សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែក​រឿង​អាស្រូវ​រឿង​ប្រធានការិយាល័យ​សូរិយោដី​ស្រុក​ស្នួលលោក អ៊ូ គី​ហ៊​ត និង​ចៅហ្វាយស្រុក​បន្លំ​ស៊ីដាច់​ដី​!

បែក​រឿង​អាស្រូវ​រឿង​ប្រធានការិយាល័យ​សូរិយោដី​ស្រុក​ស្នួលលោក អ៊ូ គី​ហ៊​ត និង​ចៅហ្វាយស្រុក​បន្លំ​ស៊ីដាច់​ដី​!

ខេត្ត​ក្រចេះ ​៖​ អង្គភាព​សារព័ត៌មាន​ច្រើន​អង្គភាព​ផ្សេងៗ​គ្នា​ចង់​ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ជា​បន្ទាន់​ខណ​:​គេ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​រឿង​ពុករលួយ​មន្ត្រី​សុរិយោដី​និង​អាជ្ញាធរ​ស្រុក​ស្នួ​លឃុប​ឃឹត​គ្នា​យក​ដី​រដ្ឋល​ក់​ចែក​លុយ​គ្នា​។​សេចក្ដីរាយការណ៍​បានឲ្យដឹង ថា​លោក អ៊ូ គី​ហ៊​ត ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ឃុបឃិត​គ្នា​ជាមួយ​លោក​អភិបាលស្រុក​ស្នួល​លោក គង់​គឹម​នី យក​ដី​មួយ​កន្លែង​នៅ​ខាងកើត​ផ្សារ​ស្ថិតក្នុង​ភូមិ​K3​ឃុំ​ក្រញូង​សែន​ជ័យ​ស្រុក​ស្នួល​ខេត្តក្រចេះ​នោះ ដោយ​ស្ថិត​ក្រោម​រូបភាព​ដោះដូរ​និង​ធ្វើការ​អភិវឌ្ឍន៍ ។

​ទីតាំង​ដី​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​លោក គង់ គឹម​នី ជា​អ្នកលក់​អោយទៅ​លោក អ៊ូ គី​ហ៊​ត ដើម្បី​សាងសង់​សណ្ឋាគារ​ផ្ទាល់ខ្លួន​មួយ​កន្លែង​បន្ថែមទៀត​។​បើ​តាម​ប្រភព​ពី​មន្ត្រី ថា​ដី​នោះ​អតីត​ជា​កន្លែង​យោធា​បន្ទាប់​មក​គេ​ឃើញ​កម្លាំង​បរិស្ថាន​ឈរជើង​នៅ​ទីនោះ ក្រោយមក​ទីតាំង​ដី​នេះ ទទួលដំណឹង​ថា​ទុក​ធ្វើ​សាលាឃុំ ប៉ុន្តែ​បច្ចុប្បន្ន​នោះ​ឬ​ក៍​លក់​បាត់​ហើយ​?​។​ពាក់ព័ន្ធ​រឿង​រាវ​ខាងលើនេះ ដែរ​អ្នកយកព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​ពី​លោក​អ៊ូ​គី​ហ៊​ត​នៅឡើយ​ទេ ។ ឯ​លោក​គង់​គឹម​នី​ក៏​ចឹងដែរ​!​។

​តែ​បើ​តាម​ប្រភព​មន្ត្រី​នៅក្នុង​ស្រុក​ស្នួល​ខេត្តក្រចេះ​ចេញមក​ធ្វើ​ការចេញផ្សាយ​តាមរយ​:​គេហទំព័រ​និង​ផេក​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែ​មិថុនា​ឆ្នាំ​២០១៨​ន​លោក អ៊ូ​ដា​នី រដ្ឋបាល​សាលាស្រុក​ស្នួល​បាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​កាសែត​ថា​បើ​និយាយ​ពិត​ខ្ញុំ​ទទួលស្គាល់​បើ​មិន​ពិត​ខ្ញុំ​និយាយ​គឺ​លោក​នឹង​ប្រឈម​ផ្លូវច្បាប់​។​

