សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​សម្ពោធ​សមិទ្ធិផល​ក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស័​តម្លៃ​៤​លាន​ដុល្លារ​អាមេរិក​

​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​សម្ពោធ​សមិទ្ធិផល​ក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស័​តម្លៃ​៤​លាន​ដុល្លារ​អាមេរិក​

កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហ្បត៍ ទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។

​សមិទ្ធផល​នានា ដែល​ត្រូវបាន​សម្ពោធ អោយ​ប្រើប្រាស់​នាពេលនេះ​រួមមាន អគារ​បញ្ជាការដ្ឋាន​អង្គរក្ស​, អគារ​ការិយាល័យ​ទទួល​ភ្ញៀវ​សម្រាប់​ការ​ស្នាក់នៅ បំពេញការងារ របស់​នាយទាហាន ពលទាហាន រួម​នឹង​មធ្យោបាយ សំភារៈ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង ៤​លាន​ដុល្លា​អាមេរិក ដែល​បានមកពី​ការចូល ឧបត្ថម្ភ​ពី សប្បុរសជន​នានា ទាំង​ក្នុង និង​ក្រៅ​ប្រទេស​សម្រាប់​បំពេញ​បេសកកម្ម​ការពា​ជាតិ ការពារ​ប្រមុខ​ដឹកនាំ សុខសន្តិភាព នៅក្នុង​សង្គម​។

​សូមបញ្ជាក់​ថា ​មេបញ្ជាការ​អង្គរក្ស័​ គឹ​នាយ​ឧត្តមសេនីយ៍ហ៊ិង​ប៊ុនហ៊ាង ​ដោយ​មាន​អនុជា​បត្រាស​ម្តេច​តេជោ​គឺ​ឧត្តមសេនីយ៍ ​ហ៊ុន ​ម៉ាណែត ​៕

 

Filed in: ព័ត៌មានជាតិ