សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រូចថ្លុង​កោះ​ទ្រ​ង​ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រទំ​និ​ញ​ទទួលស្គាល់​ជា​ផ្លូវការ ដើម្បី​ជៀសវៀង​ការ​ខ្លែងបន្លំ​

ក្រូចថ្លុង​កោះ​ទ្រ​ង​ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រទំ​និ​ញ​ទទួលស្គាល់​ជា​ផ្លូវការ ដើម្បី​ជៀសវៀង​ការ​ខ្លែងបន្លំ​

ក្រចេះ​៖ ក្រូចថ្លុង​កោះ​ទ្រ​ង ជា​ផលិតផល​តែមួយគត់ នៅលើ​ដី​កោះ ក្នុង​សង្កាត់​កោះ​ទ្រ​ង ក្រុង​ក្រចេះ ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ់​នៅ​លើ​ទីផ្សា​ជាតិ និង​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់ មាន​ការទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ នា​ពេលកន្លងមក​។ ឥឡូវ​ក្រូចថ្លុង​កោះ​ទ្រ​ង ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម ដែលមាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា ជា​សេនាធិការ បាន​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ទទួលស្គាល់​ជា​ផ្លូវការ ដើម្បី​ជៀសវៀង​ការ​ខ្លែងបន្លំ​។​

​ការ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នេះ គឺ​ត្រ​វ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ និង​មាន​វត្តមាន​ចូលរួម​ពី​តំណាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​ផង​ដែរ​។​

​មានប្រសាសន៍​ស្វាគមន៍​នាពេលនោះ ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បានឲ្យដឹងថា សង្កាត់​កោះ​ទ្រ​ង គឺ​ជា​សង្កាត់​មួយ​ក្នុង​សៗ​ចំណោម​សង្កាត់​ទាំង​៥ ក្នុង​ក្រុង​ក្រចេះ ដែល​មាន​ទីតាំង​ស្ថិតនៅ​កណ្តាល​ដង​ទន្លេមេគង្គ ទល់មុខ​ទីប្រជុំជន​ក្រុង​ក្រចេះ មាន​ប្រជាពលរដ្ឋ​សរុប ៣៩៥​គ្រួសារ និង​មាន​ផ្ទៃដី​សរុប​ប្រមាណ​ជា ២២៣​ហិកតា​។ ដោយសារ​ស្ថានភាព​ទីតាំង​ដី​នៅ​លើ​កោះមាន​ការ​អំណោយ​ទាំង​វិស័យ​ទេសចរ និង​វិស័យ​កសិកម្ម ប្រជាពលរដ្ឋ​ប្រមាណ​ជា​៨០%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ប្រកប​របរ​កសិកម្ម ជាពិសេស ការដាំដុះ​ក្រូចថ្លុង​នេះ​តែម្តង ដែល​បាន​ផ្តល់​នូវ​ប្រាក់ចំនូល​ខ្ពស់​ជួយ​សេដ្ឋកិច្ច​គ្រួសារ​។​

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​មាន​ចំណាប់​អារម្មណ៍​ថា នៅលើ​កោះ​ទ្រ​ង ក្រៅពី​មាន​ទេសភាព​ស្រស់ត្រកាល​គ្មាន​ពីរ​កណ្តាល​ដង​ទន្លេមេគង្គ ក៏​នៅ​មាន​ផ្លែ​ក្រូចថ្លុង​កោះ​ទ្រ​ង ជា​ប្រភេទ​ផ្លែឈើ​ហូប​ផ្លែ​តែមួយគត់​ដែល​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៨០%​នៃ​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះ​សរុប​បាន​ដាំ​ដុះ​។ ចំពោះ​ការដាំដុះ​មាន​លក្ខណៈ​ធម្មជាតិ​១០០% ដោយសារ​ទឹកដី​កោះ​ទ្រ​ង ជា​ប្រភេទ​ដី​ល្បាយខ្សាច់ ដែល​មាន​ជីវជាតិ និង​អំណោយផល​ដល់​កសិកម្ម ក្រូចថ្លុង ធ្វើឲ្យ​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់ ខុស​ពី​ក្រូចថ្លុង​ចេញពី​តំបន់​ភូមិសាស្ត្រ​ផ្សេងៗ​ទៀត​។