​ប្រសិនបើ​បង​ចង់ដឹង​ពត៌មាន​ច្បាស់​សួរ​ទៅ​ដែនដី​ខ​ត្ត ក៍​ដូចជា​អភិបាលខេត្ត ត្រឹម​ភូមិបាល​ស្រុក​គ្មាន​សិទ្ធិ​សម្រេច​ទេ ។​ថា​សូម្បី​អភិបាលស្រុក​ក៍​គ្មាន​សិទ្ធិ​សម្រេច​ដែរ អ្នក​មាន​សិទ្ធិ​សម្រេច​គឺ​ឯកឧត្តម​អភិបាលខេត្ត​ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ដែល​មានន័យថា​លោក​អ៊ូ​ដា​នី​ទទួលស្គាល់​របៀប​មិន​ចំពោះ​សម្រាប់​ព​តិមាន​លក់​ដី​ទីតាំង​ខាងលើ​នេះ​យ​លុយ​ចែក​គ្នា​។​សូម​បញ្ជាក​ដែរ​ថា​បើ​តាម​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល​បាន​និយាយថា​លោក អ៊ូ គី​ហ៊​ត​កំពុង​កាក់កប​ខ្លាំង​ហើយ​បន្ទាប់​ពី​ត្រូវប៉ាន់​ក្នុងតួនាទី​ជា​មន្ត្រី​សូរិយោដី​ថ្នាក់ជា​ប្រធានការិយាល័យ​ប្រចាំ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។

​ប្រភព​បន្តថា​លោក អ៊ូ គី​ហ៊​ត ក្រៅ​ពី​ជំនាញ​ពិសេស ក្នុង​ការសម្របសម្រួល​ចេញ​ប្លង​ដីធ្លី​នោះ​លោក​មាន​ដី​ផ្ទាល់ខ្លួន​ជាច្រើន​កន្លែ​ដែល​មន្ត្រី​ថ្ឋាក់​សូរិយោដី​ត្រឹម​ប្រធានការិយាល័យ​ស្រុក​សោះ ហើយ​ប្រាក់ខែ​គាត់​មិន​ប៉ុន្មាន​នោះ​ដែ​ទៅ បានជា​គាត់​អាច​កសាង និង​បង្កើត​មុខរបរ​ផ្សេងៗ​បាន​ដោយ​រលូន​បែបនេះ​។​

​មតិ​រិះគន់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​និយាយ​ទៀត​ថា​លោក​អ៊ូ គី​ហ៊​ត ច្រើន​ឆ្នាំ​មក​នេះ​គាត់​មានលទ្ធភាព និង​ទ្រព្យសម្បត្តិ​មហាសាល សូម្បី​តែ​ថ្នាក់​ឧកញ៉ា​ភាគច្រើន​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ឥ​ឦា​ន្តនៃប្រទេស​កម្ពុជាក៏​មិ​ន​ស្មើ​នឹង​លោក អ៊ូ​គី​ហ៊​ត នោះដែរ ។​

​ប្រធានការិយាល័យ​រូបនេះ​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា ជា​បុគ្គល់​ទី​មួយ​ក្នុងចំណោម​មន្ត្រី​សូរិយោដី​ដែល​មានសំណា​ងជាង​គេ​នៅ​ទូទាំង​ប្រទេស ដែល​មាន​ឱកាស​ក្ដោប​ក្ដាប់​រឿង​ដីធ្លី​ដុះ​ស្លែ​ជាង​២០​ឆ្នាំ​មកហើយ ធ្វើអោយ​រូប​លោក​អាច​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន​ជាច្រើន​នៅក្នុង​ខេត្ត​ក្រចេះ​។​គេ​អះអាង​ទៀត​ថា​លោក អ៊ូ គី​ហ៊​ត ជា​ម្ចាស់​សណ្ឋាគារ​ចម្ប៉ា​ពេជ្រ .​ផ្សារ​ចិត្រ​បុរី​.​នឹងរ​ម្មណី​ដ្ឋា​ន​បឹង​កោះ​សុ​ក្រំ ។​ល​។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់