សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុរស​ម្នាក់​ទៅ​ឆក់​ត្រី ត្រូវ​ដុំ​ឆក់​ឆក់​ស្លាប់​ខ្លួនឯង នៅ​ស្រុក​សំបូរ​

បុរស​ម្នាក់​ទៅ​ឆក់​ត្រី ត្រូវ​ដុំ​ឆក់​ឆក់​ស្លាប់​ខ្លួនឯង នៅ​ស្រុក​សំបូរ​

ក្រចេះ​៖ ឧបករណ៍​នេសាទ​ត្រី​ខុសច្បាប់ (​ឆក់​) មិន​ត្រឹមតែ​ជះឥទ្ធិពល​ប៉ះពាល់​ដល់​មច្ឆា​ជាតិ និង​ធនធានធម្មជាតិ​នៅក្នុង​ទឹក​ប៉ុណ្ណោះ​ទេ វា​ថែ​ទាំង​អាច​ឆក់យក​ជីវិត​មនុស្ស​យើង​បាន​ថែម​ទៀត​ផង​។ គួ​រំលឹក​ថា​មនុស្ស​ជាច្រើន​នាក់ ដែល​ជា​មុខសញ្ញា និង​ជា​អ្នក​សកម្ម​ក្នុង​ការប្រព្រឹត្ត​បទល្មើស​នេសាទ​ឆក់​ត្រី មួយចំនួន​ត្រូវបាន​បាត់បង់​ជីវិត និង​មួយចំនួនទៀត​ត្រូវ​ពិការ​ក៏មាន ដោយសារ​តែ​ប្រភេទ​ឧបកណ៍​ឆក់​មួយនេះ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី គេ​នៅតែ​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​បន្តសកម្មភាព​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ ដោយ​មិន​មាន​ការ​ខ្លាចរអា​សមត្ថកិច្ច អាជ្ញាធរ​ដែនដី និង​សុវត្ថិភាព​ខ្លួនឯង​ឡើយ ទោះបីជា​មាន​ការហាមឃាត់​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ច្បាប់ ស្តីពី ជលផល ក៏ដោយ​។​

​ជាក់ស្ដែង កាលពី​វេលា​ម៉ោង​១៨h.០០​ថ្ងៃទី​២៣ មិថុនា ២០១៨ មាន​បុរស​ម្នាក់​ឈ្មោះ ស្រី ខ្នឿន អាយុ​៤០​ឆ្នាំ បានធ្វើ​សកម្មភាព​ឆក់​ត្រី​ដូច​សព្វមួយដង ប៉ុន្តែ​ជា​អកុសល ត្រូវបាន​ដុំ​ឆក់ ឆ្លង​ចរន្ត​អគ្គីសនី​ឆក់​ខ្លួនឯង​ស្លាប់​នៅនឹងកន្លែង​។​

​ហេតុ​ការ​នេះ គឺ​កើតឡើង​នៅ​ចំណុច​ស្រែ​ប៉ា​វ៉ា ចម្ងាយ​ពី​ភូមិ​ច​ង្ហ​ប ឃុំ​ក្បាលដំរី ៦​គ​.​ម ស្ថិត​នៅក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​បើ​យោង​តាម​សម្តី​របស់​ប្រពន្ធ​ជនរងគ្រោះ បាន​បំភ្លឺថា មុនពេល​កើតហេតុ ប្តី​របស់​គាត់​បាន​ចេញ​ពី​ខ្ទម​ស្រែ​ទៅ​ឆក់​ត្រី​នៅ​អូរ​មួយ​ឈ្មោះ អូរ​ប៉ា​វ៉ា នៅក្បែរ​ជាប់​នឹង​ស្រែ​របស់គាត់ ស្រាប់តែ​ពេលនោះ គាត់​ក៏​បាន​ឃើញ​ប្តី​ដួល​គាត់​ក៏​រត់​ទៅ​មើល​ឃើញ​ប្តី​ត្រូវឆ​ក់​ស្លាប់ ដោយ​ឧបករណ៍​ឆក់​ត្រី​របស់​ខ្លួនឯង​។​

​ក្រោយ​ទទួលបាន​ព​តិមាន​កម្លាំង​ប៉ុស្តិ៍​ក្បាលដំរី បាន​ចុះទៅពិនិត្យ​សាកសព​ឃើញ​ថា ជា​ករណី​ឆក់​ពិតប្រាកដ ក៏​បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ ម៉ែន បូរិទ្ធ​

 

Filed in: សន្តិសុខសង្គម