​ការ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ក្រូចថ្លុង​កោះ​ទ្រ​ង​ថ្ងៃនេះ គឺ​ដើម្បី​ជួយ​ការពារ​អត្តសញ្ញាណ ផលិតផល​ប្រពៃណី បង្កើត​ឱកាស​ការងារ និង​បង្កើន​ប្រាក់ចំនូល​កាន់តែច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រមទាំង​ចូលរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ការធ្វើ​ចំណាក់ស្រុក​។ ជាងនេះទៅទៀត ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ក្រូចថ្លុង​កោះ​ទ្រ​ង នឹង​ចូលរួម​លើក​ស្ទួយ​វិស័យ​ទេសចរ​ជាតិ និង​គោលនយោបាយ​ភូមិ​មួយ​ផលិតផល​មួយ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ជូន​ប្រជាកសិករ ដើម្បី​ធ្វើ​ការនាំចេញ​ក្រូចថ្លុង​ទៅ​កាន់​ទីផ្សា​ជាតិ និង​អន្តរជាតិ សំដៅ​នាំមក​នូវ​ប្រាក់ចំនូល ដើម្បី​កំនើន​សេដ្ឋកិច្ចជាតិ​។​

​ឯកឧត្តម បញ្ជាក់ថា ការ​ជម្រុញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ គឺជា​ឧបករណ៍​ទីផ្សារ​ដែល​មាន​សក្តានុពល​និង​ប្រសិទ្ធិភាព​ខ្ពស់​។ ជាក់ស្ដែង ចាប់តាំងពី​ក្រសួង​ពាណិជ្ជកម្ម បាន​ជម្រុញ​និង​អភិវឌ្ឍន៍​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ក្រូចថ្លុង​នេះ គឺ​បាន​ធ្វើឲ្យ​តម្លៃ​ទីផ្សារ​ក្រូចថ្លុង​មាន​ការកលន​ឡើង​ពី​៥​ពាន់​រៀល ដល់​១២០០០​រៀល​ក្នុង​មួយ​ផ្លែ និង​បន្ត​កើន​ថែមទៀត​នៅពេល​អនាគត​។​

​បច្ចុប្បន្ន ប្រជាកសិករ​ដាំ​ក្រូចថ្លុង ទទួល​បាន​ទិន្និផល​ប្រ​ចាំ​ឆ្នាំ​យ៉ាងតិច​១០០​ផ្លែ​ក្នុង​មួ​យ​ដើម ក្នុងចំណោម​២៤៧៤​ដើម​។ ឯកឧត្តម បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​រុះរា​ន់​ចុះឈ្មោះ​ចូល​ជា​សមាជិក​សមាគម​ដាំ​ក្រូចថ្លុង​កោះ​ទ្រ​ង ហើយ​ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ​គោរព​និង​អនុវត្ត​ទៅ​តាម​សៀវភៅ​បន្ទុក​របស់​សមាគម ដើម្បី​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​លើ​ផលិតផល​ក្រូចថ្លុង​កោះ​ទ្រ​ង​របស់ខ្លួន សំដៅ​ធានា​បាន​ការ​បញ្ញាក់​ប្រភព គុណភាព​ជូន​អ្នក​បរិភោគ និង​ដើម្បី​ងាយស្រួល​ក្នុង​ការទប់ស្កាត់​ការ​ខ្លែងបន្លំ​ដែលមាន​ជាយថាហេតុ​៕
ដោយ ម៉ែន បូរិទ្ធ

 

 

Filed in: ព័ត៌មានជាតិ