សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឆែក​វិឡា​២​រក​ឃើញ​ស្រី​ខ្មែរ​មាន​ផ្ទៃ​ព្រោះ​៣៦​នាក់​សង្ស័យ​ស៊ីឈ្នួល​បង្កើតកូន​

ឆែក​វិឡា​២​រក​ឃើញ​ស្រី​ខ្មែរ​មាន​ផ្ទៃ​ព្រោះ​៣៦​នាក់​សង្ស័យ​ស៊ីឈ្នួល​បង្កើតកូន​

ភ្នំពេញៈ មនុស្ស​ចំនួន​៤០​នាក់ ក្នុងនោះ​ស្ត្រី​ពោះធំ​៣៦​នាក់ និង​ក្មេង​២​នាក់ រួម​ជាមួយ​ជនជាតិ​ចិន និង​ខ្មែរ​២​នាក់​ផ្សេង​ទៀត ដែល​ជាប់​សង្ស័យ ជា​អ្នកស៊ីឈ្នួល​ពរ​ពោះ ត្រូវបាន​ម្លាំ រាជធានី​ភ្នំពេញ ឆ្មក់​បង្ក្រាប​ឃាត់ខ្លួន នៅក្នុង​វីឡា​លេខ​២ និង​វីឡា​លេខ​៩​អា ស្ថិត​ក្នុង​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ នៅ​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​។

​ក្នុង​ប្រតិបត្តិការ​នេះ​នគរបាល​រាជធានី​ភ្នំពេញ មាន​កិច្ចសហការ​ពី​អាជ្ញាធរ សមត្ថកិច្ច អាវុធហត្ថ​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​សែន​សុខ ក្រោម​ការសម្របសម្រួល​ពី​លោក គុជ គឹម​ឡុង​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ជា​លទ្ធផល ការបង្ក្រាប​នេះ​សមត្ថកិច្ច​ឃាត់​ខ្លូន​បាន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ លុយ​ជៀង​(LlU QlANG) ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​ស្ត្រី​ពពោះ​ចំនួន​៣៧​នាក់ មេការ​២​នាក់ និង​ដកហូត​រថយន្ត​២​គ្រឿង រួមមាន រថយន្ត​ឡិច​ស៊ី​ស 470 រថយន្ត​ស៊ាំ​យ៉ុង និង​ម៉ូតូ​១​គ្រឿង​ផង​ដែរ​។​

​ទោះបីយ៉ាងណា បន្ទាប់​ពី​ឃាត់ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ​២​នាក់ ដែល​ជាប់​សង្ស័យ និង​ក្មេង​២​នាក់ រួម​ជាមួយ​ស្ត្រី​ពពោះ​៣៦​នាក់​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​និតិ​វិធី​៕

 

Filed in: ព័ត៌មានជាតិ