សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឡាន​ដឹក​ឈើប្រណិត​ទៅ​យួន​តាម​ច្រក​ណាំ​លៀ​តែមេ​ប៉ុស្តិ​ថា​តាម​ច្រក​ផ្សេង​រ៉េ​!

​ឡាន​ដឹក​ឈើប្រណិត​ទៅ​យួន​តាម​ច្រក​ណាំ​លៀ​តែមេ​ប៉ុស្តិ​ថា​តាម​ច្រក​ផ្សេង​រ៉េ​!

​មណ្ឌលគិរី​៖ ប្រភព​ពត៌មាន​ពី​ស្រុក​ពេជ្រា​ដា បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​មិថុនា​នេះ សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​តាម​រថយន្ត​ឡង់​គ្រីស័រ​កែឆ្នៃ ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀរ​ហៅ​ប៉ុស្តិ៍​៧ ស្ថិតក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី​ដោយ​គ្មាន​កា​បង្ក្រាប​ទប់ស្កាត់​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័នោះ​ឡើយ​។

​ប្រភព​ច្បាស់​ការណ៍​បានឲ្យដឹងថា រយះពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៅក្នុង​អំឡុង​ចុង​ខែ​ឧសភា និង​ដើមខែ​មិថុនា​មុន​ថ្ងៃ​បោះឆ្នោត​សកល​នេះ សកម្មភាព​នៃ​កា​ដឹក​ជញ្ចូន​ឈើប្រណិត​ឆ្លងដែន​ទៅវៀត គឺ​បាន​ចាប់ផ្តើម​គ​ក្រើក​ឡើង​វីញ​ហើយ​បន្ទាប់​ពី​មាន​សភាព​ស្ងប់ស្ងាត់​មួយ​រយះ​បន្ទាប់ពី​មាន​ករណី​បាញ់សម្លាប់​មន្ត្រី​ការពារ​ព្រៃឈើ​នៅ​ប៉ុស្តិ​អូរ​លែ​កាលពី​ពេល​ថ្មី​កន្លងទៅនេះ​។​

​ប្រភព​បន្តរ​ថា ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​បាន​ធ្វើឡើង​ទាំង​យប់​ទាំង​ថ្ងៃ តាម​រថយន្ត​ឡង់​គ្រីស័រ ដោយ​រត់​ឆ្លងកាត់​មុខ​បញ្ជារ​ការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពេជ្រា​ដា និង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេជ្រា​ដា យ៉ាង​រំភើយ ។​

​សេចក្តីរាយការណ៍ បាន​បញ្ជាក់ទៀតថា ការដឹកជញ្ជូន​ឈើ​ប្រណីត ឆ្លង​ទៅ​ប្រទេស​វៀតណាម បាន​ឆ្លងកាត់​ទីតាំង ដែល​បណ្ដុំ​ទៅ​ដោយ​សមត្ថកិច្ច មានដូចជា សាលាស្រុក​ពេជ្រា​ដា អធិការដ្ឋាន នគរបាល​ស្រុក បញ្ជាការ​យោធា​ស្រុក និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បើ​មិន​ចាយលុយ​ស្មានថា​ទៅរួច​ឬ​?​។​

​ចំពោះ​ការដឹក ឈើ​ប្រណីត​ទាំងនោះ ប្រភព​ពី​សមត្តកិច្ច​មូលដ្ឋា​ននិយាយថា​៖ គឺ​ត្រូវ​រត់ការ​បង់លុយ ឲ្យ​សមត្ថកិច្ច​ជំនាញ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ឈរជើង​ក្នុងស្រុក​ពេជ្រា​ដា រហូតដល់ ច្រកទ្វារ​ណាំ​លៀ (​ហៅ​ប៉ុស្តិ៍​ប្រាំពីរ​) ក្នុង​នោះ​សម្រាប់ រថយន្ត​កាមរី​ដឹកឈើ​ប្រណីត ត្រូវ​បង់​ប្រមាណ ៥០០​ដុល្លារ ហើយ​សម្រាប់ រថយន្ត​ប្រភេទ ឡង់​គ្រី​ស្ស័រ និង​ធុន​ត្រា គឺ​ត្រូវ​បង់​ប្រមាណ​ជា ១០០០​ដុល្លារ​។

​ប្រភព​ច្បាស់ការ​ពី​សមត្ថកិច្ច​ក្នុង​ខេត្ត​បាន​អោយដឹង ថា​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ច្រក​ខាងលើ គឺ​ភាគច្រើន​ក្រុម​ឈ្មួញ ជា​កងកម្លាំង​សមត្ថកិច្ច ដោយ​គេ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​នោះ​ឡើយ តែ​គេ​ប្រើ​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ឆុង ជា​អ្នកមើលការខុសត្រូវ​តាម​ក្បួន​រថយន្ត និង​រត់​ការជួប​សមត្ថកិច្ច​ពាក់ពន្ឋ័ ។​

​លោក ផូ សំអន ប្រធាន​ស្នាក់ការ​ច្រក​ទ្វេរ​ភាគី​ណាំ​លៀរ​មិនអាច​សុំ​ការពន្យល់ បាន​ទេ​ដោយ​ទូរ​សព្ទ័​លោក​កល​ចូល​មិនមាន​អ្នកទទួល​។​ឯ​លោក សំរិទ្ធ ណ​យ មេ​ប៉ុស្តិ័​នគរបាល​ច្រក​ទ្វេភាគី​ណាំ​លៀរ បាន​បញ្ជាក់​អោយដឹងថា​ចំពោះ​ករណី​ដឹកជញ្ជូន​ឈើ​ខុស ច្បាប់ វា​មិន​មាន​អ្នក​ណា​ហ៊ាន​ចេញ​ច្បាប់​អោយ​នោះ​ទេ តែបើ​មាន​ប្រហែល​ជា​ចេញ​វា​លួច​ចេញ​តែ​មិនមែន​ច្រក​ណាំ​លៀរ​ទេ​!​។​

​សូមបញ្ជាក់​ថា សកម្មភាព​នៃ​កា​ដឹកជញ្ជូន​ឈើ នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​ចេញទៅ​ស្រុក​យួន សព្វថ្ងៃ​មាន​កា​បើក​ច្រក​ចំនួន​២​ច្រក​សម្រាប់​ធ្វើកា​នាំចេញ​ឆ្លងដែន​ទៅ​វៀតណាម គឺ​មាន​ច្រក​ដាក់​ដាំ និង​ច្រក​ទ្វេភាគី​ណាំ​លៀរ​ហៅ​ប៉ុស្តិ៍​៧ ។ បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​ត្រូវបាន​គេ​រាយការណ៍​បាន​កើតឡើង​យ៉ាង​គគ្រឹក​ឡើងវិញ​ក្នុង​ពេល​ដែល​ថ្ងៃ​បោះឆ្នោត​ខិត​កាន់តែ​ជិត​មក​ដល់​!៕

 

Filed in: ព័ត៌មានសំខាន់