សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ បាន​នាំ​គ្នា​រិះគន់​ចំៗ​លោក ម៉ាត់ ហ៊ីម ម្ចាស់​ដ​ចម្លង (​ឆ្លូង​-​កំពង់​គរ​)​ថា ធ្វើការ​ធ្វេសប្រហេស បណ្ដាល​ឲ្យ​រថយន្តក្រឡា​ប់​ធ្លាក់ចូល​ទន្លេ ជាច្រើនលើក​

ប្រជាពលរដ្ឋ បាន​នាំ​គ្នា​រិះគន់​ចំៗ​លោក ម៉ាត់ ហ៊ីម ម្ចាស់​ដ​ចម្លង (​ឆ្លូង​-​កំពង់​គរ​)​ថា ធ្វើការ​ធ្វេសប្រហេស បណ្ដាល​ឲ្យ​រថយន្តក្រឡា​ប់​ធ្លាក់ចូល​ទន្លេ ជាច្រើនលើក​

​ក្រចេះ​៖ រថយន្ត​យី​ឌុប​ដឹក​ដំឡូង​មី​ស្ងួត​មួយគ្រឿង ដែល​ផ្ទុក​ទម្ងន់​ជិត​៤០​តោន បាន​ក្រឡាប់​ធ្លាក់​ពីលើ​ស្រ​ឡា​ចូល​ទន្លេ តែ​សំណាងល្អ​អ្នកបើកបរ​រថយន្ត បាន​រួចផុត​ពី​គ្រោះថ្នាក់​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ នៅលើ​ដ​-​ចម្លង (​ឆ្លូង​-​កំពង់​គរ​) ឋិត​នៅ​ត្រើយ​ខាងលិច​នៃ​ទន្លេមេគង្គ ក្នុង​ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ​។​

​អ្នកបើកបរ​រថយន្ត​ឈ្មោះ សឹង ស៊ីថា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​រស់នៅ​ឃុំ​ដីដុះ ស្រុក​ព្រែក​ប្រសព្វ បើកបរ​រថយន្ត​ពាក់​ស្លាក​លេខ កំពង់ចាម 3A-4344​។ លោក បាន​ប្រាប់​BTV News​ថា នៅ​មុន​ពេល​ហេតុ​ការ​នេះ​បាន​កើតឡើង​រូបលោក ដែលជា​អ្នកបើក​រថយន្ត​ផ្ទាល់​បាន​បើករថយន្ត​ឡើង​លើ​ស្រឡាង​ដោយ​ខាង​ក្បាល់​ឡ​ឡើង​ទៅ​មុន​ហើយ​មាន​កម្មករ​ម្នាក់​ឈរ​ចាំ​ស៊ីញ៉ូ​ដៃ​ពីមុខ​រថយន្ត អោយ​រថយន្ត​របស់​លោក​ឡើង​លើ​ស្រឡាង​នោះ​។

​ប៉ុន្តែ រថយន្ត​ឡើង​មិនទាន់​បាន​ពាក់កណ្ដាល់​ស្រឡាង​ផង ស្រាប់តែ​ស្រឡាង​នោះ ស្រាប់តែ​ផ្អៀង​ទៅ​មួយ​ចំហៀង បណ្ដាលអោយ​រថយន្តរ​បស់​លោក​ក្រឡាប់​ធ្លាក់​ទឹកទន្លេ​តែ​ម្ដង ចំណែក​រូប​លោក ឃើញ​សភាព​ដូច្នេះ ក៏​លោត​ចេញពី​រថយន្ត​នោះ​ភ្លាម​។​

​លោក បាន​បន្តថា រថយន្ត​របស់​លោក ដឹក​ដំឡូង​មី​ស្ងួត ផ្ទុក​ទម្ងន់​មាន​ចំនួន​ជិត​៤០​តោន ឆ្លង​តាម​ស្រឡាង​នេះ សឹង​ថា​រាល់ថ្ងៃ ទាំង​ថ្ងៃ​ទាំង​យប់ ដោយ​ឆ្លង​ទៅ​មក​ម្ដង ម្ចាស់​ដ​-​ចម្លង​គេ​យក​តម្លៃ​២៣​ម៉ឺន​រៀល​។​

​លោក សឹង ស៊ីថា បានបញ្ជាក់​ថា មូលហេតុ ដែល​បណ្ដាលអោយ​រថយន្ត​លោក​ក្រឡាប់​បែបនេះ គឺ​បណ្ដាល​ម​លពី​ការ​ធ្វេសប្រហេស​របស់​ម្ចាស់ដ និង​អ្នកគ្រប់គ្រង​នៅ​លើ​នោះ ទើប​បណ្ដាលអោយ​មាន​រឿង​យ៉ាង​ដូច្នេះ​។​

