹង​គ្មាន​ការបកស្រាយ​ម៉ា​ម៉ាត់​!

កំពង់ឆ្នាំង​៖ លោក​ឧត្ដមសេនីយ៍ត្រី សាក់ សា​រ៉ាង​តាំង​ពី​ដក​ពី​ខែត្រ​មណ្ឌឡគិរី​មក​ចូលកាន់​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ធ្វើអោយ​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ធ្លាប់​មាន​ស្នាដៃ​កន្លង​មក​មួយ​ចំនួន​មិន​សប្បាយចិត្ត​។ ការ​លេច​ធ្លាយ​ព​តិមាន​មនត្រី​ចាស់​២​មាន​ស្នាដៃ​មិន​សប្បាយចិត្ត​គឹ​ដោយសារ​កើត​ឡើង​នូ​របៀប​ធ្វើការ បក្សពួក​និយម​និង​គ្រួសារនិយម​ក្នុង​បញ្ជារ​ការដ្ឋាន​ប៉េអឹម​ខេត្ត​នេះ​។ កម្លាំង​កង​រាជ​អាវុធ ​ហត្ថ​ស្នាក់ការ​លេខ​៥០០​ទទួលខុសត្រូវ​នោះ​មាន​មេញ្ជា​ការ​វ័យក្មេង​គឺជា​ខ្សែរ​ស្រ​ឡាយ​របស់លោក​ឧត្ដមសេនីយ៍ត្រី សាក់ សា​រ៉ាង់ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​?!​។​

​មាន​សេចក្តីរាយការណ៍​ថា​៖​ជា​រៀងរាល់​យប់ៗ​គេ​សង្កេតឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង​ដឹក​ឈើ​ប្រណីត​ចេញពី​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ខេត្តពោធិសាត់​ឆ្លងកាត់​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​។ ឡាន​មួយចំនួន​ចុះ​ទៅ​បង់លុយ​ជូន​លោក​ប្រធាន​ស្នាក់ការ លេខ​៥០០​។​តែ​ដោយ​ឡែក​ប្រភព​ពី​ខាងក្នុង​អង្គភាព​វិញ​បាន​បង្ហើប​ប្រាប់ថា​៖​សម្រាប​រថយន្ត​ដឹកឈើ​មាន​ដូចជា​រថយន្ត​សាំង​យ៉ុង​.​រថយន្ត​កា​មា​រី​បា​ឡែន​.​ហាយ​ឡិន​ឌឺ និង​រថយន្ត​ខ្នាត​ធំៗ​ដឹក​អង្កាម​.​ស្រូវ​.​និង​ដំឡូង​មី ពីលើ​.​ឈើ​ពី​ខាងលើ គឺ​ពួកគេ​បង់លុយ​តាមរយ​:​ទូរ​ស្ទ័ព​និង​គណនី​វិន​។​

​មាន​រឿងរ៉ាវ​ជាក់ស្ដែង​មួយ​ទាក់ទង​និង​សកម្មភាព​ស៊ីដាច់​របស់​លោក​មេបញ្ជាកា​រ​វ័យក្មេង​ដែល​គេ​ថា​ជា​ខ្សែ​លោក​មេបញ្ជាការ​ថ្មី​។ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១១​ខែ​មិថុនា​ឆ្នាំ​២០១៨ កន្លងទៅនេះ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​លេខ​៥០០ បាន​ស្ទាក់​ចាប់​រថយន្ត​ហាយ​ឡិនឌ័​រមួយ​គ្រឿង​ដែល​ដឹក​ឈើ​ធ្នង់​តូចៗ​ចំនួន ១៨០ គីឡូក្រាម តែ​ដោះលែង​វិញ​ស្ងាត់ៗ​មិន​បញ្ជូន​ឲ្យ​មេ​ព្រៃទេ ថ្នូរ​ទឹកប្រាក់​៥០០​ដូល្លារ​អាមេរិក​។​

​ម្ចាស់​រថយន្ត​ដឹកឈើ​រួមជាមួយ​នឹង​ភរិយា​ដែល​មាន​ផ្ទៃពោះ​ផង​បាន​សូម​អង្វរ​និង​ចរចារ​គ្នា​ជាមួយ​លោក​ប្រធាន​ស្នាក់ការ​សន្តិសុខ​៥០០ ដោយ​សម្របសម្រួល​សុំ​ទម្លាក់​ឈើ​ក្នុង​ឡាន​នោះ ដោយ​ព្រម​បង់​ប្រាក់​ចំនួន​៤០០​ដុល្លា​។​តែ​លោក​ប្រធាន​ស្នាក់ការ ទារ​គ្រប់​ចំនួន ៦០០​ដុល្លារ​ដាច់​ណាត់​។

​ម្ចាស់​រថយន្ត​ហាយ​ឡិនឌ័​រ​ជា​អ្នក​រត់​តាក់ស៊ី​ពី​ខេត្ត​ពោធិ៍សាត់​ទៅ​រាជធានី​ភ្នំពេញ ដោយសារ​តែ​ជំពាក់​លុយ​ធនាគារ​ដែល​ខ្ចី​យកមក​ទិញ​រថយន្ត​ដើម្បី​ប្រកប​មុខរបរ​និង​ជិត​ដល់​ថ្ងៃ​បង់ប្រាក់​ផង​នោះ ក៏​ប្រថុយ​ដឹកឈើ​ធ្នង់​មុខកាត់​តូចៗ​ចំនួន ១៨០ គីឡូ​ដើម្បី​យកទៅ​លក់​គ្រាន់​បាន​លុយ​បន្ថែ​ប​សម្រាប់​បង់​សង​អោយ​ធនាគារ​ផង​។

​អកុសល​ខណ​:​កំពុង​ធ្វើដំណើរ​មក​ដល់​ចំណុច​ស្នាក់ការ​សន្តិសុខ​លេខ​៥០០​ដែល​មាន​ទីតាំង​នៅ​ម្ដុំ​លង្វែក​នោះ​ក៏​ត្រូវ​ប៉េអឹម​ចាប់​ជាប់​ជម្រិត​ទារលុយ​ទៅ​។

​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​និយាយ​ថា​សកម្មភាព​បែប​នេះ​កើតមាន​ស្ទើរ​ជា​រាងរាល់​យប់​ទៅ​ហើយ​បើ​រថយន្ត​មួយ​ណា​ដែល​រកស៊ី​បទល្មើស​មិន​ព្រម​ឈប់​បង់លុយ​ឲ្យ​ទេ​លោក​ប្រធាន​ស្នាក់ការ​សន្តិសុខ ៥០០ បញ្ជារ​ឲ្យ​កូនចៅ​បើករថយន្ត​ប្រដេញ​ចាប់​យក​រថយន្ត​ទាំងនោះ​ជាមិនខាន​។​តែ​បើ​តាម​ប្រភព​ពី​មេព្រៃ​វី​ឲ្យដឹងថា​គេ​មិនសូវ​បាន​ឃើញ​ស្នាដៃ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​ប៉េអឹម​ស្នាក់ការ​៥០០​នោះទេ​! ។​

 

 

Filed in: ព័ត៌មានជាតិ