​ចំណែកឯ​កម្មករ​ដែល​ធ្វើការ​នៅ​លើ​ស្រឡាង​នោះ​វិញ បានឲ្យដឹងថា នៅពេល​ដែល​ឃើញ​រថយន្ត​ដឹក​ដំឡូង​មីនោះ​រៀប​ឡើង​លើ​ស្រឡាង រូបគេ​បាន​អោយ​ប្រជាពលរដ្ឋ​ដែល​នៅលើ​ស្រឡាង​នោះ​អែប​ទៅ​ម្ខាង ដោយ​ដឹង​ថា​រថយន្ត​ដឹក​ដំឡូង​មីនោះ​ធ្ងន់ ហើយ​ក៏​អោយ​រថយន្ត​នោះ​ឡើង​មក​តិចៗ​។ ស្រាប់តែ​រថយន្ត​ឡើង​មក​យ៉ាង​លឿន ហើយ​ពេលនោះ​ស្រឡាង​ក៏​ផ្អៀង ពេល​នោះ​រថយន្ត​នោះ​ក៏​ឈប់​ស្ងៀត​។ ក្រោយមកទៀត អ្នកបើកបរ​រថយន្ត​នោះ​ក៏​បាន​បើក​ថយ​ក្រោយ​ធ្វើឲ្យ​ស្រឡាង​នោះ​ផ្អៀង​កាន់តែ​ខ្លាំង​បណ្ដាលឲ្យរ​ថយ​ន្ត​ដឹក​ដំឡូង​នោះ​ក្រឡាប់​ធ្លាក់ចូល​ទន្លេ​តែម្ដងទៅ នេះ​បើ​តាម​ការលើកឡើង​របស់​កម្មករ​ដែល​ធ្វើការ​នៅ​លើ​ស្រឡាង​នោះ​។​

​ជាមួយគ្នា​នោះ​ដែរ លោក ម៉ាត់ ហ៊ីម ដែល​ជា​ម្ចាស់​ដ​-​ចម្លង បាន​ចេញមុខ​មក​ធ្វើ​ការអន្តរាគមន៍ ដោយ​ស្រែកប្រាប់​មហាជន​ថា ដ​-​ចម្លង​របស់លោក គឺជា​អ្នក​ត្រូវ ចំណែក​ឯ​ភាគី​ខាង​រថយន្ត គឺជា​អ្នក​ខុស ទើប​រថយន្ត​ធ្លាក់ចូល​ទន្លេ​បែបនេះ មិនមែន​ជា​កំហុស​របស់​ដ​-​ចម្លង​របស់​លោក​ឡើយ ដូច្នេះហើយ​សូម​អ្នក​យក​ពត៌មាន​ទាំងអស់​មេត្តា​ជួយ​ផ្សាយ​អោយបាន​ត្រឹមត្រូវ​ផង ព្រោះ​ដ​-​របស់​លោក​មិន​បាន​ខុស​ទេ​។​

​តែ​ទោះជា​យ៉ាងណាក្ដី ប្រភព​ពី​ប្រជា​ពល​ដ្ឋ​ដែល​រស់នៅ​ឃុំ​កំពង់​គរ​ស្រុក​ព្រែក​ប្រសព្វ បានអោយ​BTV News​ថា ពួកគាត់ គឺ​មាន​ការ​មិន​ពេញចិត្ត​ជាខ្លាំង​ចំពោះ​ឥរិយាបថ​របស់​លោក ម៉ាត់ ហ៊ីម ដែល​ជា​ម្ចាស់​ដ​ចម្លង​ខាងលើនេះ និង​កូនចៅ​របស់​លោក​នា​ពេល​កន្ល​មក ដែល​ធ្វើអោយ​ប្រជា​ពល​ដ្ឋ​កើត​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ទ្រព្យសម្បត្តិ៍​នៅ​ពេល​ឆ្លង​ម្ដងៗ​។​

​ប្រភព​ដដែល បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​លោក ម៉ាត់ ហ៊ីម ដែល​ជា​ម្ចាស់​ដ​-​ចម្លង (​ឆ្លូង​-​កំពង់​គរ​)​ថា ករណី​ក្រឡាប់​រថយន្ត​ខាងលើនេះ មិនមែន​ជា​រឿង​ថ្មី​នឹង​ទើបតែ​កើតឡើង​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ វា​បាន​កើតឡើង​ជា​ច្រើនលើក​មកហើយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ គឺ​ដោយសារតែ​ការប្រមាថ និង​ការ​ធ្វេសប្រហេស​របស់លោក ម៉ាត់ ហ៊ីម និង​កម្មករ​របស់​លោក ធ្វើឲ្យ​ទ្រព្យសម្បត្តិ៍​ប្រជាពលរដ្ឋ​មួយចំនួនត្រូវ​ខូចខាត និង​បាត់បង់​អាយុជីវិត​។​

​ប្រភព​ពី​ប្រជា​ពល​ដ្ឋ​ដដែល បាន​បន្ត​អោយដឹងទៀតថា ហើយ​ករណី​ខាងលើ​នេះ​ទៀតសោធ គឺ​បាន​កើតឡើង​ចំនួន ៣​លើក ចំពោះ​រថយន្ត​ដឹដំឡូង​មី មាន​ចំនួន ២​លើក ក្រឡាប់​រថយន្ត​ដឹក​ដើម​រាំង​ចំនួន ១​លើក និង​ករណី​មនុស្ស​វ័យ​ចំណាស់ លោត​ពីលើ​ស្រឡាង​លង់ទឹក​ស្លាប់​ម្នាក់ កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​នោះ​។​

​ទន្ទឹម​នឹង​នោះ​ផង​ដែរ ប្រជាពលរដ្ឋ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ សូមមេត្តា​ជួយ​ចុះ​ពិនិត្យមើល និង​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​កន្លែង​ធ្វើ​អាជីវកម្ម​កំពង់ចម្លង (​ឆ្លូង​-​កំពង់​គរ​)​មួយ​នេះ​ផង ព្រោះ​ថា​រថយន្ត​យី​ឌុប​ដែល​ឆ្លង​ទៅ​មក​ម្ដងៗ គឺ​សុ​ត​តែ​ធំៗ ហើយ​ដឹក​ធ្ងន់ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​តាម​ស្រឡាង​នោះ​ម្ដងៗ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ៕ ដោយ កិះ ខន​

 

IMG_3643

IMG_3653

IMG_3658

IMG_3641

Filed in: សន្តិសុខសង្គម